ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុន​ធើ​រ​ណេ​ត​ល្បឿន 4.5G និង 5G នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​កំពូល​ទូរគមនាគមន៍

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ បច្ចេកវិទ្យា​ចុង​ក្រោយ​គេ​បំផុត​នៃ​សេវា​អីុន​ធើ​រ​ណេ​ត​ល្បឿន 4.5G និង 5G នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទូរគមនាគមន៍ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​បា​សេ​ឡូ​ណា នា​ស​ប្តា​ហ៍​ក្រោយ​នេះ ។

ប្រទេស​ចិន ៖ បច្ចេកវិទ្យា​ចុង​ក្រោយ​គេ​បំផុត​នៃ​សេវា​អីុន​ធើ​រ​ណេ​ត​ល្បឿន 4.5G និង 5G  នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទូរគមនាគមន៍ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​បា​សេ​ឡូ​ណា នា​ស​ប្តា​ហ៍​ក្រោយ​នេះ ។

បើ​យោង​តាម​ក្រុមហ៊ុន​នាំមុខ​គេ​នៅ​លើ​ពិភពលោក គឺ​ក្រុមហ៊ុន Huawei Technologies និង​ក្រុមហ៊ុន Ericsson បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​ល្បឿន​លឿន​ជាង 1 gigabyte ក្នុង​មួយ​វិនាទី​នោះ គឺ​វា​លឿន​ជាង​ពី​១០ ទៅ​២០​ដង បើ​ធៀប​នឹង​ល្បឿន 4G បច្ចុប្បន្ន  ។ ការ​ផ្តល់​សេវា​ល្បឿន 4.5G និង 5G នេះ នឹង​ជួយ​ឲ្យ​ការ​ទស្សនា​វី​ដេ​អូ ការ​ទំនាក់ទំនង​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​ផ្ទះ​ឆ្លាត​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ថែម​ទៀត ។

ក្រុមហ៊ុន Huawei មាន​គម្រោង​បង្ហាញ​កម្មវិធី​បណ្តាញ​សេវា​អីុ​ន​ធើ​រ​ណេ​ត 4.5G ជាមួយនឹង​ក្រុមហ៊ុនទូរស័ព្ទ​អា​ល្លឺ​ម៉​ង់ T-Mobile នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទូរស័ព្ទ​ចល័ត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ថា បណ្តាញ​សេវា​អីុ​ន​ធើ​រ​ណេ​ត 4.5G ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ក្នុង​ប្រទេស​ចិន និង​ជប៉ុន នៅ​ឆ្នាំ​ក្រោយ​នេះ ។ ទន្ទឹម​នឹង​នេះ​ដែរ បច្ចេកវិទ្យា  4.5G នឹង​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​ទៅ​ជា 5G ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០២០ ។

ចំណែក​ក្រុមហ៊ុន Ericsson វិញ នឹង​ដាក់​បង្ហាញ​ផលិតផល និង​សេវា​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ 5G នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទូរស័ព្ទ​ចល័ត​ខាង​មុខ​នេះ ។ កា​អភិវឌ្ឍន៍​លឿន​នៃ​បច្ចេកវិទ្យា ព័ត៌មាន​ពិតជា​បង្ហាញ​ថា​គ្មាន​ការ​ឈប់​ឈរ​មួយ​នាទី​ឡើយ ៕