ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុដន់អ្នកធំឬតូច គឺមកពីកត្តាទាំង៣នេះ!

2 ឆ្នាំ មុន

រាងកាយរបស់ស្ត្រីម្នាក់ៗគឺខុសគ្នា ហើយទំហំសុដន់ក៏ខុសគ្នាដែរ។ តើអ្វីទៅជាអ្នកកំណត់ទំហំសុដន់របស់អ្នក? ការស្គាល់ពីមូលហេតុ គឺជារឿងសំខាន់ក្នុងការរកវិធីដោះស្រាយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីកត្តា៣យ៉ាង ដែលកំណត់ទំហំរបស់សុដន់អ្នក។ ១. ហ្សែនគ្រួសារ…

រាងកាយរបស់ស្ត្រីម្នាក់ៗគឺខុសគ្នា ហើយទំហំសុដន់ក៏ខុសគ្នាដែរ។ តើអ្វីទៅជាអ្នកកំណត់ទំហំសុដន់របស់អ្នក? ការស្គាល់ពីមូលហេតុ គឺជារឿងសំខាន់ក្នុងការរកវិធីដោះស្រាយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីកត្តា៣យ៉ាង ដែលកំណត់ទំហំរបស់សុដន់អ្នក។

១. ហ្សែនគ្រួសារ

នេះគឺជាហេតុផលច្បាស់បំផុត។ ហ្សែនរបស់អ្នកជួយកំណត់សក់ ពណ៌ស្បែក កម្ពស់ និងលក្ខណៈផ្សេងទៀតរបស់អ្នក ដែលនៅក្នុងនោះក៏មានទំហំសុដន់របស់អ្នកដែរ។ ហ្សែនធ្វើឱ្យប៉ះពាល់ដល់កម្រិតអរម៉ូនរបស់អ្នក ដែលអរម៉ូនទាំងនោះគឺជាអ្នកកំណត់ភាពតឹងណែនរបស់សុដន់អ្នក។ ហ្សែនរបស់អ្នកជាកំណត់ទំហំសុដន់របស់អ្នក តាំងពីមុនពេលអ្នកកើតចេញពីពោះម្តាយទៅទៀត។

២. ការមករដូវ

វដ្តរដូវរបស់អ្នកអាចនាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចំពោះទំហំសុដន់និងរូបរាងរបស់អ្នក។ អ្នកច្បាស់ជាបានកត់សម្គាល់ឃើញសុ​ដន់ពេញណែន នៅពេលអ្នកជិតមករដូវឬអំឡុងពេលមករដូវ។ យោងតាមការស្រាវជ្រាវក្នុង កំឡុងពាក់កណ្តាលដំបូងនៃវដ្តរដូវ រាងកាយរបស់អ្នកផលិតអរម៉ូនអ៊ឹស្ត្រូសែន និងរំញោចបំពង់ទឹកដោះក្នុងសុដន់។ ខណៈពេលដែលអ្នកកំពុងមករដូវ សុដន់របស់អ្នកក៏អាចមានអារម្មណ៍ថាឡើងរឹងជាងធម្មតាដែរ ប៉ុន្តែនេះមិនមែនជាមូលហេតុដែលគួរឱ្យព្រួយបារម្ភនោះទេ ព្រោះថាក្រពេញរបស់អ្នកកំពុងរីកធំដើម្បីត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះ។

៣. អាយុ ដើមទ្រូងរបស់អ្នកប្រហែលជាមិនដូចកាលពីអ្នកនៅអាយុ១៥ឆ្នាំនោះទេ។ នៅពេលអ្នកជិតអស់រដូវ ការផ្លាស់ប្តូរអរម៉ូនមានផលប៉ះពាល់ដល់ទំហំនិងរូបរាងនៃសុដន់របស់អ្នក។ យោងតាមការស្រាវជ្រាវ នៅពេលកម្រិតអរម៉ូនអ៊ឹស្ត្រូសែនធ្លាក់ចុះ ជាលិកាភ្ជាប់ក្នុងសុដន់នឹងខ្សោះជាតិទឹកនិងបាត់បង់ការបត់បែន ដែលធ្វើឱ្យសុដន់របស់អ្នកយារធ្លាក់ និង មិនធំល្អដូចមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ