ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាឈឺក្បាល ពេលទើបកាត់វ៉ែនតាហើយ?

4 ឆ្នាំ មុន

តើអ្នកមានអារម្មណ៍ឈឺក្បាលរាល់ពេលដែលអ្នកពាក់វ៉ែនតាថ្មីមែនទេ? នេះជាមូលហេតុ។ វ៉ែនតាគឺល្អសម្រាប់ទាំងការកែលម្អរបៀបដែលអ្នកមើលឃើញ ប៉ុន្តែពេលខ្លះវាអាចនាំឱ្យអ្នកមានអារម្មណ៍មិនស្រួលជាពិសេសឈឺក្បាល។ មនុស្សភាគច្រើនដែលពាក់វ៉ែនតាដោយសារតែម្ញូប តែងជួបនឹងបញ្ហាឈឺក្បាលនៅពេលដែលពួកគេដូរវ៉ែនតា។ នេះគឺមកពីភ្នែករបស់អ្នកត្រូវសម្របទៅតាមរូបភាពដែលវាទទួលបាន។ មុនពេលអ្នកប្តូរវ៉ែនតាថ្មី ភ្នែកអ្នកបានឃើញត្រឹមតែរូបភាពដែលមិនច្បាស់ ហើយស៊ាំទៅជាមួយនឹងរូបភាពទាំងនោះរួចហើយ។…

តើអ្នកមានអារម្មណ៍ឈឺក្បាលរាល់ពេលដែលអ្នកពាក់វ៉ែនតាថ្មីមែនទេ? នេះជាមូលហេតុ។

វ៉ែនតាគឺល្អសម្រាប់ទាំងការកែលម្អរបៀបដែលអ្នកមើលឃើញ ប៉ុន្តែពេលខ្លះវាអាចនាំឱ្យអ្នកមានអារម្មណ៍មិនស្រួលជាពិសេសឈឺក្បាល។ មនុស្សភាគច្រើនដែលពាក់វ៉ែនតាដោយសារតែម្ញូប តែងជួបនឹងបញ្ហាឈឺក្បាលនៅពេលដែលពួកគេដូរវ៉ែនតា។ នេះគឺមកពីភ្នែករបស់អ្នកត្រូវសម្របទៅតាមរូបភាពដែលវាទទួលបាន។ មុនពេលអ្នកប្តូរវ៉ែនតាថ្មី ភ្នែកអ្នកបានឃើញត្រឹមតែរូបភាពដែលមិនច្បាស់ ហើយស៊ាំទៅជាមួយនឹងរូបភាពទាំងនោះរួចហើយ។ នៅពេលដែលអ្នកពាក់វ៉ែនតា ដែលកាន់តែច្បាស់ជាងនេះ ភ្នែកអ្នកមិនអាចបន្ស៊ាំបានភ្លាមៗទេ។

ការតម្លើងដឺក្រេវ៉ែនតាឱ្យត្រូវជាមួយនឹងភ្នែករបស់អ្នក អាចជារឿងមួយដ៏លំបាក។ អ្នកត្រូវជួបប្រទះនឹងបញ្ហាឈឺក្បាលមួយរយៈ ទើបអាចប្រើប្រាស់វ៉ែនតានោះដោយធម្មតា។ វាអាចរហូតដល់ពីរសប្តាហ៍ ដើម្បីអាចស៊ាំជាមួយនឹងវ៉ែនតាថ្មីនោះបាន។

ទីតាំងនៃដងវ៉ែនតារបស់អ្នកក៏អាចបណ្តាលឱ្យឈឺក្បាលដែរ។ ការសម្រួលដងវ៉ែនតាឱ្យត្រូវនឹងកំណុំរូបភាព គឺជារឿងដែលអ្នកកាត់វ៉ែនតាត្រូវធ្វើ។ ទម្ងន់របស់ដងវ៉ែនតាក៏អាចធ្វើឱ្យអ្នកឈឺក្បាលផងដែរ។ ចូរជ្រើសរើសដងវ៉ែនតា ដែលស្រាល។ កាន់តែស្រាលគឺកាន់តែល្អ។

គួរបញ្ជាក់ផងដែរថា ការឈឺក្បាលបន្តិចជាមួយនឹងវ៉ែនតាថ្មីរបស់អ្នក អាចបាត់ទៅវិញក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍។ ប្រសិនបើផុតពីរយៈពេលនេះ ហើយនៅតែមិនបាត់ ចូរទៅជួបអ្នកជំនាញដើម្បីរកដំណោះស្រាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com