ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ដេក​លក់​ពេល​ថ្ងៃមួយ​ភាំង កូនស្រី​លង់ទឹក​ស្រះ​ស្លា.ប់

8 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​៣​នាក់ បាន​លង់ទឹក​ស្រះ​នៅ​ក្បែរ​ផ្ទះ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឪពុក​ម្តាយ​ដេក​លង់លក់​មួយភាំង នៅ​ពេល​អ្នក​ជិតខាង​ទៅ​ដងទឹក​ស្រះ​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​កំពុង​លង់ទឹក ទើប​នាំ​គ្នា​ជួយ​ស្រង់ និងរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ ទើប​មាន​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

​ខេត្ត​ប៉ៃលិន ៖ ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​៣​នាក់ បាន​លង់ទឹក​ស្រះ​នៅ​ក្បែរ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឪពុក​ម្តាយ​ដេក​លង់លក់​មួយភាំង នៅ​ពេល​អ្នក​ជិតខាង​ទៅ​ដងទឹក​ស្រះ​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​កំពុង​លង់ទឹក ទើប​នាំ​គ្នា​ជួយ​ស្រង់ និងរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ ទើប​មាន​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ប៉ុន្តែ​ជា​អកុសល​ដោយសារ​កុមារី​ម្នាក់​លង់ទឹក​មុនគេ ជួយ​ពុំ​ទាន់​ពេល បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​ទឹកស្រះ ។
    ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៤  ខែកុម្ភៈ ស្ថិត​នៅ​ចំណុច​ទល់មុខ​បន្ទាយ​យោធា​ស្រែ​ម្អម ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៥០​ម៉ែត្រ ក្នុងភូមិ​ភ្នំ​ស្ពុ ង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។
ប្រភព​ព័ត៌មាន​ពី​លោក ស៊ុំ សុខ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សាលា​ក្រៅ បានឱ្យ ដឹង​ថា ក្មេង​រង​គ្រោះ ១. ឈ្មោះ រ៉ា ស្រី​នី​ត ភេទ​ស្រី អាយុ​២​ឆ្នាំ​១០​ខែ (​ស្លាប់​) ២. ឈ្មោះ ម៉ៅ ស្រី​នូ ភេទ​ស្រី អាយុ​៤​ឆ្នាំ ៣. ឈ្មោះ ធឿ​ន ទី ភេទ​ប្រុស អាយុ​២​ឆ្នាំ ទាំង​បី​នាក់​រស់​ក្នុងភូមិ​កើតហេតុ​ខាងលើ ។
លោក ស៊ុំ សុខ បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​មួយ​ចំនួន នាំ​គ្នា​ទៅ​ដក​ដំឡូង​មី​ឯ​ចម្ការ និង​នៅផ្ទះ បាន​ដេក​លក់​មួយភាំង ស្រាប់តែ​មាន​ក្មេង​ប្រុស​ស្រី​រង​គ្រោះ​ខាងលើ​ទាំង​បី​នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ បណ្តាល​ឱ្យ​លង់​ស្លាប់​ម្នាក់ តែ​ម្តង ។ លោក​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ​សព​រួចរាល់ បាន​បញ្ជាក់​ថា ក្មេង​នេះ​ពិតជា​លង់ទឹក​ស្រះ​ស្លាប់​ពិតប្រាកដ​មែន ។
ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​កុមារី​រង​គ្រោះ​ជូន​ឪពុក​ម្តាយ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕
សូម​បញ្ជាក់​ផង​ដែរ​ថា ឪពុក​ម្តាយ​អ្នក មាន​កូនចៅ​តូច​ៗ មិន​ត្រូវ​បណ្តោយ​ឱ្យ​ដើរ​លេង​រហូត​គ្មាន​អ្នក​ថែរក្សា​នោះ​ទេ  ជា​ពិសេស​បើ​មាន​អណ្តូងទឹក ឬ​ស្រះ​នៅ​ក្បែរ  ត្រូវ​ការពារ​កុំឱ្យ​ពួក​គេ​ទៅ​ក្បែរ​ទីនោះ  បើ​ពុំ​ដូច្នោះ​ទេ​នឹង​មាន​វិប្បដិសារី​អស់​មួយ​ជីវិត ពេល​កូនចៅ​ជាទី​ស្រឡាញ់​លង់ទឹក​ស្លាប់ ៕