ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុត្តិធម៌​ច្រាសជើង ?

8 ឆ្នាំ មុន

គណៈកម្មាធិការ​មួយ​មាន​កំរិត​ថ្នាក់​ជាតិ ចាប់ផ្តើម​លេង​ធម៌​ក្តៅ​ហើយ​ខាង​រៀបចំ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ដោយ​ទុក​ប្រវែង​៥០​ម៉ែត្រ​ពី​ឆ្នេរ ។ ចាប់ផ្តើម​ចេញ​សកម្មភាព​ឱ្យ​ឃើញ​មុនគេ​…​

គណៈកម្មាធិការ​មួយ​មាន​កំរិត​ថ្នាក់​ជាតិ ចាប់ផ្តើម​លេង​ធម៌​ក្តៅ​ហើយ​ខាង​រៀបចំ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ដោយ​ទុក​ប្រវែង​៥០​ម៉ែត្រ​ពី​ឆ្នេរ ។

ចាប់ផ្តើម​ចេញ​សកម្មភាព​ឱ្យ​ឃើញ​មុនគេ​…​នៅ​ក្រុងព្រះសីហនុ​ឃើញ​វ៉ៃ​ចោល​នូវ​របង​ស័ង្កសី​ក្រុមហ៊ុន​មួយ​នៅ​មាត់សមុទ្រ​…​បន្ទាប់​មក​ឃើញ​ចាប់
ផ្តើម​ដេញ​សំណង់​ទាំងឡាយ​តាម​ឆ្នេរ​ទៀត មាន​ឆ្នេរ​អូរ​ត្រេះ អូរ​ឈើទាល​ជាដើម ។​ល​។ តាម​សារាចរ​ណែនាំ​លេខ​០១ ឆ្នាំ​២០១២ ។

តាម​សារាចរ​លេខ​០១​នេះ មិនមែន​ប៉ះ​តែ​លើ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​តែ​មួយ​ទេ​…​វា​ប៉ះ​ឆ្នេរ​ទាំងអស់​ទូ​ទាំង​ខេត្ត​ដែល​នៅ​ជាប់​តាម​ឆ្នេរសមុទ្រ ។

សង្ស័យ​ណាស់​…​សង្ស័យ​យុត្តិធម៌​នៅ​ជើងមេឃ​…​សង្ស័យ​យុត្តិធម៌​បាន​ទៅ​លើ​អ្នករក​សី​ុ​តូចតាច​តាម​មាត់​ឆ្នេរ​…​សង្ស័យ​ច្បាប់​បង្ក្រាប​បាន​តែ​អ្នក​តូចតាច​…​ក្រីក្រ​…​យុត្តិធម៌​បែប​នេះ​…​ហៅ​ថា​យុត្តិធម៌​ច្រាសជើង​…​ហេ ! ហេ !

ឆ្នេរសមុទ្រ​នៅ​ក្រុងព្រះសីហនុ​មាន​ចំណុច​ខ្លះ​កើតកា​ស៊ីណូ​…​សណ្ឋាគារ​…​សង្ស័យ​យក​០១​នោះ​ទៅ​ធ្វើ​មិន​បែក​…​បែក​តែ​ខ្យូ​ស​…​បែក​តែ​តៀមស្រា​តូចតាច​…​តៀម​កាហ្វេ​តាម​ឆ្នេរ​…​។​ល​។

ទៅ​មើល​ឆ្នេរ​ខេត្ត​កែប​ឯណោះ​វិញ​…​សណ្ឋាគារ​មួយ​នោះ​…​ចាក់​ដី​លុប​លើ​ឆ្នេរ​…​លយ​ចូល​ក្នុង​សមុទ្រ​រាប់រយ​ម៉ែត្រ​…​មាន​សំណង់​រកេតរកូត​…​តើ​ហ៊ាន​ធ្វើ​ដូច​នៅ​អូរ​ត្រេះ​…​អូរ​ឈើទាល​ដែរ​ទេ ?

មាន​ព្រមាន​ទុក​ពេល​៣០​ថ្ងៃ​វ៉ៃ​ចោល​ដែរ​ទេ ? ទំនង​ដូច​អត់​មាន​ទេ​…​ដូច្នេះ​សង្ស័យ​យុត្តិធម៌​នៅ​ជើងមេឃ​មែនឬ​អត់ ? ឬ​ក៏​បាន​តែ​លើ​អ្នក​ក្រីក្រ​…​អ្នក​ក្រីក្រ​ទទួលយក​យុត្តិធម៌​ច្រាសជើង​…​កុំ​តវ៉ា​អត់​តម្លៃ​ទេ !

ផ្តល់​យុត្តិធម៌​ឱ្យ​អ្នក​តូចតាច ក្រីក្រ​…​អាជីវក​រកំ​ប៉ិ​ក​កំប៉ុក​…​គោរព​ច្បាប់ !…៣០​ថ្ងៃ​បើ​មិន​គោរព រុះ​ចោល​មិន​ទទួលខុសត្រូវ​…រីឯ​សំណង់​យក្ស​…​មហា​សំណង់​…​កុំទាន់​យក​អី​យុត្តិធម៌​បែប​ហ្នឹង​…​យកអយុត្តិធម៌​វិញ​ល្អ​ជាង​…​ទុក​យុត្តិធម៌​ឱ្យ​អ្នក​ក្រីក្រ​បាន​ហើយ​…​ហេ ! ហេ !
                   អា​ឡេវ