ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឆ្អឹង​និង​អ្នក​ភូមិ​ អបអរសាទរ​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យដែល​បញ្ជា​អោយ​វាយ​របង​​នេះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ នាយ​ឆ្អឹង​អ្នក​កំប្លែង​ព្រមទាំង​អ្នក​ភូមិ បាន​នាំ​គ្នា​អបអរសាទរ​ដែល​អះអាង​ថា​ បាន​ទទួល​នូវ​ភាព​យុត្តិធម៌​ហើយ បន្ទាប់​ពី លោក ហែម ដា​រិ​ទ្ធ អភិបាល…


រាជធានី​ភ្នំពេញ ​៖​ នាយ​ឆ្អឹង​អ្នក​កំប្លែង​ព្រមទាំង​អ្នក​ភូមិ បាន​នាំ​គ្នា​អបអរសាទរ​ដែល​អះអាង​ថា​ បាន​ទទួល​នូវ​ភាព​យុត្តិធម៌​ហើយ បន្ទាប់​ពី លោក ហែម ដា​រិ​ទ្ធ អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជា​អោយ​ម្ចាស់ដែល​បាន​សាងសង់​របង​រំលោភ​លើ​ផ្លូវ​រួម និង​ឃុបឃិត​គ្នា​ជាមួយ​លោក​ចៅសង្កាត់​រង​ទី​១ សង្កាត់​កា​កាប​២ ធ្វើ​សន្យា​ចង់មិន​អោយ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​បាន​ទិញ​ដី​នៅ​ចំណុច​ផ្លូវកែង​ប្រើប្រាស់​ផ្លូវ​រួម​ ។

ការ​អបអរសាទរ​ដែល​ទទួល​បាន​នូវ​យុត្តិធម៌​នេះ ត្រូវ​បាន​នាយ​ឆ្អឹង​បង្ហោះ​នៅ​ក្នុង​បណ្តាញ​របស់​ខ្លួន បន្ទាប់​ពី​អាជ្ញាធរ​និង​កម្លាំង​សណ្តាប់ធ្នាប់​បាន​ទទួលបញ្ជា​ចុះ​ទៅ​អោយ​ម្ចាស់ របង​វាយ​របង​ចោល​ខ្លួនឯង​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​១៧​ កញ្ញា​​​នៅ​ចំណុច​ភូមិ ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​គណនី ហ្វេ​ស​ប៊ុ​ក នាយ​ឆ្អឹង ដែល​គេ​ស្គាល់​ថា ជា​អ្នក​កំប្លែង បាន​បង្ហោះ​ជា​បន្តបន្ទាប់ ដែល​កាលពី​ថ្ងៃ​ទី​១៦​ខែ កញ្ញា​ឆ្នាំ ២០២១ នាយ​ឆ្អឹង​បាន​បង្ហោះ​អោយ​ដឹង​ថា «​សូម​អបអរសាទរ​របង​ដែល​នៅ​លើ​ផ្លូវ​សាធ​រណៈ​នេះ​នឹង​ត្រូវ​វ៉ៃ​កម្ទេច​ចោល​នៅ​ថ្ងៃស្អែក​ហើយ បងប្អូន​អ្នក​ភូមិ​ត្រពាំង​ជៃ​សប្បាយចិត្ត​ចុះ»​។ នាយ​ឆ្អឹង បាន​បង្ហោះ​សារ​អោយ​ដឹង​ទៀត​ថា «​ច្បាប់ បាន​អនុវត្ត​ហើយ​ជយោ យុត្តិធម៌​មាន​ហើយ », «​រ៉ៃ​ចោល​អស់ហើយ បងប្អូន »,«​នៅ​ពេល​នេះ​លោក​អភិបាល​បាន​បញ្ជា​អោយ​វ៉ៃ​ចោល​អស់ហើយ »​។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ ២០២១ នៅ​ចំណុច ដី​ទំនាស់​ដែល​ស្ថិត​នៅ ភូមិ ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នាយ​ឆ្អឹង អ្នក​កំប្លែង រួម​ទាំង​អ្នក​ភូមិ មួយ​ចំនួន​បាន​នាំ​គ្នាជួយ​ឈឺឆ្អាល និង​មាន​ប្រតិកម្ម យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញា​ធរ សង្កាត់កា​កាប​ទី​២ ដែល​បាន​ដោះស្រាយ ដោយ​អះអាង​ថា វា​លំអៀង និងអយុត្តិធម៌​ណាស់ សម្រាប់ ម្ចាស់ ដី​១​មួយ​គ្រួសារ ដែល​បាន​ទិញ​ដី​មាន​ប្លង់​រឹង ធ្វើ​ផ្ទះ នៅ​ចំណុច​ផ្លូវកែង បែរជា​អ្នក​រស់នៅ​ផ្នែក​ខាងក្រោយ ១​គ្រួសារ​ប្តឹង​ទំនាស់ មិន​អោយ​ប្រើប្រាស់​ផ្លូវ ចំហៀង ហើយ ថែម​ទាំង​មាន​សិទ្ធិ​មក​ធ្វើ​របង​បាំង​មិន​អោយ​ចេញចូល​ថែម​ទៀត​។

ការ​តវ៉ា​និង​ឈឺឆ្អាលនេះ ត្រូវ​បាន​នាយ​ឆ្អឹង រួម​ទាំង​អ្នក​ភូមិ​និង​ម្ចាស់​ដី​ក៏បាន​ជួបជុំ​គ្នា​ព្រមទាំង​ហៅ​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ដី​ដើម​មក​សួរនាំ ។​ ខណៈនោះក៏មាន​ភាព​ចម្រុង​ចម្រាស់​គ្នា រវាង​នាយ​ឆ្អឹង​ដែល​ជា​អ្នក​សិ​ល្បះ ជាមួយ​លោក ឡុ​ង ណា​រ៉ា ចៅ​សង្កាត់​រង​ទី​១ ផង​ដែរ​។ តាម​នាយ​ឆ្អឹង ដែល​ជា​អ្នក​ជិតខាង បាន​ចាត់​ទុក​ថា នេះ​ជា​រឿង​អយុត្តិធម៌ សម្រាប់ គ្រួសារ​ម្ចាស់​ដី ដែល​មាន​ប្លង់​រឹង នៅ​ចំណុច ផ្លូវកែង ដែល​គ្មាន​សិទ្ធិ​ប្រើប្រាស់​ផ្លូវ ចំហៀង បែរជា​អ្នក​រស់នៅ​ផ្នែក​ខាងក្រោយ មាន​សិទ្ធិ​មក​ធ្វើ​របង​បាំង​មិន​អោយ​ប្រើប្រាស់​ផ្លូវ​ចំហៀង​នេះ ។

តាម​ម្ចាស់​ដី​ឈ្មោះ អ៊ុ​ន សា​ខន បានអោយ​ដឹង​ថា គាត់​បាន​ទិញ​ដី​នេះ​ទំហំ​៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ ធ្វើ​ប្លង់​រឹង​រួចរាល់​នៅ​ខែ​វិ​ឆ្ឆិ​កា​ឆ្នាំ ២០២០​ដោយ​ខាងកើត​ផ្លូវ និង​ខាងត្បូង​ផ្លូវ​ចំហៀង​។​នៅ​ពេល ថ្មី នេះ គាត់​បាន​ធ្វើ​ផ្ទះ​ជួល​ប្រក់ស​ង្ក័​សី ទំហំ​៤,៤០​ម៉ែត្រ​គុណ​១៦​ម៉ែត្រ ដោយ​សុំ​ច្បាប់​តាំងពី​ភូមិ រហូត​ទៅ​ដល់​សាលា ពោធិ៍​សែន​ជ័យ ។​នៅ​ពេល សាង សង់​ស្រាប់តែ​ឈ្មោះ ទេព​ឆវី ដែល មាន​ប្តី ដែល​ជា​មន្ត្រី​នៅ​សាលា​ខណ្ឌ​ឬ​ស្សី​កែវ រស់នៅ ផ្នែក​ខាងក្រោយ បាន​ប្តឹង​ទំនាស់​ដោយ​មិន​អោយធ្វើ​ផ្ទះ​បែរមុខ មក​រក​ផ្លូវ​ចំហៀង​ទៀត​និង​បាន​ធ្វើ​របង​បាំង​មិន​អោយ​គាត់​ប្រើប្រាស់​ផ្លូវ​ចំហៀង​ទៀត​។​ដោយសារ​តែ មើលឃើញ អយុត្តិធម៌​នាយ​ឆ្អឹង ដែល​មាន​លំនៅ​ក្បែរ​នោះ ព្រមទាំង​អ្នក​ភូមិ ក៍បាន​នាំ​គ្នា ឈឺឆ្អាល​និង​តវ៉ា ទើបត្រូវ​បាន​លោក​អភិបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ បញ្ជា​អោយ​ម្ចាស់ វាយ​ចោល​វិញ ៕​​

អត្ថបទសរសេរ ដោយ