ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តាច់ជីវិត​​ប្រពន្ធ រួច​កា.ប់​អ្នក​ភូមិ​២​នាក់ ​លុះគេច​​បាន​១​ថ្ងៃ ក៏ឃើញស.ពប្តី​​លើ​ដើម​ព្រីង

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ បុរស​ម្នាក់​ស្រវឹងស្រា​ជា​រៀងរាល់ថ្ងៃ និង​តែងតែរករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ បង្ក​ជា​ទំនាស់ និង​ហិ.ង្សា

ខេត្តសៀមរាប​ ៖​ បុរស​ម្នាក់​ស្រវឹងស្រា​ជា​រៀងរាល់ថ្ងៃ និង​តែងតែរករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ បង្ក​ជា​ទំនាស់ និង​ហិ.ង្សា រហូត​ឈាន​ដល់​កា.ប់​ប្រពន្ធ ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​ លុះ​ជនសង្ស័យ​រត់​ចេញពីផ្ទះ ​ក៏ជួប​នឹង​​អ្នក​ភូមិចំនួន​២នាក់​ ​និង​​​បាន​យក​​ពូថៅ​កា.ប់ទៀត បណ្តាល​ឱ្យ​រង​របួសធ្ងន់ រួច​រត់គេច​បាត់​អស់​១​ថ្ងៃ ​ស្រាប់តែ​ប្រទះ​ឃើញ​​ជនសង្ស័យ​រូបនោះ​យកខ្សែនីឡុង​ចងនៅ​លើ​ដើម​ព្រីង ​នៅ​ចំណុច​​វាលស្រែ​មួយកន្លែង ​ខាងលិច​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​៥០០​ម៉ែត្រ បណ្តាល​ឱ្យបាត់បង់ជីវិតបាត់ទៅហើយ ។​

​ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​១៩ ​កញ្ញា​ ឆ្នាំ​២០២១ ​នៅ​ចំណុច ភូមិ​ព្រៃ​ទទឹង ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​វ​វរសេនីយ៍ទោ សុខ ម៉េ​ង អ៊ា​ង នាយការិយាល័យ​នគរបាល​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឱ្យ​ដឹង​​កាលពី​ថ្ងៃ​ទី​២០ ​ខែកញ្ញា​ ឆ្នាំ​២០២១ នេះ​ថា ស្ត្រីជា​ប្រពន្ធ​ដែលបាត់បង់ជីវិត​ឈ្មោះ សាន ចាន់ អាយុ​២៧​ឆ្នាំ ចំណែក​អ្នកភូមិទាំង​​២នាក់ដែលរងរបួសធ្ងន់ ក្នុង​នោះ​​ម្នាក់​​ឈ្មោះ ឃាន សុ​ខាន់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ​និង​ម្នាក់ទៀត​​ឈ្មោះ ឃាន ឆាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។ ដោយឡែក​ជន​ដៃដល់​ជាប្តីដែល​​បាត់បង់ជីវិត​ឈ្មោះ ឆែម ទក អាយុ​៣៤​ឆ្នាំ ។ ​អ្នកទាំង​​​៤ រស់នៅ​​ក្នុង​ភូមិ​​ឃុំកើតហេតុ​​​ខាងលើ ។

លោក​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តសៀមរាប បានឱ្យ​ដឹង​​បន្ត​​ថា មុនពេលកើតហេតុ ស្ត្រី​រង​គ្រោះ​​ជា​ប្រពន្ធ​កំពុង​នៅផ្ទះ​ ក៏​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ជនសង្ស័យជា​ប្តី​ ភ្លាម​នោះ​ជនសង្ស័យដែលស្រវឹងស្រា បាន​យក​ពូថៅ​កា.ប់​ទៅ​លើ​ប្រពន្ធ ត្រូវ​ក្បាល​ផ្នែក​ខាង​ក្រោយ​ចំនួន​២​ពូថៅ បណ្តាល​ឱ្យ​​បាត់បង់ជីវិតតែម្តង ។ បន្ទាប់​មក​ ជនសង្ស័យ​បាន​ដើរទៅ​កា.ប់​​ស្ត្រី​​ជា​អ្នកភូមិ​ម្នាក់ទៀត​​ឈ្មោះឃាន សុខាន់​​ ដែល​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​របស់​គាត់ ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ជនសង្ស័យ​៣០​ម៉ែត្រ ត្រូវ​ចំ​.​ក ១​ពូថៅ​រង​របួសធ្ងន់ ។

លោក​បានបន្តទៀត​ថា ពេល​នោះ​​បុរស​​រង​គ្រោះ​ឈ្មោះ ឃាន ឆាត ស្ទុះ​មក​ជួយ​ប្អូនស្រី​បង្កើត ក៏​ត្រូវ​ជនសង្ស័យ​កា.ប់​ត្រូវ​ចំ​ដៃ​ឆ្វេង ១ពូថៅ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​កាន់​ពូថៅ​រត់គេច​ខ្លួន​បាត់​បាន​តែ​១​ថ្ងៃ ស្រាប់តែ​​ត្រូវបានគេប្រទះ​ឃើញ​យកខ្សែនីឡុងពណ៌ខៀវ​ចង​នៅ​លើ​ដើម​​ព្រៃ ក្នុង​ចំណុចវាលស្រែមួយកន្លែង បណ្តាល​ឱ្យ​បាត់បង់ជីវិត​​បាត់ទៅហើយ​។

ក្រោយពេលកើតហេតុ ជន​រងគ្រោះ​ដែល​រង​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​​ទៅ​​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព រួច​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ចំណែកស.ពស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ ក្រោយ​ពី​គ្រូពេទ្យ​​ចុះ​មក​​ពិនិត្យ​ស.ព ​និង​​យក​សំណាករួចមក ជាលទ្ធផល​គឺ​អវិជ្ជមាន​​ជំងឺកូវីដ​១៩ ។​ ​បន្ទាប់មក ​កម្លាំង​ជំនាញ​ក៏​ប្រគល់​ស.ព​ឱ្យ​បងប្អូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ