រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៦ តុលាការកំពូល បានបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ។ បន្ទាប់ពីតុលាការចោទប្រកាន់ពីបទលោកពីបទក្លែងឯកសារសាធារណៈ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ដោយតុលាការកំពូលនឹងត្រូវប្រកាសសាលដីកានៅថ្ងៃទី០៤ មីនា ខាងមុខនេះ ។
ជនជាប់ចោទ ហុង សុខហួ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ធ្លាប់បដិសេធការសុំនៅក្រៅឃុំម្តងរួចមក
ហើយ ។ គួរបញ្ជាក់ថា លោកហុង សុខហួ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ សីហា ២០១៥ កន្លងមក ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ចែករំលែកព័តមាននេះ