ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងគោក​ នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​នៅ​តាម​បណ្តា​គោលដៅ​ដែល​បាន​កំណត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​នី​ភ្នំពេញ ៖ រថយន្ត​កងទ័ព របស់​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ដឹក​ជញ្ជូន​ពលករ​ចំណាកស្រុក​នៅ​តាម​ព្រំដែន កម្ពុជា​-​ថៃ មក​ដាក់​នៅ​តាម​បណ្តា​ខេត្ត​នានា…

រាជធាន​នី​ភ្នំពេញ ៖ រថយន្ត​កងទ័ព របស់​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ដឹក​ជញ្ជូន​ពលករ​ចំណាកស្រុក​នៅ​តាម​ព្រំដែន កម្ពុជា​-​ថៃ មក​ដាក់​នៅ​តាម​បណ្តា​ខេត្ត​នានា បាន​ចំនួន ២០៦​នាក់ ដែល​ស្មើ​និង ៣៥​ជើង ។ នេះ​បើ​យោង​តាម​ផេ​ក​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​បង្ហោះ ។

កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ កងទ័ពជើងគោក ជា​អង្គភាព​ជំនាញ​ដឹក​ជញ្ជូន​សម្ភារ កម្លាំង​ទ័ព​ធានា​បម្រើ​ប្រយុទ្ធ បច្ចុប្បន្ន​កំពុង​ទទួល​បទបញ្ជា​ដឹក​ពលករ​ចំណាកស្រុក​នៅ​តាម​ព្រំដែន កម្ពុជា​-​ថៃ មក​ដាក់​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​ជា​វិធានការ​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​សហគមន៍ តាម​រយៈ​ពលករ​ចំណាកស្រុក​ទាំងនោះ​។

អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់​ខ្ត​ស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​នោះ​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ ដែល​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង​កងទ័ពជើងគោក មេបញ្ជាការ កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ និង​កងកម្លាំង​ជំនាញ​ដឹក​ជញ្ជូន ដែល​បាន​ចាត់តាំង​ក្នុង​បេសកកម្ម​នេះ នៅ​បន្ត​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ដឹក​ពលករ​ខ្មែរ ទៅ​ដាក់​នៅ​តាម​បណ្តា​គោលដៅ​ដែល​បាន​កំណត់ ទាន់​ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ