ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ថា​ព្រះ​សុគត​តើ​មាន​ន័យ​ដូច​មេ្ត​ច​ទៅ ?

2 ឆ្នាំ មុន

ក្នុង​បិដក​លេខ​៤៣ ទំព័រ​១៣ ត្រង់​សុគត​សូត្រ មាន​សេចក្តី​ទាំងស្រុង​ដូច​តទៅៈ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ព្រះ​សុគត​ក្តី វិន័យ​ព្រះ​សុគត​ក្តី ប្រតិស្ឋាន​នៅ​ក្នុង​លោក ការ​នោះ​ប្រព្រឹត្ត​ទៅ ដើម្បី…

ក្នុង​បិដក​លេខ​៤៣ ទំព័រ​១៣ ត្រង់​សុគត​សូត្រ មាន​សេចក្តី​ទាំងស្រុង​ដូច​តទៅៈ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ព្រះ​សុគត​ក្តី វិន័យ​ព្រះ​សុគត​ក្តី ប្រតិស្ឋាន​នៅ​ក្នុង​លោក ការ​នោះ​ប្រព្រឹត្ត​ទៅ ដើម្បី ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វលោក ដើម្បី​សេចក្តីចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្តីសុខ​ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ពាក្យ​ថា​ព្រះ​សុគត​តើ​មាន​ន័យ​ដូច​មេ្ត​ច​ទៅ ? ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះ​តថាគត​កើតឡើង​ក្នុង​លោក​នេះ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​បរិបូណ៌​ដោយ វិជ្ជា​និង​ចរណៈ ព្រះ​អង្គ​មានដំណើរ​ល្អ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ព្រះ​អង្គ​ប្រសើរ​ដោយ​សីលាទិគុណ​រក បុគ្គល​ណាមួយ​ស្មើ​គ្មាន ព្រះ​អង្គជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន ព្រះ​អង្គជា​សាស្តា​នៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុ​រា​រិ​យ​សច្ចៈ ព្រះ​អង្គ​លែង​វិល​មក​កាន់​ភព​ថ្មី​ទៀត​ហើយ ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជា​ព្រះ​សុគត ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​វិន័យ​របស់​ព្រះ​សុគត​តើ​ដូច​ម្តេចទៅ ? ។ ព្រះ​សុគត​នោះ ទ្រង់​សម្តែងធម៌​ពីរោះ​បទ​ដើម ពីរោះ​បទ​កណ្តាល ពីរោះ​បទ​ចុង ប្រកាស​នូវ​ព្រហ្មចរិយៈ ប្រកបដោយ​អត្ថ ប្រកបដោយ​ព្យញ្ជនៈ​ដ៏​បរិបូណ៌ បរិសុទ្ធ​ទាំងអស់ ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជា​វិន័យ​ព្រះ​សុគត ។

ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ព្រះ​សុគត​ក្តី វិន័យ​ព្រះ​សុគត​ក្តី ប្រតិស្ឋាន​នៅ​ក្នុង​លោក​យ៉ាងនេះ ការ​នោះ​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បី​សេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់​សត្វលោក ដើម្បី​សេចក្តីចម្រើន ដើ​ម្បី​​​​ជា​ប្រយោជន៍ ដើម្បី​សេចក្តីសុខ​ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ