ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃទី១៨កញ្ញា នៅភ្នំពេញ ចាប់ផ្តើម​ចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ដល់​អ្នកដឹកជញ្ជូន Online និងអ្នកប្រកបរបរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​បុគ្គលិក​-​កម្មករ ដែល​កំពុង​បម្រើ​ការងារ​ដឹកជញ្ជូន​ទំនិញ ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ សូម​រួសរាន់​មក​ទទួល​វ៉ាក់សាំង ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣…

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​បុគ្គលិក​-​កម្មករ ដែល​កំពុង​បម្រើ​ការងារ​ដឹកជញ្ជូន​ទំនិញ ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ សូម​រួសរាន់​មក​ទទួល​វ៉ាក់សាំង ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ចាប់ពី​ថ្ងៃទី​១៨ ខែកញ្ញា​ឆ្នាំ​២០២១ តទៅ តាម​កម្មវិធី និង​ទីកន្លែង ដែល​បានកំណត់​ជូន​។​

​បុគ្គលិក​-​កម្មករ ដែល​កំពុង​បម្រើ​ការងារ​ដឹកជញ្ជូន​ទំនិញ ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​មក​ទទួល​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ តម្រូវ​ចាំបាច់ ដូចខាងក្រោម​៖ ១-​ប័ណ្ណ​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ ២-​ប័ណ្ណសម្គាល់ខ្លួន​បុគ្គលិក​-​កម្មករ ឬ​លិខិត​ផ្សេងៗ ដែល​បញ្ជាក់​ការប្រកបមុខរបរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ៣-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ ដែល​បាន​ប្រើប្រាស់ ក្នុង​ការចាក់​វ៉ាក់សាំង នាពេល​កន្លងមក ៤-​ព្រមទាំង​ត្រូវគោរព​នូវ​លក្ខខណ្ឌ​នៃ​ការទទួល បាន​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ពោលគឺ​ធានា​នូវ​គម្លាត​រយៈពេល ៤​ខែ គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​១​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ស្នើ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​-​សហគ្រាស ក្នុង​ផ្នែក​ដឹកជញ្ជូន​ទំនិញ​-​ម្ហូបអាហារ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ជំរុញ​លើកទឹកចិត្ត និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​បុគ្គលិក​-​កម្មករ កំពុង​បម្រើ​ការងារ​ដឹកជញ្ជូន​ទំនិញ​-​ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ដែល​គ្រប់​លក្ខខណ្ឌ​នៃ​ការទទួល​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ឲ្យ​ទៅ​ទទួល​វ៉ាក់សាំង បាន​ទាន់ពេលវេលា​កំណត់ កុំបី​ខាន​៕