ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ធនធាន​ថ្មី​នៃ​ម្រើ​ស​ជាតិ​ប្រដាល់សកល ក្រោយ​ប្រកួត​ឈ្នះ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ គូ​ឯក​ប្រចាំ​ស​ប្តា​ហ៍​ទី​២ នៃ​ព្រឹត្តិការណ៍​កីឡា​ប្រដាល់សកល Ultimate Boxing Championship 2021 កីឡាករ ទូច

​រាជធានីភ្នំពេញ ៖ គូ​ឯក​ប្រចាំ​ស​ប្តា​ហ៍​ទី​២ នៃ​ព្រឹត្តិការណ៍​កីឡា​ប្រដាល់សកល Ultimate Boxing Championship 2021 កីឡាករ ទូច ដេ​វីត មក​ពី​ក្លិប​អា​រុណ​រះ​កីឡា និង​ជា​កី​ឡករ​ជម្រើសជាតិ​បាន​យកឈ្នះ​កីឡាករ​មក​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ខុន ឌី​ណា ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ប្រកួត​កាន់តែ​ទាក់ទាញ​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​។ អ្នកមាន​លទ្ធផល​ល្អ​ពី​ការ​ប្រកួត​នេះ គឺជា​ធនធាន​ថ្មី សម្រាប់​ជម្រើសជាតិ​កម្ពុជា​តំណាង​អោយ​ប្រទេស​នា​ពេល​ខាង​មុខ​។

ការ​ប្រកួត​ដ៏​ជក់ចិត្ត​នៃ​គូ​ឯក​ប្រចាំ​ស​ប្តា​ហ៍​ទី​២​លើ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ព្រម​ទាំ​៥​ប្រកួត​ផ្សេង​ទៀត ជា​ពិសេស​ក៏​សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​នារី​១​ប្រកួត​ផង​ដែរ ដោយ​ទទួល​បានការ​គាំទ្រ​ពី​មហាជន​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ Page សហព័ន្ធ​កីឡា​ប្រដាល់សកល និង​Page ដៃគូ ជា​ច្រើន​ទៀត​។

ចំពោះ​គូ​ឯក​រង ដែល​ជា​ការ​ប្រកួត​ផ្នែក​នារី គឺ​កីឡាការិនី នៅ​ស្រី​ពៅ និង​កីឡាការិនី វី ស្រី ស្រី​ស្រស់ លើ​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម បញ្ចប់​ជាមួយនឹង​លទ្ធផល​ស្មើគ្នា បន្ទាប់​ពី​តស៊ូ​ជាមួយ​គ្នា​យ៉ាង​ស្វិតស្វាញ​ជក់ចិត្ត​យ៉ាង​ខ្លាំង​ផ​ដែរ​។

ដោយឡែក​គូ​ពិសេស​លើ​ប្រភេទ​ទម្ងន់ ៤៩​គីឡូក្រាម គឺ​កីឡាករ អំ ខេ​ម មក​ពី​ក្លិប​អា​រុណ​រះ​កីឡា​បាន​យកឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ ឈុ​ន ប្រាក់​កាក់ មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្តព្រៃវែង​។ ក្រៅពី​នេះ​ក៏​មាន​៣​ប្រកួត​បើក​ឆាក​ផ្សេង​ទៀត ដែល​ជួយ​អង្រួន​ឲ្យ​សង្វៀន Ultimate Boxing Championship 2021 កាន់តែ​កក្រើក​យ៉ាង​ខ្លាំង​ប្រចាំ​ស​ប្តា​ហ៍​ទី​២​នេះ​ផង​ដែរ​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្គូផ្គង​របស់​គណៈកម្មការ​បច្ចេកទេស ដោយ​ក្រោយ​បញ្ចប់​នៃ​ការ​ប្រកួត​នីមួយ​ៗ គឺ​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា មិន​មាន​កម្រិត​បច្ចេកទេស​ខុស​គ្នា​ឆ្ងាយ​ពេក​ទេ​។ ជាក់ស្តែង​នៅ​ស​ប្តា​ហ៍​ទី​នេះ​មិន​មាន​កី​ឡករ កីឡាការិនី​ណា​ម្នាក់​សន្លប់​ទេ ដោយ​ឈ្នះ​ចាញ់​ដោយ​ពិន្ទុ និង​ស្មើគ្នា​។ «​ការ​ផ្គូផ្គង​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ ជាង​ស​ប្តា​ហ៍​មុន ហើយ​សហព័ន្ធ​ប្រដាល់សកល​នឹង​រៀបចំ​គូប្រកួត​ឲ្យ​កាន់តែ​ទាក់ទាញ ដោយ​ការ​ប្រកួត​បន្ត ស​ប្តា​ហ៍​ទី​៣ គ្រោង​នឹង​ធ្វើ​ឡើង នា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ដោយ​មាន​គូប្រកួត​ដណ្តើម​ប្រាក់​លាន ដោយ​ជើងឯក​នឹង​ទទួល​បាន ៣​លាន​រៀល និង​រង​ជើងឯក ១​លាន​រៀល​។ សហព័ន្ធ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ទាក់ទាញ​ខ្លាំង តាម​រយៈ​ការ​រៀបចំ​គូប្រកួត​ល្បី​ៗ»​។

លោក​អគ្គលេខាធិការ​សង្កត់ធ្ងន់​ថា សម្រាប់​គូ​ដណ្តើម​ប្រាក់​លាន​រៀល​នេះ សហព័ន្ធ​នឹង​រៀបចំ​កីឡាករ​ល្បី​ៗ៤​នាក់ តាម​រូបមន្ត​សន្សំ​ពិន្ទុ​លើ​ប្រភេទ​ទម្ងន់ ៦៣,៥ គីឡូក្រាម ដោយ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ នៅ​ស​ប្តា​ហ៍​ទី​៣ ហើយ​បេក្ខភាព​២​នាក់ ដែល​មាន​ពិន្ទុ​ខ្ពស់​ៗ​ជាងគេ​នឹង​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ម្ចាស់​ជើងឯក នា​ស​ប្តា​ហ៍​ទី​៤​។ អ្វី​ដែល​សំខាន់ បេក្ខភាព​ទាំង​៤​នាក់​នេះ​សុទ្ធ​សឹង​ជា​កីឡាករ​ជម្រើសជាតិ ដែល​សហព័ន្ធ​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​បាន​ចូលរួម​ប្រកួតប្រជែង​ឲ្យ​កាន់តែ​ច្រើន ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​កាន់តែ​ខ្ពស់ មុន​ឈាន​ដល់​ការ​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​ក្នុង​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២២​។ «​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២​នេះ​ទទួល​បាន​ជោគជ័យ ហើយ​ខ្ញុំ​សង្ឃឹមថា ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន ដណ្តើម​ខ្សែ​ក្រ​វ៉ា​ត់ ដោយ​សម្រួច​គោលដៅ​ធ្វើ​ឲ្យ​កាន់តែ​ទាក់ទាញ និង​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ក្លាយ​បន្ថែម​ទៀត​»​។

សូម​បញ្ជាក់​ថា Ultimate Boxing Championship 2021 គឺជា​ព្រឹត្តិការណ៍​កីឡា​ប្រដាល់សកល​ថ្មី​មួយទៀត ដែល​សហព័ន្ធ​កីឡា​ប្រដាល់សកល​ប្រឹងប្រែង​បង្កើត​វា​ឡើង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កីឡាករ កីឡាការិនី​តាម​បណ្តា​ក្លិប និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួតប្រជែង​បង្កើន​បច្ចេកទេស ដើម្បី​ត្រៀម​ឆ្ពោះ​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ