ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​​​ប្តី​​ពី​ផ្ទះ​​​អស់​១យប់ ស្រាប់តែ​​ប្រពន្ធ​​ទទួលដំណឹងអកុសល​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​បាន​បាត់​ពី​ផ្ទះ​​អស់១យប់ ស្រាប់តែ​ត្រូវ​​បាន​គេ​ប្រទះ​ឃើញ​ស.ព​អណ្តែត​ទឹក​ប្រឡាយ​ចម្ងាយ​៣៥០​

​ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​បាន​បាត់​ពី​ផ្ទះ​​អស់១យប់ ស្រាប់តែ​ត្រូវ​​បាន​គេ​ប្រទះ​ឃើញ​ស.ព​អណ្តែត​ទឹក​ប្រឡាយ​ចម្ងាយ​៣៥០​ម៉ែត្រ​ខាងត្បូង​ភូមិ​គោក​ក្រោល ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បង្កការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​ខែកញ្ញា ឆ្នាំ​២០២១។

​តាម​ប្រភពពី​​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​​ឈ្មោះ ង៉ិ​ក រ៉ា​ន ​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្រោល ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ជុំ ដែ​ត ភេទស្រី អាយុ​២៨​ឆ្នាំ ​ត្រូវ​ជា​ប្រពន្ធ​របស់ជនរងគ្រោះ​ ក៏​ដូច​ជា​មេ​ភូមិ​គោក​ក្រោល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​ប្តី​បាន​បាត់​ខ្លួន​តាំងពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ ​ខែកញ្ញា ឆ្នាំ​២០២១ ទោះគាត់​ខំ​​ដើរ​រក​យ៉ាងណា​​ក៏​រក​មិនឃើញ លុះដល់​​វេលាម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤​ ខែកញ្ញា ឆ្នាំ​២០២១ ស្រាប់តែ​ទទួល​ដំណឹង​ថា មានគេប្រទះឃើញ​​ស.ព​​អណ្តែត​ទឹក​ លុះ​ពេល​មក​មើល​ ទើប​ដឹង​ថា​ជា​ប្តី ហើយកន្លងមក​​ប្តី​របស់​គាត់​តែងតែ​ស្រវឹងស្រា​រាល់ថ្ងៃ ដើរ​ដេក​មិន​ថា​កន្លែង​ណា​នោះ​ទេ ហើយ​កន្លង​មក​ ​ជនរងគ្រោះជា​ប្តី​​តែង​ទៅ​ដេក​នៅ​រោង​ចាំ​ស្រែប្រាំង​របស់​គេ​ដែល​នៅ​ក្បែរ​នោះ ។

តាម​​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​បាន​ព​ត៌​មាន​​ខាងលើ​ពី​លោក​មេឃុំ​ស្រះ​ជីក​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​ស្រះ​ជីក​នឹង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ស្រះ​ជីក បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ស.ព ​និង​រកឃើញថា ​ជន​រង​គ្រោះ​ពិតជា​​​បាត់បង់ជីវិត​​ដោយសារ​លង់ទឹក ​​ដោយ​មានការ​សង្ស័យ​ថា ខណៈ​ពេល​ជនរងគ្រោះ​​ស្រវឹងស្រា​ដើរ​ឆ្លង​ប្រឡាយ​ដែល​មានទឹក​ជ្រៅ​ ទៅ​រក​រោង​ដេក​បណ្តាល​ឲ្យ​ល.ង់ទឹក​​បាត់បង់ជីវិត​តែម្ត​ង​ ​គឺ​​មិន​ជាប់​​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃា.ត​ឡើយ ។​

ក្រោយពី​​ពិនិត្យ​រួច ​ស.ពជនរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ