ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​ស្ថិរភាព​នៃ​តម្លៃ​ប្រាក់​ខ្យា​ដ​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​រង​ការ​ប៉ះទង្គិច

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​មី​យ៉ា​ន់​ម៉ា​បាន​ក្លាយជា​អ្នក​រង​គ្រោះ​សកល ខណៈ​ដែល​ប្រាក់​ខ្យា​ដ​បាន​កើនឡើង​ខ្ពស់​ជាង​ប្រាក់​ដុល្លារ ហើយ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​បាន​ធ្លាក់​ចុះ​ខ្សោយ​ជាង​រូបិយប័ណ្ណ​ប្រទេស​ដទៃ​ទៀត ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​មី​យ៉ា​ន់​ម៉ា​បាន​ក្លាយជា​អ្នក​រង​គ្រោះ​សកល ខណៈ​ដែល​ប្រាក់​ខ្យា​ដ​បាន​កើនឡើង​ខ្ពស់​ជាង​ប្រាក់​ដុល្លារ ហើយ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​បាន​ធ្លាក់​ចុះ​ខ្សោយ​ជាង​រូបិយប័ណ្ណ​ប្រទេស​ដទៃ​ទៀត ។ មូលហេតុ​នៃ​ការ​ប្រែប្រួល​ប្រាក់​ខ្យា​ដ​នេះ គឺ​បណ្តាល​មក​ពី​ការ​ជះ​ឥទ្ធិពល​នៃ​រដ្ឋាភិបាល​ថ្មី ។

ធនាគារ​ក្នុងស្រុក​មួយ​ចំនួន​បាន​ផ្អាក​ទិញ​ប្រាក់​ដុល្លារ​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​ម្ល៉េះ ។ ចាប់ពី​នោះ​មក ធនាគារជាតិ​មី​យ៉ា​ន់​ម៉ា​មិន​ទាន់​បាន​ចាត់វិធានការ​ថ្មី​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា​ពី​ការ​ចុះឡើង​នៃ​ប្រាក់​ខ្យា​ដ ដែល​មិនដឹង​ពេល​ណា​នឹង​អាច​ត្រឡប់​មក​ដូច​ដើម​វិញ​ឡើយ ។

អនុប្រធាន​សមាគម​ឧស្សាហកម្ម​មី​យ៉ា​ន់​ម៉ា និង​ជា​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន លោក Aung Thein បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​ដុល្លារ មិន​ទាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​នៅឡើយ​ទេ ។ អ្នក​នាំ​ចេញ​ដឹង​ច្បាស់​ណាស់​ពី​ការ​ចៀសវាង​នូវ​ព្យុះ​បក់​បោក​នេះ » ។

ចំណែក​បុគ្គលិក​មក​ពី​ធនាគារ KBZ Bank ឲ្យ​ដឹង​ថា ៖ « ពួក​យើង​បាន​ទិញ​ប្រាក់​ដុល្លារ​រហូត​ដល់​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ។ ប្រាក់​ដុល្លារ​កាន់តែ​ធ្លាក់​ថ្លៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ក្នុង​មួយ​ដុល្លារ​អាច​ដូរ​បាន​តែ​១.២១០​ខ្យា​ដ​ប៉ុណ្ណោះ » ។

គួរ​ឲ្យ​កត់​សម្គាល់ថា ធនាគារ KBZ Bank​មិនមែន​ជា​អ្នក​រង​គ្រោះ​តែឯង​នោះ​ទេ ។ ធនាគារ Aya Bank, ធនាគារ CB Bank, ធនាគារ Asia Green Development Bank និង​ធនាគារ United Amara Bank ក៏​បាន​ផ្អាក​ទិញ​ប្រាក់​ដុល្លារ​ដែរ ។ ដូច្នេះ បច្ចុប្បន្ន​មាន​តែ​ធនាគារ​ក្នុងស្រុក និង​កន្លែង​ប្តូរ​ប្រាក់​ប៉ុណ្ណោះ​ដែល​អាច​ទិញ​លក់​ប្រាក់​ដុល្លារ​បាន ។

លោក Than Lwin អ្នក​ប្រឹក្សា​ជាន់ខ្ពស់​នៃ​ធនាគារ KBZ និង​ជា​អតីត​ទេសាភិបាល​នៃ​ធនាគារជាតិ​មី​យ៉ា​ន់​ម៉ា បាន​ពន្យល់​ថា ៖ « ការ​ឡើងថ្លៃ​នៃ​ប្រាក់​ខ្យា​ដ​ខ្ពស់​ជាង​ការ​រំពឹង​ទុក​នេះ គឺ​បណ្តាល​មក​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក្រោម​គោ​លន​យោ​យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ » ។

ចំណែក​លោក George Soe Win អ្នក​ប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន JLC Group និង​ជា​អគ្គនាយក​ទូទៅ​នៃ​ក្រុមហ៊ុន Myanmar Group បាន​បញ្ជាក់​ថា ៖ « ការ​ឡើងថ្លៃ​នៃ​ប្រាក់​ខ្យា​ដ​នេះ គឺ​វា​ផ្ទុយ​នឹង​សេដ្ឋកិច្ច​របស់​មី​យ៉ា​ន់​ម៉ា ខណៈ​ដែល​តួលេខ​ពាណិជ្ជកម្ម​មិន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ » ។

លោក Pe Myint អតីត​អគ្គនាយក​គ្រប់គ្រង​នៃ​ធនាគារ​បាន​សន្និដ្ឋាន​ថា ៖ « ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាច​បណ្តាល​មក​ពី​ការ​ផលិត​អាភៀន​។ នៅ​ដើមខែ​នៃ​ឆ្នាំ​នីមួយ​ៗ ប្រាក់​ចំណូល​ល្មើសច្បាប់​ដែល​បាន​មក​ពី​ផលិតកម្ម​អាភៀន​បាន​ហូរ​ចូល​ក្នុង​ទីផ្សារ » ។

ចំណែក​លោក Maung Aung  ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ « ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​នេះ គឺ​បណ្តាល​មក​ពី​តម្រូវការ​ប្រាក់​ដុល្លារ​ចុះ​ខ្សោយ ។ រដ្ឋាភិបាល​មិន​ទាន់​ចេញ​គោលនយោបាយ​ថ្មី​ឡើយ ដោយសារ​តែ​តម្រូវការ​ប្រាក់​ដុល្លារ​នៅ​តែ​មាន​អត្រា​ទាប » ។

ជា​រួម​ពួក​គេ​ជំរុញ​ឲ្យ​ធនាគារជាតិ​ចាត់វិធានការ​ថ្មី​បន្ទាន់​មួយ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​បរទេស ពីព្រោះ​អ​ស្ថិរភាព​នៃ​រូបិយប័ណ្ណ​បរទេស​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​ផលិតកម្ម​កើនឡើង​ខ្ពស់ ។ នេះ​បើ​តាម​យោបល់​របស់​លោក George Soe Win និង​លោក Maung Aung ។

លោក Maung Aung មាន​ប្រសាសន៍​បន្ត​ថា ៖ « ធនាគារជាតិ​គួរតែ​កំណត់​គោលនយោបាយ​មួយ​ឲ្យ​បាន​ច្បាស់លាស់ និង​ចាត់វិធានការ​ដ៏​ចាំបាច់​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ ។ ក្នុង​នោះ​ដែរ ធនាគារជាតិ​ត្រូវការ​ជំនាញ និង​បច្ចេកទេស​ខ្ពស់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ » ៕