ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ទូរស័ព្ទ​! ផ្ទុះ​សង្គ្រាម​រវាង​បុរស​.​គ និង​នារី​ជា​ម្ចាស់​ផ្អើល​អគារ​កំពុង​សាងសង់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​នារី​ម្នាក់​ទៀត​ជា​អ្នកធ្វើការ​ជា​មួយ​គ្នា​នៅ​ក្នុង​ការដ្ឋាន​សាងសង់​តែ​មួយ បាន​ចោទប្រកាន់​បុរស​រូប​នោះ​ថា បាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​នារី​ម្នាក់​ទៀត​ជា​អ្នកធ្វើការ​ជា​មួយ​គ្នា​នៅ​ក្នុង​ការដ្ឋាន​សាងសង់​តែ​មួយ បាន​ចោទប្រកាន់​បុរស​រូប​នោះ​ថា បាន​លួច​យក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន តែ​បុរស​រូប​នោះ​បាន​ប្រកែក​ថា មិន​បាន​លួច​ទេ គឺ​រូប​គាត់​រើស​បាន ក៏​កើតជា​ជម្លោះ​រហូត​ឈាន​ដល់​ប្រើ​ហិ​.​ង្សា​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​មួយ​ប្រ៉ា​វ រហូត​ដល់​ខាង​ប្រុស​សន្លប់​ស្ដូកស្ដឹង ឯខាង​ស្រី​វិញ​រង​របួស​បែកក្បាល​ឈា​.​ម​ស្រោច​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​អគារ​កំពុង​សាងសង់ តាម​បណ្ដោយ​ផ្លូវ​លេខ​២៥២ កែង​ផ្លូវ​៦៣ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​រង​របួស​សន្លប់​ស្តូកស្តឹង​ខាងលើ​នេះ​មានឈ្មោះ ចាន់ គី​ណេ អាយុ​៣៥​ឆ្នាំ និង​ជា​មនុស្ស​.​គ ចំណែក​ភាគី​ជម្លោះ​ជានា​រី​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បើ​ប្រភព​ពី​កម្មករ​នៅ​ការដ្ឋាន​កើតហេតុ​ខាងលើ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​បុរស​ឈ្មោះ​គី​ណេ នោះ បាន​អង្គុយ​ផឹកស្រា​នៅ​ជាន់​ទី​៣ រហូត​ស្រវឹង​ទន់​ខ្លួន ស្រាប់តែ​លេចមុខ​នារី​ម្នាក់​ទៀត បាន​ដើរ​សំដៅ​ទៅ​រក​បុរស​.​គ​រូប​នោះ និង​បាន​ចោទប្រកាន់​ថា បុរស​នោះ​លួច​យក​ទូរស័ព្ទ​ដៃ​ខ្លួន តែ​បុរស​.​គ​នោះ​ប្រកែក និង​បាន​ធ្វើ​កាយវិការ​ត្រឡប់​ទៅ​វិញ​ថា រូបគេ​មិន​បាន​លួច​នោះ​ទេ គឺ​រើស​បាន​ទេ ក៏​កើតជា​ជម្លោះ​ប្រកែក​គ្នា​មួយ​ប្រាវ ដោយសារ​ម្នាក់​និយាយ​បាន និង​ម្នាក់​ទៀត​បាន​ត្រឹម​ធ្វើ​កាយវិការ ហើយ​និយាយ​ស្តាប់​គ្នា​មិន​បាន ក៏​ប្រើ​ហិ​.​ង្សា​ដាក់​គ្នា​ផ្អើល​អស់​កម្មករ​សំណង់​ចូល​ឃាត់ តែ​មិន​ទាន់ ទើប​បណ្តាល​ឱ្យ​បុរស​.​គ​រូប​នោះ​រង​របួស​ពក​ក្បាល​សន្លប់​ស្តូកស្តឹង​តែ​ម្តង ចំណែក​ភាគី​ខាង​នារី​វិញ រង​របួស​បែកក្បាល​ហូរ​ឈា​.​ម​ស្រោច​ខ្លូ​ន​។

បន្ទាប់​ពី​បើក​ឆាកប្រយុទ្ធ​គ្នា​មួយ​ដង្ហើមចង្រិត ភាគី​ទាំង​ពីរ​នាក់​ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ បាន​ត្រឹម​ធ្វើ​កំណត់ហេតុ រួច​សួរនាំ​សាក្សី​នៅ​កន្លែង​កើតហេតុ និង​រង់ចាំ​ភាគី​ទាំង​ពីរ​នាក់​ជា​សះស្បើយ រួច​ហៅ​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​បន្ត​ទៀត ដើម្បី​ដោះស្រាយ​រឿង​បញ្ចប់​កុំអោយ​មានការ​ភ័ន្ត​ច្រឡំ​គ្នា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ