ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​មហា​គ្រួសារ​កោះសន្តិភាព​»​នាំ​ទេយ្យទាន​និង​បច្ច័យ​ចូលរួម​វេន​ទី​៦

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​៦​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ​«​មហា​គ្រួសារ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​៦​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ​«​មហា​គ្រួសារ​កោះសន្តិភាព​»​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី ព្រមទាំង​បុត្រ​និង​ចៅ ដោយ​មានការ​គាំទ្រ​ពី​មិត្តភក្តិ​ជិត​ស្និទ្ធ​ផង បាន​អញ្ជើញ​ចូល​រូ​ម​វេន​កាន់បិណ្ឌ​ទី​៦ នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ឧទ្ទិស​កុសល​ជួន​វិញ្ញាណក្ខន្ធ​រួម​មាន​មាតា បិតា ជីដូន ជីតា និង​ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរមសុខ ។

ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ឱកាស​នោះ​បាន​កាត់​បន្ថយ​អស់​សមាជិក​កាន់​វេន ដោយ​បន្សល់​ទុក​តែ​តំណាង មិន​លើស​ពី​១០​នាក់​ឡើយ ។ ក្នុង​ឱកាស​បុណ្យ​ទាន​ខានមិនបាន​នេះ «​មហា​គ្រួសារ​កោះសន្តិភាព​»​មានការ​ចូលរួម​ផ្ទាល់​តែ​លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី លោកស្រី ថុ​ង សុវណ្ណ​រង្សី ជា​កូន លោក​ជំទាវ ហេម​វ​ណ្ណា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ខៀវ ហុង ចក់ ឡេ​ង លោកស្រី ទឹម សុខា ភរិយា​លោក ប៉ុ​ល សា​រឿ​ន នាយក​ការ​ផ្សាយ​កោះសន្តិភាព លោក សម វង់ និង​ភរិយា ដែល​សរុប​ទៅ​មាន​តំណាង​៧​រូប​ប៉ុណ្ណោះ​ដើម្បី​ប្រគេន​ទេយ្យទាន និង​បច្ច័យ ចំពោះ​សម្តេច ព្រះ​ឧត្តម​វង្សា​គតិបណ្ឌិត មួ​ង រ៉ា សម្តេច​ព្រះសង្ឃ​នាយករង​ទី​៣ ព្រះ​អនុប្រធាន និង​ជា​អគ្គលេខាធិការដ្ឋាន​ថេរ​សភា​នៃ​ព្រះពុទ្ធ​សាសនា​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ចៅអធិការ​វត្ត​មុនី​ប្រសិទ្ធី​វង្ស ។

នៅ​ក្នុង​ឱកាស​វេន​កាន់បិណ្ឌ​ទី​៦​នេះ លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី ក៏​បាន​នាំ​គ្រឿង​ឧបភោគ​-​បរិភោគ មាន​អង្ករ និង​ភេសជ្ជៈ​រួម​ទាំង​បច្ច័យ​សរុប​ចំនួន​ជាង​៥​ពាន់​ដុល្លារ និង​៧.៦០០.០០០​រៀល វេរ​ប្រគេន​ដល់​សម្តេចព្រះ​ឧត្តម​វង្សា​គតិបណ្ឌិត មួ​ង រ៉ា ដើម្បី​ចូលរួម​ឧបត្ថម្ភ​នូវ​ការ​ខ្វះខាត​នា​សម័យ​កូ​វី​ដ និង​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​«​មហា​គ្រួសារ​កោះសន្តិភាព​»​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ដែល​ជា​ស្ថាបនិក និង​ជាទី​ប្រឹក្សា និង​លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី រួម​ទាំង​ថ្នាក់ដឹកនាំ​បុគ្គលិក​មហា​គ្រួសារ​កោះសន្តិភាព​ទាំងអស់​តែងតែ​ចូលរួម​វេន​កាន់បិណ្ឌ​នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស​ជា​ការ​ចូលរួម​ឧទ្ទិស​កុសល​ជួន​ដល់​អ្នក​មានគុណ មាតាបិតា និង​ញាតិ​កា​ទាំង​៧​សន្តាន​ដែល​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​និង​ជា​ការ​ចូលរួម​កសាង​នូវ​សមិទ្ធិ​នានា ក្នុង​វត្ត​មុនី​ប្រសិទ្ធី​វង្ស​តាំងពី​ដើម​រៀង​មក​មិន​ដែល​អាក់ខាន​ឡើយ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture