ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​គ្នា​ដឹង​! ទាំងនេះ​ជា​គន្លឹះ​ញ៉ាំ​ទុរេន​ជាមួយ​កាហ្វេ​ដោយ​សុវត្ថិភាព និង​ឆ្ងាញ់

8 ម៉ោង មុន

តាម​ការ​ពិត អ្នក​អាច​ញ៉ាំ​ទុរេន​ជាមួយ​កាហ្វេ​បាន ប្រសិនបើ​អ្នក​ប្រុង​ប្រយ័ត្ន និង​កំណត់​បរិមាណ​ត្រឹមត្រូវ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ថៃ​។ ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ទទួលទាន​វា​ដោយ​សុវត្ថិភាព និង​ផាសុកភាព​៖ កំណត់​បរិមាណ​សម​ស្រប​៖-​ទុរេន​៖ គួរ​ញ៉ាំ​ក្នុង​បរិមាណ​តិច មិន​ច្រើន​ក្នុង​ពេល​តែ​មួយ…

តាម​ការ​ពិត អ្នក​អាច​ញ៉ាំ​ទុរេន​ជាមួយ​កាហ្វេ​បាន ប្រសិនបើ​អ្នក​ប្រុង​ប្រយ័ត្ន និង​កំណត់​បរិមាណ​ត្រឹមត្រូវ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ថៃ​។

ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ទទួលទាន​វា​ដោយ​សុវត្ថិភាព និង​ផាសុកភាព​៖

កំណត់​បរិមាណ​សម​ស្រប​៖
-​ទុរេន​៖ គួរ​ញ៉ាំ​ក្នុង​បរិមាណ​តិច មិន​ច្រើន​ក្នុង​ពេល​តែ​មួយ ដូច​ជា ១-២ ផ្លែ​តូច ឬ​ត្រឹមតែ​កន្លះ​ផ្លែ​ប៉ុណ្ណោះ​។
-​កាហ្វេ​៖ ជ្រើសរើស​កាហ្វេ​ខ្មៅ​ដោយ​គ្មាន​ជាតិ​ស្ករ​។ វា​មិន​គួរ​ខ្លាំង​ពេក​ទេ​។

ជ្រើសរើស​ពេលវេលា​ត្រឹមត្រូវ​៖
-​ទាំង​ទុរេន និង​កាហ្វេ​មិន​គួរ​ញ៉ាំ​ពេល​ពោះ​ទទេ​ឡើយ​។
-​អ្នក​គួរ​រង់ចាំ​ប្រហែល ១-២ ម៉ោង​ក្រោយ​ពេល​ញ៉ាំ​អាហារ ដើម្បី​ឱ្យ​រាង​កាយ​រំលាយ​អាហារ​បាន​ល្អ​។
-​អ្នក​មិន​គួរ​ទទួលទាន​វា​មុន​ពេល​ចូល​គេង​ទេ ព្រោះ​ទាំង​ពីរ​មាន​សារធាតុ​រំញោច​ដែល​អាច​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​គេង​លក់​។

ចំណុច​សម្គាល់​៖
ការ​ញ៉ាំ​ទុរេន​ជាមួយ​កាហ្វេ​មិនមែន​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ តែ​តម្រូវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បរិមាណ និង​ស្ថានភាព​សុខភាព​ផ្ទាល់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ