ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាត់ធ្វើឱ្យពិបាករួមភេទមែនដែរឬទេ?

2 ឆ្នាំ មុន

ការលើសទម្ងន់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកង្វល់សុខភាពជាច្រើន ដែលនៅក្នុងនោះក៏មានបញ្ហាផ្លូវភេទផងដែរ។ ការសិក្សាជាច្រើនបានគូសបញ្ជាក់ពីរបៀបដែលការលើសទម្ងន់និងធាត់ ប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នក ដែលថ្ងៃនេះអ្នកនឹងស្គាល់នូវផលប៉ះពាល់៣ចំណុច របស់ភាពធាត់មកលើសុខភាពផ្លូវភេទ។ ១​. បន្ថយចំណង់ផ្លូវភេទ ទាំងបុរសនិងស្ត្រីដែលលើសទម្ងន់ មិនសូវមានចំណង់ចង់រួមភេទឡើយ។…

ការលើសទម្ងន់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកង្វល់សុខភាពជាច្រើន ដែលនៅក្នុងនោះក៏មានបញ្ហាផ្លូវភេទផងដែរ។ ការសិក្សាជាច្រើនបានគូសបញ្ជាក់ពីរបៀបដែលការលើសទម្ងន់និងធាត់ ប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នក ដែលថ្ងៃនេះអ្នកនឹងស្គាល់នូវផលប៉ះពាល់៣ចំណុច របស់ភាពធាត់មកលើសុខភាពផ្លូវភេទ។

១​. បន្ថយចំណង់ផ្លូវភេទ

ទាំងបុរសនិងស្ត្រីដែលលើសទម្ងន់ មិនសូវមានចំណង់ចង់រួមភេទឡើយ។ ភាពធាត់ធ្វើឱ្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ ដែលអរម៉ូននេះមានសារៈសំខាន់ចំពោះមុខងារផ្លូវភេទ។ កម្រិតជាតិខ្លាញ់ក្នុងរាងកាយខ្ពស់ មានន័យថាបុគ្គលនោះនឹងមានកម្រិតខ្ពស់នៃសារធាតុគីមីដែលមានឈ្មោះថា Sex Hormone Binding Globulin ឬ SHBG ។ អរម៉ូននេះភ្ជាប់ទៅនឹងអរម៉ូនភេទតេស្តូស្តេរ៉ូន និងកាត់បន្ថយចំណង់ផ្លូវភេទបុរស។

២. បន្ថយភាពស្រណុកសុខស្រួល

ដូចបុរសដែរ កម្រិតកូឡេស្តេរ៉ុលនិងអាំងស៊ុយលីនខ្ពស់អាចនាំឱ្យស្ទះសរសៃឈាមក្នុងគ្លីតូរីស (ក្នុងទ្វារមាស) របស់ស្ត្រី។ នេះអាចកាត់បន្ថយលំហូរឈាមទៅកាន់ទ្វារមាស នៅក្នុងតំបន់រសើប ដែលមានន័យថា ស្រ្តីមិនអាចមានអារម្មណ៍ស្រួលដូចមុនពេលមានបញ្ហា។

៣. ធ្វើឱ្យពិបាកប្រើក្បាច់

ភាពធាត់មិនត្រឹមតែធ្វើឱ្យអ្នកពិបាកដើរទៅណាមកណាមិនលឿននោះទេ វាថែមទាំងធ្វើឱ្យអ្នកពិបាកប្រើក្បាច់នៅពេលរួមភេទទៀតផង។ ទម្ងន់ខ្លួនរបស់អ្នក អាចជះឥទ្ធិពលដោយផ្ទាល់ទៅលើបញ្ហានេះ និង ធ្វើឱ្យអ្នកអាចប្រើបានត្រឹមតែក្បាច់សាមញ្ញប៉ុណ្ណោះ។ ប្រសិនបើអ្នក ហ៊ានប្រថុយប្រើក្បាច់ទំនើបៗនោះ អ្នកអាចមានហានិភ័យនៃការរងរបួសទាំងសងខាងជាក់ជាមិនខាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ