ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ គន្លឹះអស្ចារ្យបំផុតដើម្បីក្លាយជាវីរបុរសរបស់កូន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឪពុកម្តាយទាំងអស់គ្នាតែងចង់ក្លាយជា «វីរបុរស» របស់កូនខ្លួនឯង ប៉ុន្តែតើអ្នកសម្រេចវាដោយរបៀបណា ? ខាងក្រោមនេះ គឺជាគន្លឹះសំខាន់បំផុត ១០…

រាជធានីភ្នំពេញ ៖ ឪពុកម្តាយទាំងអស់គ្នាតែងចង់ក្លាយជា «វីរបុរស» របស់កូនខ្លួនឯង ប៉ុន្តែតើអ្នកសម្រេចវាដោយរបៀបណា ? ខាងក្រោមនេះ គឺជាគន្លឹះសំខាន់បំផុត ១០ យ៉ាង ដើម្បីក្លាយជាវីរបុរសរបស់កូនអ្នក ៖

. ធ្វើឱ្យគេមានសុវត្ថិភាព ៖ កុមារគ្រប់រូបត្រូវមានអារម្មណ៍ថា មានសុវត្ថិភាព ។ ក្នុងនាមជាឪពុករបស់ពួកគេ ពួកគេនឹងសំឡឹងមករកអ្នកដើម្បីផ្តល់នូវអារម្មណ៍នោះគ្រប់ពេល ។ នៅពេលដែលភ្នែកតូចៗទាំងនោះសំឡឹងមករកអ្នក ពួកគេឃើញវីរៈបុរស “superman” ។

. បើកបេះដូងរបស់អ្នក ៖ នៅក្នុងសង្គម បុរសត្រូវបានគេរំពឹងថា នឹងមានភាពរឹងមាំ ។ ទោះយ៉ាងណាក៏ដោយ ជាមួយកូនៗរបស់អ្នក សូមបើកចិត្តឱ្យទូលាយចំពោះពួកគេ ។ បង្ហាញពួកគេនូវការអាណិតអាសូរ ក្តីស្រឡាញ់ និងការអភ័យទោស ។ ពួកគេនឹងធ្វើដូចគ្នាជាមួយកូនៗរបស់ពួកគេនៅពេលពួកគេធំឡើង ។

៣. ស្រឡាញ់ និងគោរពស្វាមីភរិយា និងឪពុកម្តាយរបស់អ្នក ៖ កូនៗរបស់អ្នកនឹងរៀនពីរបៀបដែលអ្នកគួរប្រព្រឹត្ដ ។ ចូរប្រព្រឹត្តចំពោះស្វាមីភរិយា និងឪពុកម្តាយដោយការយកចិត្តទុកដាក់ ទន់ភ្លន់ និងដោយការគោរពបំផុត ។

. អានឱ្យពួកគេស្តាប់ ៖ ក្មេងៗមិនចូលចិត្តអ្វីលើសពីការអានរឿងទេ ។ វាបំភ្លឺការស្រមើលស្រមៃ និងផ្តល់ពេលវេលាដល់ពួកគេឱ្យបានច្រើន ។

.

. ឈ្វេងយល់អំពីកូនរបស់អ្នក ៖ មិនថាគេប្រហាក់ប្រហែលនឹងអ្នកយ៉ាងណាទេ កូនរបស់អ្នកមានបុគ្គលិកលក្ខណៈពិសេសផ្ទាល់ខ្លួន ។ ចូរចំណាយពេលវេលា ដើម្បីរៀនពីកូនរបស់អ្នក ហើយឈ្វេយល់ពីគេ។ អ្វីដែលធ្វើឱ្យគេរីករាយ ?តើអ្វីដែលធ្វើឱ្យគេក្រៀមក្រំ ? តើសុបិនរបស់គេ គឺជាអ្វី ? កុមារចង់បានការទទួលស្គាល់ពីអ្នកថា ពួកគេជានរណា ។

៦. ត្រូវមានសេចក្តីស្រឡាញ់ ៖ កុំខ្មាស់អៀនក្នុងការឱបកូន ថើបកូន ហើយនិយាយថា «ប៉ាម៉ាក់ស្រឡាញ់កូន» ។

. បង្រៀនកូនរបស់អ្នក ៖ បង្រៀនកូនៗរបស់អ្នកនូវជំនាញជីវិតដែលពួកគេត្រូវការ ។ ពេលខ្លះ ឪពុកម្តាយចាត់ចែងកិច្ចការហើយ គ្រាន់តែសន្មតថា កុមារដឹងពីរបៀបធ្វើវា ។ ចូរបន្ទាបខ្លួន និងច្បាស់លាស់ហើយផ្តល់ឱ្យកូនរបស់អ្នកនូវអ្វីដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ ។

. ញ៉ាំអាហារពេលល្ងាចជាមួយកូនៗ និងក្រុមគ្រួសារ ៖ វាគឺជាពិភពមមាញឹកមួយដែលយើងរស់នៅ ។ នៅពេលដែលអាចធ្វើទៅបាន សូមប្រាកដថា គ្រួសាររបស់អ្នកអង្គុយនៅតុមួយ ហើយចែករំលែកអាហារជាមួយគ្នា ។

. បង្ហាញពួកគេពីរបៀបរស់នៅ ៖ សូមឱ្យកូនរបស់អ្នកមើលឃើញអ្វីៗទាំងអស់ដែលធ្វើឱ្យអ្នកអស្ចារ្យ ។ នៅពេលកូនៗរបស់អ្នកឃើញឪពុកម្តាយរបស់ពួកគេរស់នៅយ៉ាងពេញលេញ និងអស្ចារ្យ ពួកគេភាគច្រើននឹងធ្វើដូចគ្នានៅពេលពួកគេធំពេញវ័យ ។

១០. រៀនជំនាញថ្មី ៖ ថ្ងៃដែលអ្នកឈប់រៀនអ្វីថ្មី គឺជាថ្ងៃដែលអ្នកចាប់ផ្តើមស្លាប់ដោយយឺតៗ ។ មិនថាអ្នកអាយុប៉ុន្មានទេ សូមកុំឈប់រៀន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។