មានហេតុផលច្រើនណាស់ដែលធ្វើឱ្យក្លៀករបស់យើងប្រែទៅជាខ្មៅ ដែលខ្លះអាចបណ្តាលមកពីការកោររោមក្លៀកញឹកញាប់ និង ខ្លះអាចមកពីការបែកញើស។ ដោយសារតែបញ្ហាក្លៀកខ្មៅ អ្នកតែងតែមានការប្រុងប្រយ័ត្ននៅពេលដែលអ្នកលើកដៃ ឬ មិនហ៊ានពាក់អាវវាលក្លៀក។ តែអ្នកកុំបារម្ភអី ព្រោះថាថ្ងៃនេះ អ្នកនឹងបានស្គាល់ដំណោះស្រាយងាយៗ៣យ៉ាង ដែលអ្នកអាចធ្វើបាននៅផ្ទះ ដើម្បីកម្ចាត់ក្លៀកខ្មៅយ៉ាងមានប្រសិទ្ធភាព។

១. ចំណិតត្រសក់
ត្រសក់គឺជាផលិតផលធ្វើឱ្យស្បែកស ហើយវាក៏ពោរពេញទៅដោយវីតាមីនផងដែរ។ គ្រាន់តែយកចំណិតមួយឬពីរដាក់វានៅក្រោមដៃរបស់អ្នក ហើយទុកចោលប្រហែល ៥ ទៅ ៨ នាទី បន្ទាប់មកអ្នកអាចលាងជម្រះចេញជាមួយទឹក។ ដើម្បីទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពសូមធ្វើវាជាទម្លាប់ប្រចាំសប្តាហ៍។
២. ជែលប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើ ហាក់ដូចជាដំណោះស្រាយចំពោះអ្វីៗស្ទើរតែទាំងអស់សម្រាប់សុខភាពស្បែក។ សារធាតុប្រឆាំងបាក់តេរីនៅជែលប្រទាលកន្ទុយក្រពើ ធ្វើឱ្យវាមានលទ្ធភាពអាចដោះស្រាយបានស្ទើរតែគ្រប់ស្ថានភាពស្បែក។ ការលាបប្រទាលកន្ទុយក្រពើនៅក្រោមក្លៀករបស់អ្នក ឱ្យបានទៀងទាត់នឹងជួយធ្វើឱ្យក្លៀករបស់អ្នករលោងនិងជួយបំបាត់ស្នាមអុចខ្មៅផងដែរ។
៣. ម្សៅ Baking Soda និង ក្រូចឆ្មា
ម្សៅ Baking Soda លាយជាមួយនឹងក្រូចឆ្មា គឺជាសារធាតុខាត់ដ៏ប្រសើរសម្រាប់បញ្ហាក្លៀកខ្មៅ។ ចូរលាយវាគ្នា ហើយយកមកខាត់ក្លៀកដុសចុះដុសឡើង ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ