ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​ធ្យូងដែលបម្រុង​ឆ្លង​ដែន​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ​៖ ​ក្រុមការងារ​កងឯកភាព​ស្រុក​អន្លង់​វែង​ បាន​ធ្វើការទប់ស្កាត់​ធ្យូង​២​គំនរ​ ស្មើនិង​៣០០​ការ៉ុង​​ដែល​ស្ថិត​នៅ​ក្បែ​រ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ​មិន​ឱ្យដឹក​ជញ្ជូន​ឆ្លង​ដែន​ កាលពី​វេលា​ម៉ោង​៣ និង៣០នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ជាំ…

ខេត្ត​ឧត្តរមានជ័យ​៖ ​ក្រុមការងារ​កងឯកភាព​ស្រុក​អន្លង់​វែង​ បាន​ធ្វើការទប់ស្កាត់​ធ្យូង​២​គំនរ​ ស្មើនិង​៣០០​ការ៉ុង​​ដែល​ស្ថិត​នៅ​ក្បែ​រ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ​មិន​ឱ្យដឹក​ជញ្ជូន​ឆ្លង​ដែន​ កាលពី​វេលា​ម៉ោង​៣ និង៣០នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​រមាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ ពួក​គេ​តែងតែ​​ឃើញ​ក្រុម​អ្នក​រកស៊ី​ដឹក​ធ្យូង​ចូល​ប្រទេស​ថៃ ក្រោយមក​ទើប​ឃើញ​ខាង​មន្ត្រី​បម្រើ​ការងារ​នៅ ​និង​ច្រក​ទ្វារ​បិទ​មិន​ឲ្យ​នាំ​ធ្យូង​ចូល​ទៅ​ប្រទេស​ថៃ ។ ចំណែក​ធ្យូង​ដែល​គំនរ​២​នេះ ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​អន្លង់​វែង​ធ្វើការ​រារាំង ។

កម្លាំងអាវុ​ធ​ហត្ត​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា​ បាន​ចេញ​លិខិត​អញ្ជើញ​ម្ចាស់​ធ្យូង​ឈ្មោះ​ទឹម សៅ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​បុស្ស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្ដរ​មាន​ជ័យ ចូលខ្លួន​​នៅ​សាលាស្រុក​អន្លង់​វែង នៅ​ថ្ងៃ​ទី​១៨ ​កញ្ញា វេលាម៉ោង​៩​ព្រឹក​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ