ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​តា​លី​បង់​យក​ស.ព​ឧក្រិដ្ឋជន​៤​នាក់​ទៅ​ព្យួរ​តាំង​ជា​សាធារណៈ​នៅ​ក្រុង​ហេ​រ៉ាត់

2 ឆ្នាំ មុន

តាម​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ថា ពួក​តា​លី​បង់ បាន​យក​សាកស.ព​មនុស្ស​៤​នាក់​ដែល​ជា​ឧក្រិដ្ឋជន​ចាប់ពង្រត់ ទៅ​ចង​ព្យួរ​នឹង​ដង​ស្ទូច​តាំងនៅ​ក្រុង​ហេ​រ៉ាត់ ក្រោយ​ពី​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ តាម​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ថា ពួក​តា​លី​បង់ បាន​យក​សាកស.ព​មនុស្ស​៤​នាក់​ដែល​ជា​ឧក្រិដ្ឋជន​ចាប់ពង្រត់ ទៅ​ចង​ព្យួរ​នឹង​ដង​ស្ទូច​តាំងនៅ​ក្រុង​ហេ​រ៉ាត់ ក្រោយ​ពី​សម្លា.ប់​ពួក​គេ​បាន ក្នុង​ការ​បាញ់​តតាំង​គ្នា​មួយ ដែល​បែប​នោះ​ហាក់ដូចជា​ការ​នៅ​ប្រើ​វិធី​ចាស់ ដែល​ធ្លាប់​ប្រើ​កាល​ក្នុង​របប​តា​លី​បង់​លើក​មុន​។

អភិបាលរង​ខេត្ត​ហេ​រ៉ាត់​លោក​ MAWLAWI SHIR AHMAD MUHAJIR បាន​​ថ្លែង​ថា សាកស.ព​របស់​មនុស្ស​ទាំង​៤​នាក់ ត្រូវ​បាន​យក​មក​ចង​ព្យួរ​តាំង​ឲ្យ​សាធារណជន​មើល​កាលពី​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា នៅ​តាម​កន្លែង​ជា​ច្រើន​នៃ​ទីក្រុង​នោះ ដើម្បី​ផ្ដល់​ជា​មេរៀន​មួយ​ចំពោះ​បណ្ដា​អ្នក​ដែល​ប្រព្រឹត្ត​ការ​ចាប់ពង្រត់​មនុស្ស ដែល​មិន​អាច​អនុគ្រោះ​ឲ្យ​បាន​។

តាម​បណ្ដាញ​សង្គម​បណ្ដា​រូបភាព​បង្ហាញ​សាកស.ព ដែល​មាន​ឈា.ម​ហូរ​ក​ខ្លា​ក់​ដឹក​តាម​រថយន្ត​ PICK-UP ​​ចំណែក​ស.ព​ជន​ម្នាក់​ត្រូវ​បាន​ចង​ស្ទូច​ឡើង​លើ​ដោយ​ដង​ស្ទូច​មួយ​។ មនុស្ស​ម្នា​បាន​ចោមរោម​មើល​ពួក​យុទ្ធ​ជនតា​លី​បង់ ប្រដាប់​អាវុធ​ប្រ​មួល​ផ្ដុំ​គ្នា​នៅ​ជិត​រថយន្ត​។ វី​ដេ​អូ​មួយទៀត​បង្ហាញ បុរស​ម្នាក់​ចង​ព្យួរ​នឹង​ដង​ស្ទូច​មួយ​នៅ​ត្រង់​រង្វង់​មូល​ធំ​មួយ​នៃ​ក្រុង​ហេ​រ៉ាត់​ដោយ​ជាប់​នឹង​ដងខ្លួន​គេ មាន​ភ្ជាប់​ប៉ង់​កាត​មួយ​សរសេរ​ថា ពួក​ចាប់ពង្រត់​មនុស្ស​នឹង​ទទួលទោស​បែប​នេះ​។

ការ​ដាក់ទោស​បែប​នោះ​ពិតជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួ​​យ ចាប់តាំងពី​ពួក​តា​លី​បង់​ដណ្ដើម​អំណាច​បានជា​ថ្មី​កាលពី​ខែ​មុន​៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ