ចោរកាច់សោ.កម៉ូតូToday ត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូToday មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-0521 បានសម្រេច ហើយព្យាយាមបណ្ដើររត់ត្រូវម្ចាស់តាមទាន់
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូToday មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-0521 បានសម្រេច ហើយព្យាយាមបណ្ដើររត់ត្រូវម្ចាស់តាមទាន់
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូToday មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-0521 បានសម្រេច ហើយព្យាយាមបណ្ដើររត់ត្រូវម្ចាស់តាមទាន់ ក៏ឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅម្ដុំនោះចេញមកឡោមព័ទ្ធដេញចាប់ប្រផាត់ប្រភីង ហើយវាយឡើងទ្រមខ្លួន ស្របពេលនោះដែរសមត្ថកិច្ចបានចុះអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ កុំអីត្រូវប្រជាពលរដ្ឋវាយដល់ស្លាប់នៅនឹងកន្លែង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទី ផ្លូវ២១៥កែងផ្លូវកម្ពុជាក្រោមទល់មុខភោជនីយដ្ឋានលីឡាយ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ជនសង្ស័យដែលបានកាច់សោកម៉ូតូមានឈ្មោះ ជាង យុកម៉ាន អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ កុង អូន អាយុ៣៣ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៤២ ក្រុម២ ភូមិ១ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកប៉ុស្ដិ៍នគរបាលសង្កាត់មិត្តភាព និងបញ្ជូនបន្ដទៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ