ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន ជួប​ពិភាក្សា​ការងារ​តាម​​វី​ដេ​អូ ​ជាមួយអ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ទទួល​ជួប​ពិភាក្សា​ការងារ តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ ឯកឧត្តម​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស ទទួល​បន្ទុក​សិទ្ធ​មនុស្ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ឯកឧត្តម ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​តេ​ជោ តាម​ប្រព័ន្ធ​វី​ដេ​អូ នា​ថ្ងៃនេះ ។
ឯកឧត្តម បាន​សំដែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ សម្ដេច​តេ​ជោ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់វិធានការ ចាក់​វ៉ាក់សាំង ដល់​ប្រជាជន​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម ក៏​បាន​ស្នើ​សុំ​គោរព​ស្វែង​យល់​ពី​សម្ដេច​តេ​ជោ លើ​ករណី​ចំនួន​៤ ដែល​ករណី​ទី​១- គឺជា​អាទិភាព​របស់​កម្ពុជា លើ​បញ្ហា​សិទ្ធិ​មនុស្ស ទី​២- មេរៀន​ដែល​រៀន​បាន​ពី​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ពន្ធនាគារ ទី​៣- ករណី​ពង្រីក​លំហ​សេដ្ឋកិច្ច សង្គម​ស៊ី​វិល និង​នយោបាយ និង​ទី​៤- សូម​គោរព​ស្វែង​យល់​អំពី​សម្ដេច​តេ​ជោ នូវ​អ្វី​ដែល ឯកឧត្តម គួរ​ធ្វើ​ដើម្បី​គាំទ្រ​ដល់​កម្ពុជា លើ​វិស័យ​សិទ្ធិ​មនុស្ស ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ជូន ឯកឧត្តម វិ​ទិ​ត មុន​តា​ប៊​ន យ៉ាង​ដូច្នេះ​ថា ៖
ទី​១) អ​ទិ​ភាព​របស់​កម្ពុជា តាំងពី​ដើម​រហូត​មក​ដល់​ពេល​នេះ គឺ​សិទ្ធិ​រស់រាន​មានជីវិត​របស់​កម្ពុជា ស្រប​តាម​រដ្ឋធម្មនុញ្ញ​ផង ស្រប​តាម​អនុសញ្ញា​អន្តរជាតិ​ផង ហើយ​ដើម្បី​រក្សា​នូវ​សិទ្ធិ​រស់រាន​មានជីវិត​នេះ កម្ពុជា​ត្រូវ​ដាច់ខាត​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម រួម​ជាមួយ​ការ​ចាក់​ស្រោច​វ៉ាក់សាំង ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ ។

ទី​២) កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នក​ជាប់​ទោស​ស្រាល​ជា​ស្ត្រី និង​អ្នក​ដែល​មានកូន​ជាដើម តាម​រយៈ​ការ​រៀបចំ​កន្លែង​ថ្មី​ជូន​គាត់ ឬ​ក៏​ជូន​គាត់​ទៅ​កន្លែង​ថ្មី ចៀសវាង​ការ​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ​-១៩ ។ លើស​ពី​នេះ​ទៅ​ទៀត កម្ពុជា​ក៏​មិន​មើល​រំលង​អ្នក​ជាប់​ទោស​ទាំង​អស់នោះ​ដែរ គឺ​កម្ពុជា​បាន​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ជូន​ពួក​គាត់ ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ហើយ​ថែម​ទាំង​កំពុង​ត្រៀម​ចាក់​ដូ​ស​ទី​៣ ទៀត​ផង​។

ទី​៣) កម្ពុជា គឺ​ចង់​មាន​បរិស្ថាន​សង្គមកិច្ច សេដ្ឋកិច្ច និង​នយោបាយ​ល្អ ជាមួយនឹង​លំហរ​លទ្ធិប្រជាធិបតេយ្យ ។

និង​ទី​៤) អ្វី​ដៃ​ល​កម្ពុជា ចង់បាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឯកឧត្តម វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) នោះ​គឺ​ការ​បង្កើត​បរិយាកាស ដែល​មាន​ជំនឿ ជឿជាក់​លើ​គ្នា ទៅ​វិញ​ទៅ​មក ប្រកបដោយ​ការ​ស្ថាបនា ឈាន​ឆ្ពោះទៅ​មុខ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​មិន​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ