ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអង្គ​បាន​រួច​ពី​អន្ទាក់​ទាំងអស់

2 ឆ្នាំ មុន

នៅ​ពេល​ចេញ​វស្សា​ទី​១​របស់​ព្រះ​មាន​ព្រះ​ភាគ ក្នុង​កាល​ណោះ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ទៅ​កាន់​ព្រះអរហន្ត​៦០​អង្គ​យ៉ាង​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​បាន​រួច​ហើយ​អំពី​អន្ទាក់​ទាំងអស់ ទោះបីជា​អន្ទាក់​ទេវតា​ក្តី ទោះបីជា​របស់​មនុស្ស​ក្តី តថាគត​មិន​បាន​ជាប់ជំពាក់​ទៀត​ឡើយ ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​សោត​ក៏​បាន​រួច​ហើយ​អំពី​អន្ទាក់​ទាំងអស់​ដែរ…

នៅ​ពេល​ចេញ​វស្សា​ទី​១​របស់​ព្រះ​មាន​ព្រះ​ភាគ ក្នុង​កាល​ណោះ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ទៅ​កាន់​ព្រះអរហន្ត​៦០​អង្គ​យ៉ាង​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​បាន​រួច​ហើយ​អំពី​អន្ទាក់​ទាំងអស់ ទោះបីជា​អន្ទាក់​ទេវតា​ក្តី ទោះបីជា​របស់​មនុស្ស​ក្តី តថាគត​មិន​បាន​ជាប់ជំពាក់​ទៀត​ឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​សោត​ក៏​បាន​រួច​ហើយ​អំពី​អន្ទាក់​ទាំងអស់​ដែរ ទោះបី​របស់​ទេវតា​ក្តី ទោះបី​របស់​មនុស្ស​ក្តី ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ចូរ​ត្រាច់​ទៅ​កាន់​ចារិក គឺ​ស្រុក និគម និង​រាជធានី ហើយ​សម្ដែងធម៌ ដើម្បី​ជា​ប្រយោជន៍ និង​សេចក្តីសុខ​ដល់​ជន​ជា​ច្រើន ដើម្បី​អនុគ្រោះ​សត្វលោក ដើម្បី​ជា​ប្រយោជន៍ ដើម្បី​ជា​គុណ ដើម្បី​សេចក្តីសុខ​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ ។

អ្នក​ទាំងឡាយ​កុំទៅ​ពីរ​នាក់​តាម​ផ្លូវ​មួយ​ជាមួយ​គ្នា​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ចូរ​សម្តែងធម៌​ឲ្យ​ពីរោះ​បទ​ដើម បទ​កណ្តាល និង​បទ​ចុង អ្នក​ទាំងឡាយ​ចូរ​ប្រកាស​នូវ​ព្រហ្មចរិយធម៌ ដ៏​បរិសុទ្ធ​ប្រកបដោយ​អត្ថ និង​ព្យ​ញ្ជ​នៈ​ដ៏​ពេញ​បរិបូណ៌​ទាំងអស់ សត្វ​ទាំងឡាយ​ដែល​មាន​ធូលី គឺ​រាគាទិក្កិលេស​តិច ក្នុង​ភ្នែក​ក៏​មាន សត្វ​ទាំងនោះ​នឹង​សាបសូន្យ​ចាក​មគ្គផល ព្រោះ​មិន​បាន​ស្តាប់ធម៌ សត្វ​ទាំងឡាយ​អ្នក​បម្រុង ត្រាស់​ដឹង​ធម៌ គង់​នឹង​មាន ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចំណែក​តថាគត​ក៏​នឹង​ចូល​ទៅ​កាន់​សេនា​និគម ក្នុង​ឧ​រុ​វេ​ល​ប្រទេស ដើម្បី​សម្តែងធម៌​ដូច​ជា​អ្នក​រាល់គ្នា​ដែរ ជា​ប្រយោជន៍​សុខ​ចម្រើន​ដល់​សត្វ​ទាំងឡាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ