ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជារួមភេទរួច ចេះតែងងុយគេង?

2 ឆ្នាំ មុន

អ្នកប្រហែលជាឆ្ងល់ហើយ ហេតុអ្វីបានជាក្រោយពេលរួមភេទរួច ចេះតែមានអារម្មណ៍ងងុយគេង។ ពេលខ្លះអ្នកចង់បានពីរបីដងទៀត តែភ្នែករបស់អ្នកចេះតែចង់បិទ ហើយអារម្មណ៍ចេះតែចង់គេង។ តើហេតុអ្វីទៅ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុដែលអ្នកកំពុងឆ្ងល់។ ១….

អ្នកប្រហែលជាឆ្ងល់ហើយ ហេតុអ្វីបានជាក្រោយពេលរួមភេទរួច ចេះតែមានអារម្មណ៍ងងុយគេង។ ពេលខ្លះអ្នកចង់បានពីរបីដងទៀត តែភ្នែករបស់អ្នកចេះតែចង់បិទ ហើយអារម្មណ៍ចេះតែចង់គេង។ តើហេតុអ្វីទៅ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុដែលអ្នកកំពុងឆ្ងល់។

១. ធម្មជាតិរបស់រាងកាយមនុស្ស

ការរួមភេទនៅពេលយប់ ជាពិសេសនៅពេលដែលរាងកាយមនុស្សអស់កម្លាំងរួចទៅហើយ គឺជាមូលហេតុទីមួយ ដែលធ្វើឱ្យយើងងងុយគេង។ នេះក៏ព្រោះថា មនុស្សភាគច្រើនគឺរួមភេទនៅពេលយប់ ដែលជាពេលរាងកាយត្រូវសម្រាក។ ម្យ៉ាងវិញទៀត ការរួមភេទគឹជាសកម្មភាពស្រួលក្នុងអារម្មណ៍ ដែលធ្វើឱ្យរាងកាយរបស់យើងស្រណុកសុខស្រួល ចេះតែចង់គេងលក់ ក្រោយពីរួមភេទរួច។

២. ការបញ្ចេញទឹកកាម

បុរសបញ្ចេញទឹកកាមនៅពេលដែលឈានដល់ចំណុចកំពូល ដែលពេលនោះមានការបញ្ចេញអរម៉ូនងងុយមកជាមួយ។ ម្យ៉ាងវិញទៀត បុរសបានបញ្ចេញកម្លាំងជាច្រើនទម្រាំតែទឹកកាមចេញមកក្រៅ។ ភាពអស់កម្លាំងនេះ មិនចម្លែកទេ ដែលធ្វើឱ្យរាងកាយរបស់បុរសងងុយគេង ក្រោយពីរួមភេទរួច។

៣. ការវិលត្រឡប់មកភាពធម្មតារបស់រាងកាយ

មនុស្សជាច្រើនមិនបានដកដង្ហើមទៀតទាត់នៅពេលកំពុងរួមភេទ ព្រោះតែអារម្មណ៍កំពុងតែផ្តោតលើភាពស្រណុកសុខស្រួល។ នេះគឺធ្វើឱ្យរាងកាយមានអុកស៊ីសែនមិនគ្រប់គ្រាន់ ស្របពេលដែលរាងកាយកំពុងតែបញ្ចេញថាមពលតាមចង្វាក់នៃការរួមភេទ។ នៅមុនពេលដល់ចំណុចកំពូល ប្រាកដណាស់ដែលថាទាំងខាងស្រីនិងខាងប្រុស សុទ្ធតែបង្កើនល្បឿន។ ក្រោយពីអស់ល្បឿនរួច រាងកាយក៏ត្រូវការសម្រាកដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ