ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​លេខ​២៦៨A​ត្រូវ​ផ្អាក​ចរាចរណ៍​សម្រាប់​ឡាន​​​ធំ​ៗ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កំណាត់​ផ្លូវ​លេខ​២៦៨Aចាប់ពី​ចំណុច​ព្រៃ​មាន់ ​ដល់​អាង​ត្រពាំង​ថ្ម ​ត្រូវ​បាន​ផ្អាកចរាចរណ៍​សម្រាប់​រថយន្ត​ធុន​ធំ​ដឹក​ជញ្ជូន​ទំនិញ ។ តែចំពោះ​រថយន្ត​តូច​ៗគឺអាចធ្វើចរាចរណ៍​បានជាធម្មតា​ គិតចាប់ពី​នៅ​ថ្ងៃ​ទី​២៦ ​កញ្ញា ស្ថិតនៅ​ស្រុក​ភ្នំស្រុក​…

ខេត្តបន្ទាយមានជ័យ ៖ កំណាត់​ផ្លូវ​លេខ​២៦៨Aចាប់ពី​ចំណុច​ព្រៃ​មាន់ ​ដល់​អាង​ត្រពាំង​ថ្ម ​ត្រូវ​បាន​ផ្អាកចរាចរណ៍​សម្រាប់​រថយន្ត​ធុន​ធំ​ដឹក​ជញ្ជូន​ទំនិញ ។ តែចំពោះ​រថយន្ត​តូច​ៗគឺអាចធ្វើចរាចរណ៍​បានជាធម្មតា​ គិតចាប់ពី​នៅ​ថ្ងៃ​ទី​២៦ ​កញ្ញា ស្ថិតនៅ​ស្រុក​ភ្នំស្រុក​ ។

លោក សុក ចាន់​ថា ប្រធាន​មន្ទី​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ មន្ទី​រសាធារណៈ​ការណ៍​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ ​បាន​ជូនដំណឹង​ដល់​សាធារណៈជន​អោយ​បានដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ ​បាន​ផ្អាកចរាចរណ៍​ជាបណ្តោះអាសន្នសម្រាប់យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​២៦៨​A ក្រោយ​ទឹកជំនន់​ត្រូវ​បាន​ជន់លិច​ ចាប់ពី​ភូមិ​ព្រៃ​មាន់​ ដល់​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំស្រុក​។

លោក​បាន​បញ្ជាក់​ថា​​ ​បន្ទាប់​ពី​ទទួល​រង​គ្រោះ​ដោយ​ឥទ្ធិពល​ព្យុះ​និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ ធ្វើឱ្យមានទឹកជំនន់​ទឹកភ្លៀងជន់​លិច​និង​ហូរ​កាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ​ជា​ពិសេស​កំណាត់​ផ្លូវ​លេខ​២៦៨​A ​ចាប់ពី​ភូមិ​ព្រៃ​មាន់ ដល់​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ ។

លោក សុក ចាន់​ថា បាន​បញ្ជាក់​ថា​ ​ការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន គឺគិតចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ រហូត​ដល់​មានការ​ជូន​ដំណឹង​សារ​ជា​ថ្មី​ដើម្បី​ថែរក្សា​ផ្លូវថ្នល់ ស្ពាន កុំអោយ​បាក់​ស្រុត​ និង​ធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​ប្រកប​ដោយ​សុវត្ថិភាព ។ ​ដោយ​ឡែក ​ចំពោះ​រថយន្ត​លក្ខណៈ​គ្រួសារ ​(​ប្រភេទ​ទេសចរណ៍​)​ អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បានជា​ធម្មតា​ ៕​

អត្ថបទសរសេរ ដោយ