មនុស្សមួយចំនួនបានព្យាយាមគ្រប់យ៉ាងដើម្បីដោះស្រាយបញ្ហាស្បែករបកនៅលើផ្ទៃមុខរបស់ពួកគេ។ ស្បែកស្ងួតដែលរបក មានសភាពរមាស់ ហើយងាយនឹងប្រេះ។ តើអ្នកចង់ដោះស្រាយបញ្ហាស្បែកមុខរបកណាស់មែនទេ? ថ្ងៃនេះ អ្នកនឹងបានស្គាល់របៀបងាយៗ៣យ៉ាង ដែលអ្នកអាចធ្វើបាននៅផ្ទះដោយខ្លួនឯង ដើម្បីដោះស្រាយបញ្ហាមុខរបក។

១. ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេស្គាល់ថា ជាសារធាតុជួយបំបាត់ស្នាមជ្រីវជ្រួញ ដែលអាចដោះស្រាយបញ្ហាស្បែករបកនៅលើមុខរបស់អ្នក។ នេះជាមូលហេតុដែលវាត្រូវបានគេប្រើជាគ្រឿងផ្សំសំខាន់មួយនៅក្នុងផលិតផលថែរក្សាស្បែក។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែជូតទឹកឃ្មុំមួយស្លាបព្រាកាហ្វេកន្លះ នៅលើមុខរបស់អ្នក រួចទុកចោលពី ២០ ទៅ ៣០ នាទីមុនពេលលាងចេញ។ ត្រូវប្រាកដថាអ្នកធ្វើបែបនេះពីរដង ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ។
២. ជែលប្រទាលកន្ទុយក្រពើ
ខណៈពេលដែលមនុស្សគិតថាជែលប្រទាលកន្ទុយក្រពើល្អសម្រាប់តែការព្យាបាលស្បែករលាកដោយកម្តៅថ្ងៃ វាក៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែករបក ដោយសារវាមានសំណើមនិងប្រឆាំងនឹងការរលាក។ ចូរលាបវាពេញផ្ទៃមុខរបស់អ្នក ហើយទុកវាចោលប្រហែលសាមសិបនាទីមុនពេលលាងចេញ។ អ្នកនឹងឃើញថាស្បែកមុខរបស់អ្នកនឹងមិនសូវរបកដូចមុននោះទេ។
៣. រមៀត
រមៀតមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក ដែលអាចជួយអ្នកពន្លឿនការព្យាបាលស្បែកពីបញ្ហារបក។ លាយម្សៅរមៀតមួយស្លាបព្រាកាហ្វេ ជាមួយទឹកដោះគោជូរ ដើម្បីបង្កើតជាម៉ាស់បិទមុខ។ លាបល្បាយលើស្បែករបស់អ្នក ហើយទុកវាចោលប្រហែលសាមសិបនាទីមុនពេលលាងចេញ អ្នកអាចធ្វើដូចនេះរៀងរាល់ពីរថ្ងៃម្តង ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ