ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ចិ​ត្រា ​ប៉ះ​ឡុ​ង បេន ​លឿន​ ចុង​ស​ប្ដា​ហ៍​នេះ​​ច្បាស់​ជា​​កក្រើក​សង្វៀន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង ​ឡៅ ចិ​ត្រា​ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​

រាជធានី​ភ្នំពេញ ​៖ ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង ​ឡៅ ចិ​ត្រា​ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​គ្នា​ជាមួយ​កីឡាករ​ឡុ​ង បេ​លឿន ​ក្លិប​សាល​វ័​ន្ត​កីឡា​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ ទី​២៥ ​កញ្ញា​ ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ សង្ឃឹមថា​ ពិ​ជា​កក្រើក​សង្វៀន​មិន​ខាន​ឡើយ ខណៈ​គូ​នេះ​កន្លង​មក​អត់​ដែល​ប៉ះ​គ្នា​នោះ​ទេ​។

រវាង​កីឡាករ​ឡៅ ចិ​ត្ រា​និង​កីឡាករ​ឡុ​ង បេន​លឿន ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូ​ឆ្នាំ​មក​ហើយ​ដូច​គ្នា ​។ ​ប៉ុន្តែ​កន្លង​មក​ចេះ​តែ​ឃ្វាងគ្នា​រហូត អត់​ដែល​បាន​សាក​ថ្វីដៃ​គ្នា​នោះ​ទេ​ ។​ លើក​នេះ​គឺជា​ឱកាស​ពិសេស​បំផុត​ដែល​អ្នក​និយម​តាមដាន​ការ​ប្រកួត​ភាគច្រើន​កំពុង​តែ​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា ដោយ​ពួក​គេ​ចង់​ដឹង​ថា​ឡុ​ង បេន​លឿន​ អាច​ទប់ទល់​ជាមួយ​កំពូល​អ្នកលេង​ស្នៀត​កណ្ដាប់ដៃ​រន្ទះ​បាន​ដល់​ទឹក​ទី​៥​ឬ​អត់​ ។

​ឡៅ ចិ​ត្រា​ ទោះបីជា​គេ​មិនសូវ​មានឱកាស​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​ដូច ឡុ​ង បេន​លឿន​ក៏​ពិតមែន តែសម្រាប់​ការ​ប្រកួត​កន្លង​មក​អត់​ដែល​មាន​អ្នក​ណា​ឆ្លង​ផុត​ពី​ទឹក​ទី​៣​នោះ​ទេ គឺ​តែង​សន្លប់​ក្រោម​កណ្ដាប់ដៃ​ចិ​ត្តា​រហូត ​។ ​ឡុ​ង បេន​លឿន​ ស្នៀត​ប្រយុទ្ធ​របស់​គេ​ក៏​មិនជា​អន់​នោះ​ដែរ ជា​ពិសេស​ស្នៀត​ជើង​រន្ទះ​របស់​គេ​អាច​ធ្វើ​ឱ្យ​គូប្រកួត​សន្លប់​បាន​យ៉ាង​ងាយ​បំផុត ​។ ​ប៉ុន្តែ​លើក​នេះ​គេ​មក​ប៉ះ​ចំ​អ្នកលេង​កណ្ដាប់ដៃ​រន្ទះ​ឡៅ ចិ​ត្រា ​ប្រហែលជា​ពិបាក​បន្តិច​ហើយ​។​ស្នៀត​កណ្ដាប់ដៃ​ចិ​ត្រា វាយ​ចេញ​បាន​លឿន​ហើយ​ត្រង់​ចំ​គោលដៅ​ល្អ​ទៀត​ផង​។

នៅ​មាន​គូប្រកួត​ជើង​ខ្លាំង​មួយគូ​ទៀត​ដែល​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ចង់​តាមដាន​ទស្សនា​គឺ​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ឡុ​ង ជិន​មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ និង​កីឡាករ​ឌុ​ម កែវ​ដា ​មក​ពី​ក្លិប​មកុដ​រាជសីហ៍​ ។​ ការ​ប៉ះ​គ្នា​រវាង​គូ​នេះ​ក៏​ធ្វើ​ឱ្យ​គេ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ ព្រោះថា​គូ​នេះ​សុទ្ធសឹងតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ទម្ងន់​ធ្ងន់​ថែម​ទាំង​មានបទពិសោធន៍​នៅ​លើ​សង្វៀន​យូ​ឆ្នាំ​មក​ហើយ​ដូច​គ្នា​ទៀត​។​ម្យ៉ាងវិញទៀត​គូ​នេះ​បើ​តាមតែ​គេ​ធ្លាប់​ដឹង គូ​នេះ​គឺ​មាន​ចរិត​ដូច​គ្នា វាយ​មិន​បន្ធូ​ដៃ​ឡើយ​។​ទាំង​ស្នៀត​ប្រយុទ្ធ​និង​កម្លាំង ប្រហាក់ប្រហែល​គ្នា អាច​ស៊ីសង​ជាមួយ​គ្នា​បាន​យ៉ាង​ល្អមើល​មិន​ខាន​។

ដោយឡែក​សម្រាប់​គូប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​ ប្រមូលផ្ដុំ​ទៅ​ដោយ​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងអស់​។​កីឡាករ ចក់ ស៊ី​វិ​ន​មក​ពី​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ប៉ះ​ជាមួយ​កីឡាករ​វ៉ា​ន់ វឿ​ន​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខណៈ​កីឡាករ​រិ​ន ដេ​វីត​មក​ពី​ក្លិប​នាគរាជ​ចតុមុខ​ប៉ះ​ជាមួយ​អេ ណា​រ័​ត្ន​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​។

រវាង​ចក់ ស៊ី​វិ​ន​ និង​វ៉ា​ន់ វឿ​ន​ អត់​ដែល​ប៉ះ​គ្នា​បី​មុន​មក​នោះ​ទេ ហើយ​គេ​ទាំង​ពី​ក៏​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ខុស​គ្នា​ដែរ​។​ចក់ ស៊ី​វិ​ន​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ស្រក​ក្រោយ​ម្នាក់​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​មិនសូវ​បាន​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ញឹកញាប់​ទៀត​ផង ខណៈ​វ៉ា​ន់ វឿ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​នៅ​លើ​សង្វៀន​រាប់​មិន​អស់​។​ប៉ុន្តែ​វ៉ា​ន់ វឿ​ន​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​ដែរ មួយ​រយៈ​មកនេះ​ការ​ប្រកួត​របស់​គេ​ចាញ់​ច្រើន​ជាង​ឈ្នះ​។​ដូច្នេះ​បើ​និយាយ​ពី​កម្លាំង​ស៊ុ​ហ្វ​វិញ​មិន​អាច​ប្រៀប​ជាមួយ​ចក់ សា​វិ​ន​បាន​ឡើយ​។​ទោះជា​យ៉ាងណា​វា​គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀមខ្លួន​ទុកជា​មុន​ដូច​គ្នា មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​ម្នាក់​បាន​ឡើយ​។

ចំណែក​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​រិ​ន ដេ​វិត​និង​កីឡាករ​អេ ណា​រ័​ត្ន ក្នុង​ការ​ដណ្ដើម​ប្រាក់​លាន​លើក​នេះ​ដែរ​នោះ ក៏​គេ​មិន​អាច​ទាយ​ទុក​មុន​បាន​ដែរ ដោយសា​តែ​គូ​នេះ ជា​អ្នក​ប្រដាល់​ជើង​ចាស់​និង​មាន​ថ្វីដៃ​ប្រកួត​ល្អ​ម្យ៉ាង​ម្នាក់​។​ដូច្នេះ​មិនដឹង​ថា​ តំណែង​ជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​បាន​ទៅ​លើ​ខាង​ណា​នោះ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ