ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប សម្រេចបន្តកំណត់ជា «តំបន់ក្រហម» ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិ​តាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​២៦ ខែកញ្ញា​នេះ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បានចេញ​សេចក្តីសម្រេច ស្តីពី​ការបន្ត​កំណត់​ជា «​តំបន់​ក្រហម​»…

ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​២៦ ខែកញ្ញា​នេះ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បានចេញ​សេចក្តីសម្រេច ស្តីពី​ការបន្ត​កំណត់​ជា «​តំបន់​ក្រហម​» ក្នុងភូមិ​សាស្ត្រ​ភូមិ​ដូនទាវ ឃុំ​រលួស និង​ភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ការកំណត់​តំបន់​ក្រហម នៅ​ភូមិ​ដូនទាវ និង​ភូមិ​តា​ប្រាក់ រយៈពេល ១​សប្តាហ៍ រហូតដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​បន្ត​កំណត់​ជា “​តំបន់​ក្រហម​” ក្នុងភូមិ​សាស្ត្រ​ភូមិ​កំពង់ និង​ភូមិ​សម៉រ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បណ្តោះអាសន្ន រយៈពេល ១(​មួយ​)​សប្តាហ៍ រហូតដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២១​។​

​ដោយឡែក កាលពី​ថ្ងៃទី​២៤ ខែកញ្ញា រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​សម្រេច​បន្ត​កំណត់​ជា “​តំបន់​ក្រហម​” នៅក្នុង​ភូមិសាស្ត្រ​ភូមិ​វ៉ារិន ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បណ្ដោះអាសន្ន រយៈពេល ១​មួយ​សប្តាហ៍ រហូតដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១ ។​

​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​កំណត់​ជា “​តំបន់​លឿងទុំ​” ក្នុងភូមិ​សាស្ត្រ​សង្កាត់​នានា ក្រុង​សៀមរាប លើកលែងតែ​សង្កាត់ និង​ភូមិ​នានា ដែល​ត្រូវ​បានកំណត់​ជា “​តំបន់​ក្រហម​” ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រយៈពេល ១(​មួយ​)​សប្តាហ៍ គិត​ចាប់ពី​វេលា​ម៉ោង ២៣ និង​៥៩ នាទី នា​ថ្ងៃទី​២៣ ខែកញ្ញា រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​។

​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​កំណត់​ជា “​តំបន់​ក្រហម​” នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្លក្រាម និង​ភូមិ​ខ្លះ​នៃ​សង្កាត់​ស្វាយដង្គំ សង្កាត់​គោកចក សង្កាត់​ជ្រាវ សង្កាត់​សាលា​កំរើក សង្កាត់​ស្រ​ង៉ែ និង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ជា​បណ្តោះអាសន្ន​រយៈពេល ១(​មួយ​)​សប្ដាហ៍ គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩ នាទី នា​ថ្ងៃទី​២៣ ខែកញ្ញា រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​។ ការកំណត់​នេះ  ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិ​សា​ស្ត ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​មាន​ការចេញ​សេចក្ដីសម្រេច​ជាថ្មី​។​

​ដោយឡែក កាលពី​ថ្ងៃ​តី​២២ ខែកញ្ញា រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​កំណត់​ជា “​តំបន់​លឿងទុំ​” នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពួក ឃុំ​មុខ​ប៉ែន ឃុំ​សសរស្តម្ភ ឃុំ​ល្វា ឃុំ​ខ្នាត និង​ឃុំ​សំរោង​យា ស្រុក​ពួក ជា​បណ្តោះអាសន្ន រយៈពេល ១៤(​ដប់​បួន​)​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​សម្រេច​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល (​បម្រាម​គោចរ​) ជា​បណ្តោះអាសន្ន នៅ​ចន្លោះ​ពី ម៉ោង ២១ (​ម្ភៃ​មួយ​) ដល់​ម៉ោង ៣ (​បី​) សម្រាប់​រយៈពេល ១៤(​ដប់​បួន​)​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២២ ខែកញ្ញា ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សា​ស្ត ខេត្តសៀមរាប​៕​​