ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ចំនួន​៥​កន្លែង​ហក់​ឡើង​ខ្លាំង

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

កំរិត​ស្ថានភាព​ទឹក​ក្នុង​អាង​មួយ​ចំនួន​នៅ​ទូ​ទាំង​ខេត្តឧត្តរមានជ័យ ដែល​ទឹក​ហក់​ឡើង​ស្ទើរតែ​ពេញ​គ្រប់​បណ្តា​ផ្ទៃ​អាង​ស្តុ​ង​ទឹក​ទាំងអស់ តែ​ក៏​មិន​ទាន់​ឈាន​ដល់​កំរិត​ប្រកាស​អាសន្ន​នោះ​ឡើយ ឬុ​កើត​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​

ខេត្តឧត្តរមានជ័យ ៖ តាម​របាយការណ៍​របស់​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា កំរិត​ស្ថានភាព​ទឹក​ក្នុង​អាង​មួយ​ចំនួន​នៅ​ទូ​ទាំង​ខេត្តឧត្តរមានជ័យ ដែល​ទឹក​ហក់​ឡើង​ស្ទើរតែ​ពេញ​គ្រប់​បណ្តា​ផ្ទៃ​អាង​ស្តុ​ង​ទឹក​ទាំងអស់ តែ​ក៏​មិន​ទាន់​ឈាន​ដល់​កំរិត​ប្រកាស​អាសន្ន​នោះ​ឡើយ ឬុ​កើត​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ដែរ​។ ដោយសារ​តែ​នៅ​ទីតាំង​អាង​ស្តុក​ទឹក​ទាំងនោះ មាន​ទ្វារ​បង្ហូរទឹក និង​ទំ​បន់​បង្ហៀរ ដែល​មាន​លទ្ធភាព​អាច​រំដោះ​ទឹកបាន​លឿន ទៅ​តាម​ស្តង់ដា​បច្ចេកទេស​គ្រប់គ្រង​ទឹក​។

លោក​បន្ត​ទៀត​ថា ក្នុង​កំរិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​កម្រិត​ពី​៧៥​ម​ម ទៅ​៨៥​ម​ម នា​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅ​តំបន់​ផ្ទៃ​ទឹក ស្ថិត​ក្នុង​ស្ទឹង​ស្រែង ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​អន្លង់​វែង ក្រុង​សំរោង និង​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ផ្ទៃ​ទឹកបាន​ហក់​ឡើងជា​ខ្លាំង ព្រោះតែ​អាង​ស្តុក​ទឹកស្ទឹង​ស្រែង ទទួល​រងទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ពី​ផ្នែក​ខាងលើ នៃ​អាង​ស្តុក​ទឹក​ចំនួន ៥​កន្លែង និង​តំបន់​ជួរ​ភ្នំ​ដងរែក ចាប់ពី​ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្តព្រះវិហារ​។ ដូច្នេះ​ហើយ បានជា​ទឹក​ហូរ​ទៅ​លើ​ដងស្ទឹង​ស្រែង ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន តែ​ស្ថានភាព​កម្ពស់​ទឹក​នេះ មិន​ទាន់​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​នោះ​ទេ ដោយសារ​សមត្ថភាព​រំដោះ​ទឹក​របស់​សំណង់​បង្ហៀរ និង​សំណង់​ទ្វារ​ទឹក ដែល​បាន​រំដោះ​បាន​លឿន​។

លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ ស្ថានភាព​កម្ពស់​ទឹក​នៅ​ផ្ទៃ​អាង​ស្តុក​ទឹក​មួយ​ចំនួន​បាន​ហក់​ឡើង​ជិត​ដល់​កំរិត​ប្រកាស​អាសន្ន​ផង​ដែ ដូច​ជា ៖

១- អាង​ទឹក​០៥ ស្ថិត​នៅ​ឃុំ​អូរ​ស្វាយ ស្រុ​ត្រពាំង​ប្រាសាទ ទឹក​មាន​កម្ពស់ ១,៦៥​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ២,០០​ម៉ែត្រ​។
២- អាង​ទឹក​តា​ម៉ុ​ក ស្ថិត​នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ដែល​មាន​កម្ពស់​ទឹក ៣,៨៤​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​៣,៨០​ម៉ែត្រ​។
៣- អាង​ទឹក​ទម​នប់​ថ្មី ស្ថិត​នៅ​ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ទឹក​មាន​កម្ពស់ ៣,៤៩​ម៉ែត្រ កម្ពស់​ទឹក​ឲ្យ​មានកា​ប្រុង​ប្រយ័ត្ន ៣,៥០​ម៉ែត្រ​។
៤-​អាង​ទឹកស្ទឹង​ស្រែង​២ ស្ថិត​នៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ទឹក​មាន​កម្ពស់ ៣៩,៨០​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​មាន ៣៩,៩០​ម៉ែត្រ​។
៥- អាង​ទឹកស្ទឹង​ស្រែង​១ ស្ថិត​នៅ​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ទឹក​មាន​កម្ពស់ ២៦,៥៥​ម៉ែត្រ ចំណែក​កម្ពស់​ទឹក​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​មាន ២៧,០០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ