ចាប់ខ្លួនជនសង្ស័យម្នាក់ទៀតជាក្រុមចោរប្លន់កក្រើកនៅប៉ោយប៉ែត
ខេត្តបាត់ដំបង៖កាលពីវេលាម៉ោង៤និង២៥នាទី រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាប់ឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក
ខេត្តបាត់ដំបង៖កាលពីវេលាម៉ោង៤និង២៥នាទី រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាប់ឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក
ខេត្តបាត់ដំបង៖កាលពីវេលាម៉ោង៤និង២៥នាទី រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាប់ឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក ក្រុមចោរប្លន់អាជីវករលក់គ្រឿងអលង្ការ នៅប៉ោយប៉ែត ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ខណៈពេលដែលជនសង្ស័យកំពុងជិះម៉ូតូរង់ចាំទទួលបក្ខពួក ដែលបានគេចខ្លួនពីប៉ោយប៉ែតមកណាត់ជួបគ្នានៅទីនេះ ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ទុន សុខនី អាយុ៣៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។
ម៉ូតូដែលជនសង្ស័យជិះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធុនស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CR-0744 ។ នៅមុខសមត្ថកិច្ច ជនសង្សយ័បានបញ្ជាក់ទៀតថា រូបគេត្រូវបានមេខ្លោងទាក់ទងពីភ្នំពេញ ឲ្យមកចាំទទួលរូបគេដែលរត់គេចពីប៉ោយប៉ែត រង់ចាំគ្នានៅបាត់ដំបងនេះ តែដោយសាររឿងករណីប្លន់នេះ កំពុងតែក្ដៅៗ និងក្រោមការតាមដានស៊ើបអង្កេតពីសមត្ថកិច្ចផងនោះ ទើបគេជិះម៉ូតូ កុំឲ្យមានការសង្ស័យ ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះកងកម្លាំងសមត្ថកិច្ចនគរបាលខេត្ត បានត្រួតពិនិត្យតាមបណ្ដាលច្រកផ្សេងៗ ដើម្បីតាមដានរកបក្ខពួកក្រុមចោរប្លន់អាជីវករលក់គ្រឿងអលង្ការនៅប៉ោយប៉ែតជាប្រចាំ ។ទីបំផុតជនសង្ស័យម្នាក់ក្នុងចំណោមក្រុមចោរប្លន់បានធ្លាក់ចូលក្នុងកណ្ដាប់ដៃសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ