ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់ ៦នាក់ទៀត ដែលនាំពលករឆ្លងដែន​ខុសច្បាប់ ត្រូវចាប់បញ្ជូនទៅតុលាការ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ជនសង្ស័យ ចំនួន ៦នាក់ ត្រូវ​​បាន​​ប៉ូលិស​​ឃាត់ខ្លួន ២ករណី ដោយឡែកពីគ្នា ជាប់ពាក់ព័ន្ធករណី​នាំចេញដោយមិនស្របច្បាប់ សម្រាប់​ឆ្លង​ដែន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ជនសង្ស័យ ចំនួន ៦នាក់ ត្រូវ​​បាន​​ប៉ូលិស​​ឃាត់ខ្លួន ២ករណី ដោយឡែកពីគ្នា ជាប់ពាក់ព័ន្ធករណី​នាំចេញដោយមិនស្របច្បាប់ សម្រាប់​ឆ្លង​ដែន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ​អនីតិជន បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ចាត់ការតាមនី​តិវិធី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍​ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ មាន​ឈ្មោះ ១/-ផុន សុហុង ភេទប្រុស អាយុ ២៥ឆ្នាំ ២/-ប្រាក់ វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ ៣/- វេត សារុំ ភេទប្រុស អាយុ ២៦ឆ្នាំ ៤/-កែវ សិរី ភេទប្រុសអាយុ ៣១ឆ្នាំ ៥/- លី ប៊ុនថន ភេទប្រុស អាយុ ៣៦ឆ្នាំ​។ ទាំង ៥នាក់ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​៦/-ម៉ឺន រុន ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ។

លោកអធិការ​ បានបញ្ជាក់ថា ទាំង ៦​នាក់នោះ គឺ ៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក លេខ៩១១ ក្នុងភូមិសាស្ត្រ​ក្រុងប៉ោយប៉ែត និងម្នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនប្រគល់នគរបាលការពារព្រំដែនគោក លេខ៩១១ រួចនគរបាល​ការពារព្រំដែនគោក លេខ​៩១១ បានបញ្ជូនជនសង្ស័យទាំង ៦នាក់ ឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់ ដោយពាក់ព័ន្ធក្នុងករណីនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។   

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ បាន​បញ្ជាក់​​ថា ជន​សង្ស័យទាំង ០៦នាក់ ត្រូវបាននគរបាលជំនាញ ការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនី​តិវិធីហើយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ