ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង នៅ សុ​និ​តា ក្រោយ​បានកូន​មួយ ស្វាមី​ផ្តល់​តំណែង​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូ​ដ អ្នក​នាង នៅ សុ​និ​តា ដែល​បាន​ក្លាយជា​ភរិយា របស់​លោក​ទិ​ត ថា​វរិ​ទ្ធ មាន​តួនាទី​ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​វប្បធម៌ ត្រូវ​បាន​គេ​និយាយ​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូ​ដ អ្នក​នាង នៅ សុ​និ​តា ដែល​បាន​ក្លាយជា​ភរិយា របស់​លោក​ទិ​ត ថា​វរិ​ទ្ធ មាន​តួនាទី​ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​វប្បធម៌ ត្រូវ​បាន​គេ​និយាយ​ថា នាង សំណាង​ណាស់ ព្រោះ​ចុង​ក្រោយ​ចុះឡើង នៅ សុ​និ​តា ជា​ភរិយា​វិញ​។

យ៉ាងណាមិញ ស្នេហា​បើកចំហរ​មួយ​នេះ បាន​វិវត្តន៍​ទៅ​រក​ភាពល្អ​ប្រសើរ​ឡើង​ៗ ដោយ​បាន​ទាំង​ទទួល​បាន​កាដូ​ចំណង​ស្នេហ៍​កូនប្រុស​ម្នាក់ កើត​ចេញពី​ស្នេហា​ពិត​។ តាម​ដំណឹង​ច្បាស់​ការណ៍ លើក​ឡើង​ថា នៅ សុ​និ​តា ត្រូវ​បាន​ស្វាមី​ងារ​ឯកឧត្តម ទិ​ត ថា​វរិ​ទ្ធ ជូន​តំណែង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ថ្មី​មួយ ដែល​មានឈ្មោះ​ថា «​ស្នាមញញឹម​វប្បធម៌​ខ្មែរ​»​។ កម្មវិធី​នោះ​រៀបចំ​គ្រប់គ្រង ដោយ​ស្វាមី នាង​នឹង​លោក គង់ សុធា​រិ​ទ្ឋ​។

ចំណែក​ពិធីករ មាន​២​គូ គឺ សុ​និ​តា ចាប់​គូ​ជាមួយ​ពិធីករ​ក្រសួង​វប្បធម៌ ឌួ​ង ហ្សូ​រី​ដា ចាប់​គូ​ជាមួយ តារាចម្រៀង ជួន អម​រិ​ទ្ឋ​។ ស្នាមញញឹម​នៃ​វប្បធម៌ ផ្តោត​សារ​ទៅ​លើ​ការ​លើកយក សាស្ត្រាចារ្យ សាលា​វិចិត្រសិល្បៈ គ្រប់​ជំនាញ ទាំងអស់​មក​បង្ហាញ និង​សម្ភាសន៍ ចែករំលែក​បទ​ពិសោធន៍ អោយ​ជំនាន់​ក្រោយ​បានដឹង​ឭ ហើយ​ចាក​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​។

បើ​រំលឹក​លើ​វិជ្ជា​ផ្នែក ពិធី​ការិនី នៅ សុ​និ​តា ធ្លាប់​ហែល​ឆ្លង​រួច​មក​ហើយ កាល​នៅ​លីវ គ្រាន់តែ​ផ្អាក​មួយ​រយៈ​។ ការ​វិល​មក​កាន់​សិល្បៈ​ជា​ថ្មី​នេះ ធ្វើ​អោយ​គេ​មិន​នឹក​ស្មាន​ឡើយ ព្រោះ​បើ​គិត​ទៅ​និ​តា ងារ​ជា​ជំទាវ​ទៅ​ហើយ រស់​ក្នុង​សភាព​សុភមង្គល​។ ប៉ុន្តែ​ចុង​ក្រោយ បាន​សម្រេច​ជ្រើសរើស​វិ​ថី​ចាស់​ឡើង​វិញ ដោយ​នឹករលឹក​។ អ្វី​កាន់តែ​ល្អ នៅ សុ​និ​តា នឹង​កាន់តែ​យល់​ដឹង​ពី​ក្បួន អ​ធ្ថា​ធិ​ប្បាយ​អោយ​កាន់តែ​ល្អ ព្រោះ​មាន​ប្តី​ជា​ខ្នងបង្អែក ជួយ​ចង្អុលបង្ហាញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ