ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងហោចណាស់មនុស្ស​ចាស់​៩៨.២២% និង​កុមារ​៨៧.៨០%បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៩​ ខែកញ្ញា ឆ្នាំ​២០២១​ថា​ ក្រុមគ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​

​រាជធានី​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៩​ ខែកញ្ញា ឆ្នាំ​២០២១​ថា​ ក្រុមគ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ​នៅ​ទូ​ទាំង​ប្រទេស​បាន​៩៨.២២% សម្រាប់​មនុ​ស្សចា​ស់ និង​កុមារ​បាន​ចំនួន​៨៧.៨០%​ធៀប​នឹង​គោលដៅ​កំណត់​។

​ក្រសួង​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ កំ​ណើ​ន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ មាន ៩៨,២២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន​៨៧,៨០% ធៀប​ជា​មួ​យ​ចំនួន​ប្រជាជន​គោលដៅ​១,៩៦៦,៩៣១​នាក់ និង​លើ​កុមារ​អាយុ​ពី៦​ឆ្នាំ ដល់​ក្រោម១២​ឆ្នាំ មាន​១៤,៥៨% ធៀប​ជា​មួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។

​សូម​ជម្រាប​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​គ្នា​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នោះ​រដ្ឋាភិបាល​ប​សម្រេច​ឲ្យ​មានការ​ចាក់​ប​វ៉ាក់សាំង​ជូន​កុមារ​ចាប់ពី​អាយុ​៦​ដល់​១២ ឆ្នាំ​ផង​ដែរ ហើយនឹង​មាន​គម្រោង​ចាក់​កុមារ​អាយ​ក្រោយ​ពី​នេះ​ទៀត​ដើម្បី​អាច​ឲ្យ​មាន​ភាព​សាំង​ក្នុង​សង្គម​។

​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ថា​ នឹង​ធ្វើការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ឬ​ដូ​ស​ជំរុញ​ចំពោះ​ការ​កុមារ​ផង​ដែរ ។ ជាង​នេះ​រាជរដ្ឋាភិបាល​ក៏​បញ្ជាក់​បើសិន​មានការ​វិវត្តន៍ ឬ​មាន​ផលិត​វ៉ាក់សាំង​ថា​អាច ចាក់​ដូ​ស​ទី​៤ រាច​រដ្ឋាភិបាល​នឹង​គិតពិចារណា​ក្នុង​ការ​ចាក់​ដូ​ស​ទី​៤​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ