ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេចម៉ូតូ តម្លៃ ១១ លាន​ដុល្លារ​ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ Steampunk ទទួល​បាន​ភាព​ជោគជ័យ​ជាមួយ​អ្នក​ប្រយុទ្ធ​ថ្មី​មួយ គឺម៉ូតូដែលមានឈ្មោះ​ថា Neiman Marcus Limited Edition !​…

រាជធានីភ្នំពេញ ​៖ Steampunk ទទួល​បាន​ភាព​ជោគជ័យ​ជាមួយ​អ្នក​ប្រយុទ្ធ​ថ្មី​មួយ គឺម៉ូតូដែលមានឈ្មោះ​ថា Neiman Marcus Limited Edition !​ ។ មនុស្ស​ជា​ច្រើន​បាន​ភ្ញាក់ផ្អើល និង​បានឃើញ​នៃ​ការ​មក​ដល់របស់ Neiman Marcus Limited Edition Fighter​ ក្រោយពី​ម៉ូតូ​នេះ​បាន​ដណ្តើម​កេរ្តិ៍ឈ្មោះ​ដោយ​ត្រូវ​បានគេ​ចាត់​ចូលនៅ​ក្នុង​បញ្ជី​កំពូល​ទាំង​ដប់​នៃ​ម៉ូតូ​ធំ ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក និង​មានការ​ចាប់អារម្មណ៍​ក្នុង​ការ​បញ្ជា​ទិញ​ច្រើន​ជាងគេ​បំផុត​ផង​ដែរ​ ។

Neiman Marcus Limited Edition Fighter​ វា ​គឺជា​ម៉ូតូ ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​យកចិត្តទុកដាក់​បំផុត និង​មានការ​ច្នៃប្រឌិត​​ម៉ូដតែ​មួយ​គត់ ហើយការ​ដំឡើង​វិញ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​ភ្នែក​បំផុត​នៃ​ម៉ូតូ​នេះ គឺ​តួ​របស់​វា​ឆ្លាក់​ចេញពី​ដែក​តែ​មួយ​ដុំ​ទេ ដែល​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ចូល​ចិត្ត​ម៉ូតូ​ធំ ​។ អ្នកជំនាញ​រចនា​ជា​ច្រើន​បាន​យល់​ស្រប​ថា ​នេះគឺជា​ការ​រចនា​ម៉ូដ​ដ៏​ល្អ​បំផុត ។

នៅ​ពេល​អ្នក​ពិនិត្យ​ម៉ូដ​ម៉ូតូ​ដំបូង​បានឃើញ​ម៉ូតូ​នេះ​ភ្លាម ពួក​គេ​បាន​លាន់មាត់​ និង​វាយតម្លៃ​ម៉ូតូ​នេះ​ថា ជា​ស្ទីល​នៃ​ការ​វិវត្តន៍​នៃ​ប្រ​វត្ត​សាស្ត្រ​ម៉ូតូ​ ។ មិន​បង្អង់​យូរ​នោះ​ទេ Neiman បាន​និយាយ​យ៉ាង​ត្រឹមត្រូវ អំពី​ប្រតិកម្ម​ដែល​បាន​បង្កើត​វា​ឡើង ថា «​វា​គឺជា​កា​រវិ​វត្ត​របស់​ម៉ាស៊ីន ដែល​ត្រូវ​បាន​គេ​យក​មក​ដំឡើង​ម្តងទៀត ដោយ​បង្កើត​ និង​រចនា​ថ្មី ដើម្បី​ដំណើរ​ម៉ា​ស៊ី​ និង​តួ​វា​ឱ្យ​ល្អ​បំផុត​ ។ វា​ជា​ក្តី​ស្រមៃ​បែប​វិទ្យាសាស្ត្រ តាម​ផ្លូវ​ត្រឹមត្រូវ​របស់​យើង ដែល​បាន​កើតឡើង ក្នុង​ទម្រង់​ជា​ម៉ូតូ​នៃ​អ្នក​ប្រយុទ្ធ ដែល​ម៉ូដនេះ​ផលិត​ឡើង​មាន​ចំនួន​កំណត់​ផង​ដែរ​ ។


តើ​មានការ​កំណត់​កម្រិត​ណា ? ពិត​ណាស់​វា​មានការ​កំណត់​នៃ​ការ​ផលិត ព្រោះ​អ្នក​ប្រយុទ្ធ​នេះ ផលិត​ឡើង​តែត្រឹម ៤៥ គ្រឿង​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​នៃ​ទីផ្សារ​លក់​ម៉ូតូ​ ។ ថ្វី​ត្បិត​តែ​តម្លៃ និង​រូបរាង​នៃ​ភាព​ថ្លៃថ្នូរ​របស់​វា អាច​លក់​ក្នុង​តម្លៃ ១១ លាន​ដុល្លារ​ក៏​ដោយ ក៏ Neiman Marcus Limited Edition Fighter អាច​គ្រប់គ្រង​ផ្លូវ​ក្នុង​ល្បឿន​អតិបរមា ១៩០ ម៉ា​យ ក្នុង​មួយ​ម៉ោង ថាមពល​ដែល​ចេញ​មក​ពី​ម៉ាស៊ីន V-Twin (120ci 45-degree air-cooled) និង​តួ​របស់​វា​ធ្វើ​ចេញពី អាលុយមីញ៉ូម និង​សរសៃ​កាបូន​ផង​ដែរ​ ៕ ប្រភព​ ៖ financesonline

អត្ថបទសរសេរ ដោយ