ប៉ូលិស​និង​ទាហាន​វ៉ៃ​គ្នា​ផ្អើល​សមត្ថកិច្ច​ទាំង​យប់


រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​មិន​គួរ​នឹង​កើតឡើង​សោះ​បែរជា​កើតឡើង ដោយសារ​តែ​ប៉ូលិស​បើក​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង និង​ទាហាន​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា បាន​បើក​មក​វាក់​អឺ​គ្នា​នៅ​ផ្លូវ​កែង ហើយ​ក៏​បាន​ឌឺដង​ពាក់​សម្តី​ដាក់​គ្នា​រហូត​វ៉ៃគ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ទាំង​កណ្ដាល​យប់ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​២០១១ កែង​ផ្លូវ​បេតុង​ដី​ថ្មី ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

អ្នក​បើក​ម៉ូតូ​ឈ្មោះ រិ​ន កញ្ញា អាយុ​៣៥​ឆ្នាំ មុខរបរ​ជានា​យ​ប៉ូលិស ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ របួស​បែក​ច្រមុះ រីឯ​អ្នក​បើករថយន្ត​ឈ្មោះ សោម ពិសិដ្ឋ អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​យោធា ស្នាក់​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ គ្រាន់តែ​រហែក​អាវ​ប៉ុណ្ណោះ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក យ៉ា​ម៉ា​ហា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-9714 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ផ្លូវកែង​ស្រាប់តែ​មាន​រថយន្ត​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-3914 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​ប្រពន្ធ​និង​កូន​តូច​រួម​ដំណើរ​ផង​) បាន​មក​ទល់មុខ​គ្នា​តែ​អត់​បាន​បុក​គ្នា​ទេ ពេល​នោះ​គេ​ឃើញ​ភាគី​រថយន្ត​ចុច​ស៊ី​ផ្លេ​រ​ មួយសន្ទុះ​ស្រាប់តែ​ឃើញ​ភាគី​ទាំង​សងខាង​វាយតប់​គ្នា​នៅ​កណ្តាលផ្លូវ​តែ​ម្តង ។ ប្រភព​បញ្ជាក់​ថា ភាគី​ទាំង​សងខាង​ហាក់​ដូច​ជា​​សុទ្ធតែ​ស្រវឹង ។

បើ​តាម​សំដី​អ្នក​បើក​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បើក​ម៉ូតូ​ម្នាក់ឯង​គោលបំណង​ទៅ​ផ្ទះ ខណៈ​មក​ដល់​ចំណុច​ខាងលើ​បាន​វាក់​អឺ​នឹង​រថយន្ត​ ជួន​ពេល​នោះ​គាត់​កំពុង​ជាប់​និយាយ​ទូរស័ព្ទ​ជាមួយ​មិត្តភក្តិ​ក៏​ឈប់​ម៉ូតូ ស្រាប់តែ​អ្នក​បើករថយន្ត​ខាងលើ​បាន​ចុច​កញ្ចក់​ចុះ​មក​ស្តី​ឲ្យ​គាត់ ក៏​មាន​ទំនាស់​ពាក្យ​សំដី និង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ។

បើ​តាម​សំដី​អ្នក​បើករថយន្ត​បានឱ្យ​ដឹង​ថា តាម​ពិត​អ្នក​បើក​ម៉ូតូ​ខាងលើ​មាន​ចេតនា​មក​រករឿង​គាត់​មុន​ ដោយ​បាន​បណ្តើរ​ម៉ូតូ​យក​មក​ឈប់​មុខ​រថយន្ត​របស់​គាត់ ពេល​គាត់​ស៊ី​ផ្លេ​រ​ឲ្យ​យក​ចេញ​ក៏​ក្លាយទៅជា​ទំនាស់​សំដី​គ្នា រហូត​វាយ​គ្នា​តែ​ម្តង​ទៅ ។

ក្នុង​ករណី​ទំនាស់​គ្នា​ខាងលើ​នេះ សមត្ថកិច្ច​កិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​ឲ្យ​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា​ដើម្បី​អោយ​ចប់​រឿង តែ​ភាគី​ខាង​ម៉ូតូ​ដែល​បែក​ច្រមុះ​នោះ​មិន​សុខចិត្ត​ទេ ដោយ​ប្រាប់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចំណាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

បុរស​ទាំង​២​នាក់​ដែល​វាយ​គ្នា​ខាងលើ ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ព្យាយាម​សម្របសម្រួល​មិន​ត្រូវ​គ្នា ក៏​សម្រេចចិត្ត​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ទាំង​២​នាក់​តែ​ម្តង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ