ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​អ្នកលក់​មាស​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​បាន​៤នាក់ គិត​មក​ត្រឹម​ថ្ងៃនេះ​

8 ឆ្នាំ មុន

ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​អ្នកលក់​មាស​ប្តូរ​ប្រាក់​ដ៏​កក្រើក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ដែល​ជន​ទី​៣​គឺជា​មេខ្លោង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ទាំង​៣​នាក់​ហើយ​គិត​ត្រឹម​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ

ខេត្តបន្ទាយមានជ័យ​ ៖ ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​អ្នកលក់​មាស​ប្តូរ​ប្រាក់​ដ៏​កក្រើក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ដែល​ជន​ទី​៣​គឺជា​មេខ្លោង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ទាំង​៣​នាក់​ហើយ​គិត​ត្រឹម​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ។ ជនសង្ស័យ​៣​នាក់​នោះ​រួម​មាន​១-​ឈ្មោះ​យ៉េន ធូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​៥ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម ២-​ឈ្មោះ​យៀ​ប ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្នាយ​កូវ ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង និង​៣-​ឈ្មោះ​លឹ​ម ទ្រី ហៅ​ទី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ អតីត​នៅ​កម្ពុជា​ក្រោម ។

ជនសង្ស័យ​២​នាក់​ឈ្មោះ​យ៉េន ធូ និង​២-​ឈ្មោះ​យៀ​ប ហេង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ នៅ​ហាង​ផឹកស៊ី​ស្រះ​បេះដូង ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​មេខ្លោង​ធំ​ឈ្មោះ​លឹ​ម ទ្រី ហៅ​ទី សមត្ថកិច្ច​ទើបតែ​ចាប់​បាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុចដើម​ពោធិ៍​៣​ដើម ក្នុងភូមិ​សូ​រិ​យា​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខណៈ​គេ​ជិះ​រថយន្ត​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​និយាយ​ថា ជនសង្ស័យ​ជា​មេខ្លោង​នេះ​មុន​ចាប់ខ្លួន​បាន គឺ​សមត្ថកិច្ច​ដេញ​ប៉ផាប់​ចាប់​ពភីង​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត ហើយរ​ត់ទៅ​បាត់ដាន​នៅ​មាត់​អូរ​ព្រំដែន ។ ក្រោយមក​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា​ជន​នោះ​ជិះ​រថយន្ត​ទៅ​ទិស​ខាងកើត​ក៏​តាម​ពីក្រោយ​។ ដោយសារ​មាន​បា​រ៉ា​ស់​ត្រួតពិនិត្យ​តាម​ដងផ្លូវ​នៅ​ភូមិ​កូន​ដំរី ជនសង្ស័យ​ក៏​ចុះ​ពី​រថយន្ត​ហៅ​ម៉ូតូឌុប​ប៉ង​ជិះ​គេច​បន្ត​ទៅ​ទិស​ខាងកើត លុះដល់​ចំណុច ដើម​ពោធិ៍​៣​ដើម ក្នុង​ឃុំ​កូប ស្រុក​អូរ​ជ្រៅ ទើប​សមត្ថកិច្ច​ចាប់​បាន ។

ប្រភព​ដដែល​ថា ជនសង្ស័យ​ឈ្មោះ​យ៉េ​ង ធូ និង​ឈ្មោះ​លឹ​ម ទ្រី ជា​អ្នក​ធ្វើ​សកម្មភាព​ក្នុង​អំពើ​ប្លន់ ចំណែក​ឈ្មោះ​យៀ​ប ហេង ជា​អ្នក​ឲ្យ​តម្រុយ និង​ជា​អ្នក​ជូន​មើលផ្លូវ​គ្រួសារ​រង​គ្រោះ ។

ឈ្មោះ​យ៉េន ធូ ក្រោយ​ពី​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ក៏​មានគ្រួសារ​មួយ​ចេញ​មុខ​អះអាង​ថា​ជន​នេះ​ធ្លាប់​សម្លាប់​សាច់ញាតិ​របស់​ខ្លួន​កាលពី​១០​ឆ្នាំ​មុន នៅ​ភូមិ​ល្វេ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម (​បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ​) ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​លឹ​ម ទ្រី ហៅ​ទី​ធ្លាប់​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១១ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​, ផលិត​អាវុធ​គ្រឿងផ្ទុះ​គ្មាន​ការ​អនុញ្ញាត និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ប្រព្រឹត្ត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ម្នាក់​ទៀត​ជា​បក្សពួក​របស់​ឈ្មោះ​លឹ​ម ទ្រី ហៅ​ទី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពេល​ណាត់ជួប​ក្នុង​បំណង​មក​ទទួល​ឈ្មោះ​លឹ​ម ទ្រី តាម​ដងផ្លូវ ។

សមត្ថកិច្ច​បញ្ជាក់​ថា ថ្ងៃស្អែក​នឹង​យក​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ទៅ​ធ្វើ​ត្រាប់​ពី​សកម្មភាព​ប្លន់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​វត្ថុ​តាង​ជា​គ្រឿងអលង្ការ​របស់​ជន​រង​គ្រោះ​ដែល​សមត្ថកិច្ច​ប្រមូល​បាន​មក​វិញ​នឹង​ប្រគល់​ជូន​ម្ចាស់​នៅ​ពេល​បញ្ចប់​សំណុំរឿង​ស៊ើបអង្កេត​និង​សាកសួរ​ចប់ ។

គិត​មក​ត្រឹម​ថ្ងៃនេះ​កម្លាំង​សមត្ថកិច្ច ចាប់​បាន​ក្រុម​ចោ​ប្លន់​ប្រដាប់​អាវុធ​នៅ​ប៉ោយ​ប៉ែ​ត​៤​នាក់​ហើយ

ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ឃាត់ខ្លួន បក្ខពួក​ក្រុម​ចោ​ប្លន់​ប្រដាប់​អាវុធ​បាន​បន្តបន្ទាប់​ចំនួន​៤​នាក់​ហើយ រហូត​ដល់យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ។ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ដែល​ត្រូវ​ចាប់ខ្លួន​បានទី៤.​ឈ្មោះ នី​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​ស្វិតជើង​ម្ខាង​) ក្រុម​ចោរ​ទាំងនេះ​គឺ​រស់នៅ​ស្រុ​អូរ​រាំង​ឪ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង​នគ​បាល​ខេត្តបន្ទាយមានជ័យ បានឱ្យ​ដឹង​ថា ក្រោយ​ពេល​មាន​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​លើ​ស្ដ្រី​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​រ៉ា ក្រុង​ប៉ោយ​ប៉ែ​ត ជន​រង​គ្រោះ​មានឈ្មោះ ថា សុ​ផា​ន់​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​ហៅ​(​ចែ​កា​) នៅ​ភូម​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ក្រុម​ចោរ​បាន​យក​ទ្រព្យសម្បត្តិ​រួម​មាន គ្រឿងអលង្ការ ជ​ញ្ចៀ​ន​០៣​ថាស ប្រហែល​៨០​វង្ស ខ្សែ​ករ​៨០​ខ្សែ ខ្សែដៃ​៤០​ខ្សែ គ្រឿង​បញ្ចាំ លុយ​ដែល​ចោរ​យក​មាន ប្រាក់​រៀល​២​លាន​រៀល ប្រាក់​បាត​១០​ម៉ឺន​បាត ប្រាក់​ដុល្លា​៣.០០០​ដុល្លា​(​សរុប​ទឹកប្រាក់​ដែល​បាត់​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​សហរ​ដ្ឌ​អា​មេ​រិ​ក​) ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពេល​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព​ប្លន់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្ត​បាន​ចាត់​កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​នគ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​កម្លាំង​នគ​បាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​៨៩១ បាន​ចេញ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ចាប់​បាន​២​នាក់​១.​ឈ្មោះ យា​ប ហេង ២.​ឈ្មោះ យ៉េន ធូរ នៅ​វេលា​ម៉ោង​៣.៣០​នាទី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​ស្រះ​បេះដូង ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​ពីរ សង្កាត់​ប៉ោយ​ប៉ែ​ត ។

នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​កំពុង​ផឹកស៊ី​ជាមួយ​បក្ខពួក​ឈ្មោះ លឹ​ម ទ្រី ហៅ​ទី​រឺ​ឆាយ គេចខ្លួន​ជាមួយ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​បាត់ដំបង 2A-6871 ដែល​ប្លង់​ទុក​ចោល​នៅ​កា​រ៉ា​សលាង​រថយន្ត​មួយ​ក្រុង​ប៉ោយ​ប៉ែ​ត ។ លោក​វរសេនីយ៍ឯក សិទ្ធិ ឡោះ បាន​បន្ត​ថា​ក្រោយ​ពេល​ដែល​ឃាត់​ជនសង្ស័យ​២​នាក់ ធ្វើការ​សាកសួរ​បាន​សារភាព ហើយ​បាន​ប្រ​មួល​វត្ថុ​តាង​រួម​មាន​គ្រឿង​អង្ការ និង​កាំភ្លើងខ្លី​២​ដើម ធុន​អាកា​៥៩១​ដើម ធុន​រ៉ូ​ឡូ​១​ដើម នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ក​យប់​ថ្ងៃ​ដដែល​នៅផ្ទះ​ជួយ​មួយ​កន្លែង ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយមក​កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវ​មុខសញ្ញា​បក្ខពួក​ក្រុម​ចោ​ប្លន់​ដែល​រត់គេច​ខ្លួន ហើយ​ស្ទាក់​ចាប់​បាន​ម្នាក់​ទៀត គឺ​ឈ្មោះ លឹ​ម ទ្រី ហៅ​ទី​រឺ​ឆាយ ដែល​ជិះ​រថយន្តក្រុង​គេចខ្លួន បន្ទាប់​មក​ចាប់​បាន​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​សាលា​អ៊ិ​ន​តាំ ស្ថិត​ភូមិ​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លឹ​ម ទ្រី ហៅ​ទី​រឺ​ឆាយ ហើយ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគ​បាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ នី​ន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ (​ស្វិតជើង​ខាងឆ្វេង​) នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ថ្ងៃ​ដដែល​ស្ថិត​ភូមិ​.​ឃុំ​បឹង​ប្រី​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង នាំ​ទៅ​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្តបាត់ដំបង ៕