ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ចប់​បេសកកម្ម ៣​ខែ ក្នុងការ​សាងសង់​ស្ថានីយ៍​អវកាស

2 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ អវកាសយានិក​ចិន ចំនួន​៣​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ជា​លើក​ដំបូង​ទៅ​កាន់​គន្លង​គោចរ សម្រាប់​ការ​សាងសង់​ស្ថានីយ​អវកាស បាន​បញ្ចប់​បេសកកម្ម​រយៈពេល ៣​ខែ របស់​ពួក​គេ ហើយ​បាន​វិល​ត្រឡប់​មក​ផែនដី​វិញ…

ប៉េ​កាំ​ង ៖ អវកាសយានិក​ចិន ចំនួន​៣​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ជា​លើក​ដំបូង​ទៅ​កាន់​គន្លង​គោចរ សម្រាប់​ការ​សាងសង់​ស្ថានីយ​អវកាស បាន​បញ្ចប់​បេសកកម្ម​រយៈពេល ៣​ខែ របស់​ពួក​គេ ហើយ​បាន​វិល​ត្រឡប់​មក​ផែនដី​វិញ ដោយ​សុវត្ថិភាព នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិ​ន​ហួរ ។

ទីភ្នាក់ងារ​អវកាស​ចិន​ម៉ា​ន​ស៊ី CMSA បានអោយ​ដឹង​ថា ការ​វិល​ត្រឡប់​របស់​យានអវកាស​ឈ្មោះ Shenzhou-12 ដែល​ដឹក​អវកាសយានិក​ទាំង​៣​នាក់ រួម​មាន ៖ លោក Nie Haisheng, លោក Liu Boming និង​លោក Tang Hongbo បាន​ចុះ​ចត​នៅ​ឯ Dongfeng តំបន់​ស្វយ័ត ម៉ុង​ហ្គោ​លី ភាគ​ខាងជើង​ប្រទេស​ចិន នៅ​វេលា​ម៉ោង​០១ និង​៣៤​នាទី​រសៀល ។

CMSA បាន​ប្រកាស​ថា អវកាសយានិក​ទាំង​០៣​នាក់ បាន​ចាក​ចេញពី​បន្ទប់​យានអវកាស Shenzhou-12 ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ទាំងអស់​គ្នា ។
នេះ​គឺជា​ជោគជ័យ​ទាំងស្រុង​ក្នុងអំឡុងពេល​សាងសង់​ស្ថានីយ៍​អវកាស​របស់​ប្រទេស​ចិន ។

បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ចុះ​ចត​ដោយ​ជោគជ័យ​នៅ​លើ​ដី ក្រុម​ជួយ​សង្គ្រោះ និង​បុគ្គលិក​ពេទ្យ​បាន​មក​ដល់​កន្លែង​ចុះ​ចត ។

សូម​ជម្រាប​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា យានអវកាស Shenzhou-12 ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Jiuquan នៅ​ភាគ​ពាយ័ព្យ ប្រទេស​ចិន ហើយ​បាន​ចូល​ចត​នៅ​ស្ថានីយ Tianhe ។ បន្ទាប់​ពី​ចុះ​ចត អវកាសយានិក​ទាំង​បី​នាក់ បាន​ចូល​ទៅ​ក្នុង​ស្ថានីយ៍ ហើយ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​សាងសង់ និង​ការ​ថែទាំ​ក្នុង​គន្លង​គោចរ ស្នាក់​នៅ​រយៈពេល​បី​ខែ​របស់​ពួក​គេ នៅ​ក្នុង​លំហ​អាកាស ។

CMSA បាន​និយាយ​ថា ជោគជ័យ នៃ​បេសកកម្ម​ហោះហើរ​ទៅ​ទី​អវកាស របស់​យាន Shenzhou-12 ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ សម្រាប់​ការ​បន្ត​ការ​សាងសង់ និង​ដំណើរការ​ស្ថានីយ៍​អវកាស​របស់​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ