ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ប្រទេស​នីមួយ​ៗ​មិន​គួរ​ដាក់​ទណ្ឌកម្ម​ឯកតោភាគី និង​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​ផ្សេង​ទៀត​ខុស​ពី​ធម្ម​នុ​ញ្ញា UN ដល់​ប្រទេស​ផ្សេង​ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ទៅ​កាន់​សន្និបាត​អង្គការសហប្រជាជាតិ (UN) ថា ប្រទេស​នីមួយ​ៗ​មិន​គួរ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី នឹង​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​ផ្សេង​ទៀត​ទៅ​លើ​ប្រទេស​មួយ ដោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ទៅ​កាន់​សន្និបាត​អង្គការសហប្រជាជាតិ (UN) ថា ប្រទេស​នីមួយ​ៗ​មិន​គួរ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី នឹង​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​ផ្សេង​ទៀត​ទៅ​លើ​ប្រទេស​មួយ ដោយ​មិន​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ UN នោះ​ទេ​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៦ កាលពី​ថ្ងៃ​ទី​២៥​ខែកញ្ញា ឆ្នាំ​២០២១​ថា ៖ «​ប្រទេស​នីមួយ​ៗ​មិន​គួរ​ត្រូវ​បាន​បង្អាក់ដំណើរ ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​, ការ​ហាមឃាត់ ឬ​វិធានការ​បង្ខិតបង្ខំ ផ្នែក​សេដ្ឋកិច្ច​ផ្សេង​ទៀត ដែល​រំ​លោ​.​ភ​បំពាន​លើ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​នោះ​ឡើយ​»​។

សម្តេច​បន្ត​ថា ពិភពលោក​របស់​យើង នៅ​តែ​ត្រូវ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា​ការ​ប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មហាអំណាច សង្គ្រាម បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​, ជម្លោះ​ប្រដាប់​អាវុធ​ដណ្តើម​ទឹកដី​, អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​ប្រែប្រួល​អាកាសធាតុ ។

សម្តេច​ថា សន្តិភាព និង​សន្តិសុខ​អន្តរជាតិ នៅ​តែ​កំពុង​ទទួល​រង​នូវ​សម្ពាធ ធ្ងន់ធ្ងរ​ដូច​មុន​ដដែល ។ ប្រវត្តិសាស្ត្រ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តងទៀត​ថា ការ​ជ្រៀតជ្រែក និង​ការ​ដែល​កាន់តែ អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ប្រើប្រាស់​ជម្រើស​យោធា ក្នុង​ការ​កំណត់​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ផ្សេង​ៗ មិនមែន​ជា​ដំណោះស្រាយ​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ជម្រើស​ទាំង​អស់នេះ បាន​ត្រឹម​នាំ​មក​នូវ​ការ​បាត់​បង់ជីវិត​, ការ​ឈឺចាប់ និង​ទុក្ខវេទនា​សម្រាប់​មនុស្សជាតិ និង​ជម្លោះ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច កាន់តែ​ច្រើន​ជាង​មុន​តែ​ប៉ុណ្ណោះ ។

សម្តេច​ថា កម្ពុជា គឺជា​ឧទាហរណ៍​ជាក់ស្តែង ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត ហើយ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ គឺ​នា​ពេល​បច្ចុប្បន្ន យើង​កំពុង​តែ​ឃើញ​ការ​អនុវត្ត​ឡើង​វិញ​នូវ​គោលនយោបាយ​ដដែល​នេះ ប្រសិនបើ​យើង​អាច​ចាត់ទុកជា​មេ​រៀន​នូវ​ព្រឹត្តិការណ៍​ថ្មី​ៗ ដែល​កំពុង​កើតឡើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ព្រឹត្តិការណ៍​ជា​ច្រើន​ផ្សេង​ទៀត​ពី​មុន​, ការ​គោរព​នូវ​បំណងប្រាថ្នា​នៃ​ប្រជាជាតិ​នីមួយ​ៗ និង​សិទ្ធិ​របស់​ប្រជាជន​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង គឺជា​គុណ​តម្លៃ​មួយ​ដ៏​ធំធេង ។

សម្តេច​បាន​គូសបញ្ជាក់​ថា​៖ «​នេះ​ហើយ​ជា​ហេតុផល​មិន​អាច​ប្រកែក​បាន​សម្រាប់​ការ​ពង្រឹង​នូវ​ពហុភាគី​និយម និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ផ្អែក​លើ​ច្បាប់​។ ប្រទេស​ធំ និង​តូច តែងតែមាន​ប្រវត្តិសាស្ត្រ​, វប្បធម៌​, ប្រពៃណី​, របៀបរបប​រស់នៅ និង​ការ​រៀបចំ​នយោបាយ​ខុស​ៗ​គ្នា​»​។

សម្តេច​បញ្ជាក់​ថា​៖« ខ្ញុំ​សូម​សង្កត់ធ្ងន់​ថា ការ​ប្រែប្រួល​តថភាព​នៃ​សតវត្ស​ទី ២១ ទាមទារ​នូវ​អង្គការ សហប្រជាជាតិ​មួយ ដែល​មាន​ទម្រង់​ថ្មី និង​មាន​ភាព​រហ័សរហួន​ក្នុង​ការ​ឆ្លើយ​តប ។ អង្គការ​នេះ ត្រូវ​តែ​ប្រកាន់​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជាង​មុន​នូវ​អភិក្រម​ដោះស្រាយ​បញ្ហា តាម​បែប​ប្រជាធិបតេយ្យ​ប្រកប ដោយ​បរិ​យា​ប័ន្ន និង​ភាព​ជា​តំណាង ។ ក្នុង​ន័យ​នេះ កម្ពុជា​សូម​សម្តែង​នូវ​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ »​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា កិច្ច​ខំប្រឹង​ប្រែង​ប្រកបដោយ​ភាពបុរស​កម្ម​របស់​ឯកឧត្តម​អគ្គលេខាធិការ ក្នុង​ការ​រៀបចំ​អង្គការ​នេះ ឱ្យ​កាន់តែ​មាន​ភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រទេស​ជា​សមាជិក ទំនាក់ទំនង​រវាង​ក្រុ ប្រឹក្សា​សន្តិសុខ​, អង្គ​មហាសន្និបាត និង​អគ្គលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ ក៏​ត្រូវ​មានការ​ពង្រឹង​ឡើង​វិញ​ផង​ដែរ ។ ក្នុង​ទិដ្ឋភាព​នេះ​, កម្ពុជា​សូម​ធ្វើការ​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​ខ្លួន ចំពោះ​ការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ ។ កម្ពុជា​ប្រកាន់​ទស្សនៈ​ថា ការ​បង្កើន​ភាព​ជា​តំណាង​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​គ្របដណ្តប់ ចំណែក​ធំ​បំផុត​នៃ​ប្រទេស​ជា​សមាជិក គឺជា​អាទិភាព​ចម្បង​បំផុត ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ប្រាប់​ទៅ​អង្គសន្និបាត UN ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ​, កម្ពុជា​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម រួម​នៅ​ក្នុង​តំបន់ ។ ជាមួយនឹង​សាមគ្គីភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ការ​គាំទ្រ​ពី​ដៃគូ ខាងក្រៅ​, កម្ពុជា​នឹង​បន្ត​ជំរុញ​ដំណើរការ​កសាង​សហគមន៍​អាស៊ាន និង​ថែរក្សា​តួនាទី​របស់​អាស៊ាន ដែល​ជា​តំបន់​ដ៏​មាន​សារៈសំខាន់​សម្រាប់​ពាណិជ្ជកម្ម​, ការ​វិនិយោគ និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​របស់ ពិភពលោក ។

សម្តេច​ថា កម្ពុជា​នឹង​បន្ត​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ប្រកបដោយ​ភាព​រស់​រវើក និង សុខដុមរមនា ជាមួយនឹង​ការ​ការពារ​ដល់​ពលករ​ចំណាកស្រុក​, របៀបវារៈ​ការ​អភិវឌ្ឍន៍ ដែល​មាន​ភាព​បៃតង និង​បរិ​យា​ប័ន្នការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​, ការ​អភិវឌ្ឍ​សិប្បកម្ម និង​សហ គ្រាស​ធុន​តូច និង​មធ្យម (MSMEs) ក៏​ដូច​ជា​ការ​លើកកម្ពស់​សហគ្រិនភាព​របស់​ស្ត្រី និង​យុវវ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ