ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ថា​ខ្លួន​នឹង​ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់ iPhone

9 ឆ្នាំ មុន

យោង​តាម​មនុស្ស​ជិត​ស្និទ្ធ​របស់​ក្រុមហ៊ុន និង​អ្នកជំនាញ​សន្តិសុខ​ឱ្យ​ដឹង​ថា ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន​Apple បាន​ចាប់ផ្តើម​អភិវឌ្ឍ​វិធានការ​សន្តិសុខ​ថ្មី​ដែល​នឹង​មិន​អាច​ទៅ​រួច​សម្រាប់​រដ្ឋាភិបាល​ដើម្បី​បំបែក​ចូល​ទៅ​iPhone

យោង​តាម​មនុស្ស​ជិត​ស្និទ្ធ​របស់​ក្រុមហ៊ុន និង​អ្នកជំនាញ​សន្តិសុខ​ឱ្យ​ដឹង​ថា ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន​Apple  បាន​ចាប់ផ្តើម​អភិវឌ្ឍ​វិធានការ​សន្តិសុខ​ថ្មី​ដែល​នឹង​មិន​អាច​ទៅ​រួច​សម្រាប់​រដ្ឋាភិបាល​ដើម្បី​បំបែក​ចូល​ទៅ​iPhone ដែល​បាន​ចាក់សោ​(Locked iPhones) ។

បើសិនជា​ក្រុមហ៊ុន​Apple  ជោគជ័យ​ក្នុង​ការ​បង្កើន​ប្រព័ន្ធ​សន្តិសុខ​របស់​ខ្លួន​នោះ អ្នកជំនាញ​និយាយ​ថា ក្រុមហ៊ុន​ប្រាកដជា​សម្រេច​បាន​ដំណាក់កាល​ថ្មី ពោល​គឺ​ក្រុមហ៊ុន​នឹង​បង្កើត​បច្ចេកទេស​សំខាន់​ប្រឈម​ទៅ​នឹង​ទីភ្នាកងារ​អនុវត្ត​ច្បាប់ ។ ដំណើ​ការ​ទិន្នន័យ​ត្រូវ​បាន​រក្សា​ទុក​លើ​ទូរស័ព្ទ​iPhone  ត្រូវ​បាន​ប្រើ​ដោយ​ឃាតករ​ម្នាក់​ក្នុង​ចំណោម​ឃាតករ​ច្រើន​នាក់​ផ្សេង​ទៀត ដែល​កើតឡើង​កាលពី​ឆ្នាំ​មុន​នៅ​ក្រុង​សាន់ បឺ​ណា​ឌី​ណូ រ​ដ្ខ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​បាន​បំផ្លិចបំផ្លាញ​យ៉ាងច្រើន ។ បើសិនជា​ការិយា​ល័យ​សហព័ន្ធ​ស៊ើបអង្កេត​ហៅ​កាត់​ថា​FBI  ចង់​ចូល​ទៅ​បំបែក​កូដ​ក្នុង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​Apple នា​ពេល​អនាគត​នោះមាន​ន័យ​ថា​FBI ក៏​ត្រូវការ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី ហើយនឹង​មានការ​តតាំង​គ្នា​នៅ​តុលាការ​ជា​ថ្មី​ម្តងទៀត​ផង​ដែរ ។

អ្នកជំនាញ​និយាយ​ថា វិធីសាស្ត្រ​តែ​មួយ​គត់​ស្ថិត​នៅ​ក្រៅ​សេណា​រី​យ៉ូ គឺ​សម្រាប់​សមាជ​ត្រូវ​តែ​ចូលរួម ។ ច្បាប់​ខ្សែអាត់​សហព័ន្ធ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ធ្វើ​ឱ្យ​ទិន្នន័យ​អាច​ចូល​ដំណើរការ​បាន​ទៅ​កាន់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់  ប៉ុន្តែ​ក្រុមហ៊ុន​ដូច​ជា​Apple និង Google មិន​ត្រូវ​បាន​គេ​គ្របដណ្តប់​នោះ​ទេ ៕