ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងកម្សត់​​២​នាក់​​មាន​​ជំងឺប្រចាំ​កាយ​ ត្រូវឪពុក​ម្តាយ​បោះបង់​ចោលក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​គួរ​ឱ្យ​សង្វេគ

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖​ ក្មេង​​កម្សត់​ប្រុសស្រី២​នាក់ កើតមក​​មាន​​ជំងឺ​ប្រចាំ​កាយ ត្រូវ​​​ឪពុក​ម្តាយ​យក​ទៅ​​​បោះបង់​ចោល​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា រួច​គេចខ្លួន​បាត់ ​​​​​ក្រុម​គ្រូពេទ្យ​និង​អ្នក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប

ខេត្តសៀមរាប​ ៖​ ក្មេង​​កម្សត់​ប្រុសស្រី២​នាក់ កើតមក​​មាន​​ជំងឺ​ប្រចាំ​កាយ ត្រូវ​​​ឪពុក​ម្តាយ​យក​ទៅ​​​បោះបង់​ចោល​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា រួច​គេចខ្លួន​បាត់ ​​​​​ក្រុម​គ្រូពេទ្យ​និង​អ្នក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប បានសម្តែង​ការ​អាណិតអាសូរ​ដល់​ក្មេង​​ទាំង​​ពីរ​នាក់​ដែល​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ចោលដូច​សត្វ​​ឱ្យ​រស់នៅ​កំព្រា​ក្នុងមន្ទីរពេទ្យ​ដោយសារ​​តែ​គ្នា​​​មាន​ជំងឺ​​ប្រចាំ​កាយ​។

​​ប្រភព​ពី​ពលរដ្ឋ​ដែល​ទៅ​ឆ្លងទន្លេ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ បាន​និយាយ​​ថា​ ​រាល់ថ្ងៃ​ក្មួយ​ប្រុស​ស្រី​ទាំង​ពីរនាក់​​នេះ ត្រូវ​បាន​មន្ទីរពេទ្យ​យក​មក​ចិញ្ចឹម ហើយ​ដាក់​នៅ​ក្នុង​ទ្រុង​​សម្រាប់​ការពារ​កុំឱ្យ​ពួក​​គេ​ធ្លាក់​មក​ក្រោម ​​ព្រោះ​ក្រុម​​គ្រូពេទ្យ​​ម្នាក់​ៗ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​មើលថែរ​ក្មេង​ទាំង​២​នាក់​នេះ​ទេ ​ដោយ​សារ​​តែ​មាន​អ្នក​​ជំងឺ​​​ចូលមក​ព្យា​បាល​​ច្រើន​ណាស់​ក្នុង​មួយ​ថ្ងៃ​ៗ ។​ ​​ប្រភព​បាន​បន្ត​ថា ក្មេង​ទាំង​២​នាក់​នោះ​​បាន​និង​កំពុង​​សម្រាក​នៅ​សាល​បន្ទប់វះកាត់​លេខ​៣ ជាន់​ទី​២ ត្រូវ​បានអ្នក​មក​សម្រាលកូន​នៅ​ជិត​នោះ​ឃើញ ជួយ​មុជទឹក​និង​បញ្ចុក​បាយ​ឱ្យ ព្រោះ​​ពួក​គេ​​ទាំង​ពីរ​​នាក់​នេះ​មិន​អាច​​ហូប​បាយដោយ​ខ្លួនឯង​បាន​ទេ​ ។​ ​ក្មេង​ស្រី​​​រង​គ្រោះ​​កើត​ជំងឺ​​​ដុះ​សាច់​នៅ​លើ​ច្រមុះ​តាំង​តែ​ពី​កើតមក​ម្ល៉េះ ឥឡូវ​មាន​អាយុ​៣​ឆ្នាំ​ហើយ រីឯក្មេង​ប្រុស​​វិញ មាន​ជំងឺ​​ដក់​ទឹក​នៅ​ក្នុង​ខួរក្បាល ដែល​មានអាយុ​៥​ឆ្នាំ​ហើយ ។

គួរ​បញ្ជាក់​​​ដែរ​ថា តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជ័យ​វរ្ម័ន​ទី​៧​ នៃ​ខេត្តសៀមរាប សូម​​ធ្វើ​​ការ​អំពាវ​នាវ​ដល់​​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស ប្រសិនបើ​បងប្អូន​មាន​សន្ដាន​ចិត្ត​សប្បុរសធម៌​ចង់​ជួយ​ឧបត្ថម្ភ ដូច​ជា ​សម្លៀក​​បំពាក់ ខោ​ទឹកនោម  ចំណីអាហារ ភេសជ្ជៈ ​សម្ភារ​​ក្មេង​លេង ដល់​ក្មេង​​ទាំង​២នាក់​ខាង​លើ ​ដែល​មាន​ជំងឺ​ប្រចាំ​​កាយ ដែល​​​ឪពុក​ម្តាយបោះបង់​ចោលនោះ​ ​បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​​​ អាច​​ទាក់​ទង​​មក​មន្ទីរពេទ្យ​(​គន្ធ​បុប្ផា​)​ ​ដែល​នៅ​បន្ទប់វះកាត់​លេខ​៣ ​ជាន់​ទៅ​២ ខេត្តសៀមរាប​ ។

​ពួក​ខ្ញុំ​ជា​ក្រុម​គ្រូពេទ្យ​គន្ធ​បុប្ផា និង​ប្រជាពលរដ្ឋ សង្ឃឹម​និង​ជឿជាក់​ថា បងប្អូន​ជនរួមជាតិ​ទាំងអស់​នឹង​ចូលរួម​តាម​សទ្ធា​ជ្រះ​ថ្លា តិច​ក្តី ច្រើន​ក្តី ដើម្បី​ជា​កុសលផល​បុណ្យ ដល់​អ្នក​ទាំងអស់​គ្នា​ទៅ​ថ្ងៃ​​ខាង​មុខ ​​៕​