ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លី​ស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់​ព​ន្ធ័​ចែកចាយ​នឹង​ប្រើប្រាស់​សារធាតុ​ញៀន

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ស៊ូ នូវ អធិការរង​ស្រុក​អន្លង់​វែង​បាន​ដឹកនាំ​កម្លាំង ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់

ខេត្តឧត្តរមានជ័យ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ស៊ូ នូវ អធិការរង​ស្រុក​អន្លង់​វែង​បាន​ដឹកនាំ​កម្លាំង ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ហើយ​បាន​ឆែកឆេរ​ឃើញ​សារធាតុ​ញៀន​ប្រភេទ​W.Y ហ្វេ​តា​មីន​ចំនួន​១៤​គ្រាប់​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​ជាប់​ពាក់​ព​ន្ធ័​នូវ​សារធាតុ ញៀន​៣​នាក់​នោះ​មាន ទី​១​ឈ្មោះ​ហង្ស សែន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទី​២​ឈ្មោះ​វៀង ធី​ថា​ន់​ភេទ​ស្រី អាយុ​២៤​ឆ្នាំ និង ទី​៣​ឈ្មោះ​សួង រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍  ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ លោក​វរៈសេនីយ៍ត្រី​ស៊ូ នូវ អធិការរង​ស្រុក បាន​ឲ្យ​ដឹង​ថា​ជន​ជាប់​ពាក់​ព​ន្ធ័​ទាំង​៣​នាក់​នេះ​ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ដែល សមត្ថកិច្ច​ធ្វើការ​ចាំ​ឃ្លាំមើល​។

លុះ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​លក់ និង​ចែកចាយ នូវ​សារធាតុ​ញៀន ហើយ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ចំនួន​១៤​គ្រាប់ ក៏​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង ដើម្បី​ធ្វើការ​សាកសួរ​។ យោង​តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​បាន​ប្រព្រឹត្ត​លក់​គ្រឿងញៀន​ពិតប្រាកដ​មែន យោង​តាម​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​៣ រួម​ទាំង​វត្ថុ​តាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕