មេដឹកនាំកំពូល កម្ពុជា- វៀតណាម-ឡាវ បើកកិច្ចប្រជុំបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងក្នុងតំបន់ និងពិភពលោក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មេដឹកនាំប្រទេសចំនួនបីកម្ពុជា – ឡាវ – និងវៀតណាមបានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាក្នុងការធ្វើសហប្រតិបត្តិការលើគ្រប់វិស័យក្នុងគោលបំណង ដើម្បីប្រជននៃប្រទេសទាំងបី ទាំងក្នុងតំបន់ និងលើពិភពលោក ។

យោងតាមយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមប្រជុំជំនួបកំពូល វៀតណាម-កម្ពុជា-ឡាវ ដើម្បីពិភាក្សាអំ ពីការបង្កើនកិ ច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ប្រជាជនប្រទេសទាំងបី។

ប្រភពបានលើកឡើងថា កិច្ចប្រជុំរបស់មេដឹកនាំកំពូល វៀតណាម-កម្ពុជា-ឡាវ ធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្ដវៀតណាម ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅក្នុងជំនួបកំពូល មេដឹកនាំនៃគណបក្សទាំងបី បានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារសំខាន់នៃជំនួប កំពូលនេះ ។ មេដឹកនាំគណបក្សនីមួយៗ បានជូនដំណឹងគ្នាទៅវិញទៅមកអំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន ក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ-១៩។

ប្រភពដដែលបានបញ្ជាក់ទៀតថា ៖«មេដឹកនាំនៃគណបក្សទាំងបី បានពិគ្រោះយោបល់គ្នាអំពីកិច្ចកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នាអំពីសារសំខាន់នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងបក្សទាំងបីនៃប្រទេសទាំងបី» ។
ជាមួយគ្នានោះដែរ មេដឹកនាំនៃគណបក្សទាំងបីបានឯកភាពបង្កើនកិច្ចស ហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តាយន្តកា រដែលមានស្រាប់ និងបន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលជួបសម្តែងការគួរសមចំពោះលោក ង្វៀន ស៊ុនហ្វ៊ុក ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ជាម មីញជីង នាយករដ្ឋមន្ត្រីនៃសាធារណៈសង្គមនិយមវៀតណាម ថែមទៀត។
ជាមួយគ្នានោះដែរ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក៏បាន ចូលជួបសម្តែងការគួរសមចំពោះ លោក អៀង ស៊ុនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ