ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានវត្ត​​២​​រក​ឃើញ​​អ្ន​កឆ្លងជំងឺ​កូ​វី​ដ​-១៩ ក្នុង​ចំណោម​វត្ត​ទាំង​៥ ក្នុង​ខណ្ឌឫស្សីកែវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៨​និង​០០​នាទី​ដល់​រសៀល អាជ្ញាធរ​ខណ្ឌឫស្សីកែវ និង​អាជ្ញាធរ​សង្កាត់​ដែល​មាន​វត្ត បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៨​និង​០០​នាទី​ដល់​រសៀល អាជ្ញាធរ​ខណ្ឌឫស្សីកែវ និង​អាជ្ញាធរ​សង្កាត់​ដែល​មាន​វត្ត បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ TYDA យក​សំណាក​ព្រះសង្ឃ​គង់នៅ​វត្ត​ទាំង​៥ និង​យាយជី តាជី ក្មេង​វត្ត​ទាំងអស់​ក្នុង​ខណ្ឌឫស្សីកែវ សរុប​ទាំង​៥​វត្ត ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ។

ជាមួយ​គ្នា​នោះ​ដែរ​ បាន​យក​សំណាក ព្រះសង្ឃ​ចំនួន​២០២​អង្គ និង​បាន​យក​សំណាក​អាចារ្យ យាយជី តាជី អ្នក​ស្នាក់​នៅ​វត្ត​ចំនួន ១៣៦​នាក់ ស្រី​៤៤​នាក់ ។


ដោយ​ជា​លទ្ធផល មាន​វត្ត​ចំនួន​២ ដែល​បាន​រក​ឃើញ​មាន​អ្ន​ជំងឺ​កូ​វី​ដ​-១៩​គឺ ១-​វត្ត ញាណ​រង្សី វិជ្ជមាន​ព្រះសង្ឃ​០២​អង្គ និង​២-​វត្ត​ទួល​សុ​វ​ណ្ណា​រ៉ា​ម រក​ឃើញ​យាយជី​០៣​នាក់ ។

ទន្ទឹម​នេះ​ដែរ ចំពោះ ព្រះសង្ឃ និង​យាយជី ដែល​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​និមន្ត និង​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ ពហុ​កីឡាដ្ឋាន​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ