ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​មិន​ទិញ​កាដូ​ជូន​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​វាយ​ទាត់​ធាក់​ទាំង​កំរោល

8 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី Kimberly Hammond អាយុ​៤៦​ឆ្នាំ បាន​ផឹកស្រា​បៀរ​ចំនួន​៨​កំប៉ុង​រហូត​ស្រវឹង ហើយ​យក​ឈើ​វាយ​ក្បាល​ប្តី លោក John Hammond អាយុ​៤៦​ឆ្នាំ

«Daily Mail» របស់​អង់គ្លេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី Kimberly Hammond អាយុ​៤៦​ឆ្នាំ បាន​ផឹកស្រា​បៀរ​ចំនួន​៨​កំប៉ុង​រហូត​ស្រវឹង ហើយ​យក​ឈើ​វាយ​ក្បាល​ប្តី លោក John Hammond អាយុ​៤៦​ឆ្នាំ ព្រមទាំង​វាយ​ទាត់​ធាក់​ស្ទើរតែ​សន្លប់ ។ ហេតុការណ៍​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ នៅ​ក្រុង​បែ​ល​ហ្វ្រ៊ី រដ្ឋ​អូ​ហា​យ​យ៉ូ សហរដ្ឋអាមេរិក ។

នៅ​ពេល​ប៉ូលិស​ទៅ​ដល់​ចំណុច​កើតហេតុ ឃើញ​លោក Hammond  រង​របួស​នៅ​លើ​ផ្ទៃមុខ ត្រង់​ឆ្អឹងជំនីរ និង​ក្បាល ។ ប៉ូលិស​សើ​ុ​ប​អង្កេត​ដឹង​ថា ប្រពន្ធ​វាយ​ប្តី​បែប​នោះ ព្រោះ​នាង​ស្រវឹង និង​ខឹង​មិន​ព្រម​ទិញ​រង្វាន់​លើកទឹកចិត្ត​ដល់​នាង​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ។

លោក Hammand បញ្ជាក់​ថា ប្រពន្ធ​យក​ឈើ​វាយ​ក្បាល​របស់​លោក ព្រមទាំង​ធាក់​ឆ្អឹងជំនីរ​ជា​ច្រើន​ដង បណ្តាល​ឱ្យ​ជាំ ។ ដោយ​មិន​អាច​តបត​បាន លោក​ក៏​រត់​ទៅ​ប្តឹង​ប៉ូលិស ។

អ្នកស្រី Kimberly Hammond ត្រូវ​ប៉ូ​លិ​ស​ចោទប្រកាន់​ពី​បទ​បង្ក​របួស​ដល់​ប្តី ដូច្នេះ​ហើយ​ឃុំខ្លួន​រង់ចាំ​កាត់ទោស ។ មិនដឹង​ថា តើ​លោក Hammond សម្រេចចិត្ត​លែង​ប្រពន្ធ ឬ​យ៉ា​ង​ណា​ទេ ៕