ក្រសួងអប់រំណែនាំ១១ចំណុចអនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ឡើងវិញ យ៉ាងណាមិញក្រសួងបានតម្រូវឱ្យ…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ឡើងវិញ យ៉ាងណាមិញក្រសួងបានតម្រូវឱ្យ…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ឡើងវិញ យ៉ាងណាមិញក្រសួងបានតម្រូវឱ្យ គ្រឹះស្ថានថ្នាក់ឧត្តមសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តនូវ ១១ ចំណុចជាចាំបាច់ ។
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនទាំងអស់ បើកដំណើរការដោយអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ដោយប្រការណាមួយ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាចាប់តាំងដើមសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២១ ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋបាល រាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សាចំណេះទូទៅនិង អប់រំបច្ចេកទេសសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័ យទាបបានចាប់ផ្តើមដំណើរការ បង្រៀន និងរៀនតាមបណ្ដុំ បន្ទាប់ពីការផ្អាកដំ ណើរការចាប់តាំងពីការផ្ទុះឡើងនៃព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ ។
ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវសេចក្ដីណែនាំចំនួន២ ៖ ១). សេចក្ដីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថាន សិក្សាសាធារ ណៈនិងឯកជននៅភូមិសាស្ត្រដែលមានហានិភ័យទាប និង២).សេចក្ដីណែនាំ ស្តីពីគោល ការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាព សិក្សាក្នុងការ បង្រៀននិងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។
ឯកឧត្តមបានលើកឡើងថាក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីធ្វើឱ្យមានប្រក្រតីភាពវិស័យអប់រំឡើងវិញ បាននិងកំពុងដំណើរការប្រកបដោយជោគជ័យ និងប្រុងប្រយ័ត្ន ។ គ្រឹះស្ថានអប់រំចំណេះ ទូទៅសាធារណៈ និងឯកជនបាននិងកំពុងដំណើរការតាមគ្រប់រូបភាព ដូចជា ការបើកសាលា រៀនឡើងវិញនៅកម្រិតអប់រំចំណេះទូទៅ, ការបង្រៀននិងរៀនជាបណ្ដុំ, ការបង្រៀននិង រៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការបន្តរៀនតាមអនឡាញនៅតាមរាជធានី ខេត្ត។
ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់គោលការណ៍ ១១ចំណុច សម្រាប់ ការបើកដំណើរឡើងវិញក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះ ស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដូចខាង ក្រោម៖
ទី១. ការបើកដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវ ចាប់ផ្ដើមពីកម្រិតសាកល្បង ។ ទី២. ការបើកដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅគ្រឹះស្ថានឧត្តមសិក្សាត្រូវ គោរពតាមបទដ្ឋានសុខាភិបាលជាចាំបាច់ ។ ទី៣. ការបន្តអនុវត្តវិធីសាស្ត្រនៃការសិក្សាតាមបែបចម្រុះ សម្រាប់និស្សិតដែ លរៀនក្នុងថ្នាក់ដោយផ្ទាល់ និង រៀនតាមប្រព័ន្ធអនឡាញ និងត្រូវធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត និងសមធម៌។
គោលការណ៍ទី៤. គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា វាយតម្លៃកម្រិតហានិភ័យនៃការផ្ទុះឡើង និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងបរិវេណនៃគ្រឹះស្ថានឧត្តមសិក្សា ដោយមានការចូលរួម។ ទី៥. ការផ្តល់សិទ្ធិក្នុងការសម្រេចចិត្ត និងការទទួលខុសត្រូវជាលក្ខណៈស្ថាប័ន ជូនដល់គណៈគ្រប់គ្រង គ្រឹះស្ថានឧត្តមសិក្សា ក្នុងការកំណត់កាលបរិច្ឆេទ និងលំដាប់លំដោយនៃការសាកល្បងដំណើរការ បង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ។ ទី៦. ការប្រមូលផ្តុំ និងការជួបជុំរវាងបុគ្គលិកអប់រំ និងនិស្សិត នៅក្នុងដំណើរការប ង្រៀននិងរៀន ការអនុវត្ត ប្រតិបត្តិ និងការស្រាវជ្រាវ មានចំនួនឱ្យលើស ២០នាក់ក្នុង១ថ្នាក់។ ទី៧. ការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា។ បង្កើត “គណៈកម្មការសុខភាពសិក្សា និងដំណើរការ “បន្ទប់សុខភាព- ដូចក្នុងគំរូឧបសម្ព័ន្ធ គ្រឹះស្ថានឧត្តមសិក្សាត្រូវសម្អាត ថែទាំ និងលើកកម្ពស់អនាម័យសិក្សា នៅមុនពេលទទួលការ អនុញ្ញាតឱ្យបើកដំណើរការសាកល្បង . រាល់សកម្មភាពនៃការលក់ដូរចំណីអាហារ, អាហារដ្ឋាន សកម្មភាពកីឡា, ការប្រើប្រាស់ប្រភពទឹក ទទួលទានរួមគ្នា … មិនត្រូវអនុញ្ញាតឡើយ នៅក្នុងដំណាក់ កាលសាកល្បង គ្រឹះស្ថានឧត្តមសិក្សាត្រូវហាមឃាត់ និងត្រូវចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺ ងម៉ាត់ចំពោះការប្រាស្រ័យ ទាក់ទងគ្នាជាលក្ខណៈរូបសាស្ត្រ ឬទំនាក់ទំនងឆ្លងពីថ្នាក់ រៀនមួយទៅថ្នាក់រៀនមួយទៀត បុគ្គលដែលមានវត្តមាននៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ត្រូវតែពាក់ម៉ាសជាប្រចាំ និងជាកាតព្វកិច្ច និងត្រូវពង្រឹងការអនុវត្តវិធានការណ៍ •៣ការពារ ៣កុំ• ឱ្យបានខ្ជាប់ខ្ជួន ។
ក្រសួងអប់រំបានបន្តថា ចំណែកគោលការណ៍ ទី៨. ការធ្វើតេស្កកូវីដ-១៩ សាស្ត្រាចារ្យ និងនិស្សិតគ្រប់រូប ប្រសិនបើមានលទ្ធភាព ។ មុនពេលចាប់ដំណើរការ និងក្នុងពេលសាកល្បងបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការ ស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សាត្រូវរៀបចំផែនការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយ ចៃដន្យ និងជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងនិស្សិតតាមលទ្ធភា ពធនធានជាក់ស្តែ ងរបស់ គ្រឹះស្ថានសិក្សា ។ ទី៩. ការរៀន និងបង្រៀនក្នុងថ្នាក់សម្រាប់សាស្ត្រាចារ្យ និងនិស្សិ តដែលបានចាក់វ៉ាក់សាំង និងដែលគ្មាន រោគប្រចាំខ្លួន។ បុគ្គលិកអប់រំ ឬនិស្សិតដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ ឬដែលមានជំងឺប្រចាំកាយ គួរតែបន្ត បង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ ការចាប់ផ្ដើមនៅដំណាក់កាលសាកល្បង នៃការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការ ស្រាវជ្រាវ ត្រូវផ្តល់ជូនជាអាទិភាពសម្រាប់បុគ្គលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ បាន . ២ដួស ដែលមានបញ្ជាក់ដោយប័ណ្ណចាក់វ៉ាក់សាំង។ ទី១០. ការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្អាកដំណើរការជាបណ្ដោះអា សន្នគ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់ ប្រសិនបើមានការឆ្លងកូវីដ-១៩។ ករណីមានការផ្ទុះឡើង / ឬការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះបុគ្គលណាមួយដែលធ្លាប់មាន ឬ កំពុងមាន វត្តមាននៅក្នុងបរិវេណនៃគ្រឹះស្ថាននីមួយៗ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាត្រូវ ចាត់វិធា នការឆ្លើយតបជាបន្ទាន់ ដូចជាការផ្អាកដំណើរការគ្រឹះស្ថានជាបណ្ដោះអាសន្ន និងធ្វើ ចត្តាឡីស័ក ១៤ថ្ងៃចំពោះអ្នកពាក់ព័ន្ធ និងការស្វែងរកដំណោះស្រាយណាមួយ ដោយមានការ ណែនាំពីភ្នាក់ងារសុខាភិបាល និងត្រូវផ្ដល់ព័ត៌មានជូនក្រសួងអប់រំ យុវជន និងកីឡា ។ និង ទី១១ ក្រសួងអប់រំ យុវជន និងកីឡានឹងពិនិត្យសំណើរនិងចុះអនុស្សារ ណៈនៃការយោគយល់ជាមួយ គ្រឹះស្ថានឧត្តមសិក្សា ៕
ចែករំលែកព័តមាននេះ