ខេត្តកំពង់ធំ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា បុរសពីរនាក់ជាអ្នកជិតខាងនឹងគ្នាបានស្លាប់ភ្លាមៗក្នុងអណ្តូង ដោយសារថប់ខ្យល់ព្រោះគ្មានអុកស៊ីសែនដកដង្ហើម ខណៈចុះទៅស្តារអណ្តូង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៤ កុម្ភៈ ២០១៦ នៅក្បែរផ្សារថ្នល់បំបែក ឃុំត្រពំាងប្ញស្សី ស្រុកកំពង់ស្វាយ ។
សេចក្តីរាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ សុខ ឆន អាយុ៥៤ឆ្នាំ បានចុះស្តារអណ្តូងទឹករបស់ខ្លួន ហើយពេលចុះដល់ចំណុចគ្មានអុកស៊ីសែន បណ្តាលឲ្យត្រដរខ្យល់ក្នុងអណ្តូង ឃើញដូច្នោះឈ្មោះ សាន គឹមសេង អាយុ២៣ឆ្នាំ បានចុះទៅជួយក៍បណ្តាលឲ្យថប់ខ្យល់ស្លាប់ទំាងពីរនាក់តែម្តង ។
បច្ចុប្បន្ន សពបុរសទំាងពីរបានត្រូវក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ