ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខេត្តកំពង់ចាម​មក​ជាប់អន្ទាក់​​នៅ​បាត់ដំបង ក្រោយ​​ទង្វើ​ខ្លួនឯង​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​វ័យ​ពាក់កណ្ដាល​ជីវិត​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា នៅ​ចំណុច​អូរ​តា​មៀ​វ ស្ថិត​ក្នុងភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោង​ប្ញស្សី ក្រោយ​ពី​លួច​យក​ម៉ូតូ​សិស្សសាលា…

ខេត្តបាត់ដំបង​ ៖ បុរស​វ័យ​ពាក់កណ្ដាល​ជីវិត​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា នៅ​ចំណុច​អូរ​តា​មៀ​វ ស្ថិត​ក្នុងភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោង​ប្ញស្សី ក្រោយ​ពី​លួច​យក​ម៉ូតូ​សិស្សសាលា ហើយ​ព្យាយាម​ជិះ​គេចខ្លួន​។

មន្ត្រី​កងរាជអាវុធហត្​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ ហែម សុភា អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង និង ខេត្តកំពង់ចាម​ ។ ជន​នេះ​ បាន​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ 1AC.0114 របស់​ជន​រង​គ្រោះ​ឈ្មោះ សុត រិ​ទ្ធី​សែន ហៅ ចាស់ ប្រុស​អាយុ​១៨​ឆ្នាំ ជា​យុវ​សិស្ស រស់នៅ​ភូមិ​ដូង ឃុំ​មោង ស្រុក​មោង​ប្ញ​ស្សី​ ។

បើ​តាម​របាយ​ការ​ណ៍​សមត្ថកិច្ចជនសង្ស័យ​ម្នាក់​នេះ​បាន​លួច​យក​ម៉ូតូ ហើយ​បាន​ព្យាយាម​ជិះ​គេចខ្លួន​មក​ដល់​ចំណុច​អូរ​តា​មៀ​វ​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ក្របួច​ជាប់ ហើយ​ដកហូត​ម៉ូតូ​បាន​មក​វិញ​ចំនួន​០២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ជា​របស់​ជន​រង​គ្រោះ​និង​មួយ​គ្រឿង​ទៀត​ម៉ា​កវី​វ៉ា​ជា​របស់​ជនសង្ស័យ សម្រាប់​ជិះ​ធ្វើ​សកម្មភាព ​។

បើ​តាម​មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ថា ម៉ូតូ​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ គឺ មួយ​គ្រឿង​បាន​ប្រគល់​ជួន​ម្ចាស់​ដើម​វិញ រីឯ​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​ដកហូត និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ ។ ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​លួច​ម៉ូតូ​នេះ បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច និង​ពី​ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ ក្រុម​ចោរ​ហាក់​កំពុង​បង្កើន​សកម្មភាព​យ៉ាង​ខ្លាំង ក្នុង​ការ​ធ្វើ​សកម្មភាព​កាច់​សោរ​លួច​ម៉ូតូ មិន​ថា នៅ​ទីប្រជុំជន ឬ តំបន់​ជនបទ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​។

កាន់តែ​ព្រួយបារម្ភ​ទ្វេ​ដង​ទៀត​ អំពី​បញ្ហា​សន្តិសុខ​នេះ ស្រប​ពេល​ដែល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់ ដែល​ជា​ឪ​កាស​សម្រាប់​ក្រុម​ជន​សង្គម​ង​ងិ​ត ដើរ​ធ្វើ​សកម្មភាព​លួច ឆក់ ប្លន់ នៅ​តាម​ទី​វត្ត​អារាម​។ ដូច្នេះ​ ប្រជាពលរដ្ឋ​ដែល​ទៅ​វត្ត ឬ​ទៅ​កាន់បិណ្ឌ​នៅ​តាម​វត្ត​អារាម​នានា គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬយានយន្ត​គ្រប់​ប្រភេទ ក្រែង​មានការ​បាត់បង់​ដោយ​យថាហេតុ​។ ព្រោះ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ក៏​ជា​ឱកាស​ល្អ​ សម្រាប់​ពួក​ចោរ​ដើរ​ធ្វើ​សកម្មភាព​ដែរ​ ៕

អត្ថបទសរសេរ ដោយ