ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ លទ្ធភាពចាក់វ៉ាក់សាំង រាជធានីភ្នំពេញ និងខេត្តកណ្តាល អត្រាអ្នកឆ្លងជំងឺកូវីដ១៩ ថយចុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដាក់​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ ដែល​ផ្តើម​ចេញពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​បង្ហាញ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​រាជធានី​ខេត្ត​នេះ​មាន​អត្រា​អ្នក​ឆ្លង​ថយ​ចុះ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដាក់​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ ដែល​ផ្តើម​ចេញពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​បង្ហាញ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​រាជធានី​ខេត្ត​នេះ​មាន​អត្រា​អ្នក​ឆ្លង​ថយ​ចុះ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ។

សម្តេច​តេ ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដល់​កុមារ​៦​ដល់​១២​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព​ថា យើង​បាន​ប្រើ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ ប្រៀប​ដូច​ជា ផ្កា​រីក គឺ​ចាក់​នៅ​ក្រុង ឬ​ទីប្រជុំជន​ចេញ​ទៅ​ខាងក្រៅ​ទើប​ទទួល​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ។

សម្តេច​គូសបញ្ជាក់​ថា ៖«​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​បាន ។ ឥលូវ​នេះ​សង្កេត​ឃើញ​ថា លទ្ធភាព​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ដែល​ជា​តំបន់​ឆ្លង​ខ្លាំង ឥលូវ​ចំនួន​ឆ្លង​មានការ​ធ្លាក់​ចុះ បើ​តាម​ក្រុម​គ្រូពេទ្យ​ធីតា​សហការ​ជាមួយ​សាលាក្រុង​ភ្នំពេញ​បាន​ធ្វើការ​សិក្សា​រយៈពេល​១​ស​ប្តា​ហ៍ ដោយ​ប្រៀបធៀប​នឹង​ខែមេសា និង​ឧសភា​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​» ។

ជាមួយ​គ្នា​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ចាក់​វ៉ាក់សាំង​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ក៏​ធ្វើ​ឲ្យ​អ្នក​ឆ្លង​តិច និង​អត្រា​មរណៈភាព​មាន​ចំនួន​តិច​ដែល​កាលពីមុន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​អ្នក​ស្លា​.​ប់​ច្រើន (​មិនមែន​អ្នក​នៅ​ភ្នំពេញ​ស្លា​.​ប់​ទេ គឺ​អ្នក​ឆ្លង​តាម​ខេត្ត​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​) ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ អត្រា​អ្នក​ឆ្លង​ជំងឺ​មាន​ថយ​ចុះ ហើយ​កើនឡើង​តិច​ដែរ ។ ប៉ុន្តែ​នៅ​ពេល​ការ​វ៉ាក់សាំង​ក្នុង​ខ្លួន​ទោះបីជា​ឆ្លង​ក៏​មាន​សភាព​ស្រាល​ដែល​មិន​អាច​នាំ​ដល់​ការ​ស្លា​.​ប់ ។

យ៉ាងណា​ក្តី សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា កន្លង​មកនេះ​ក៏​មាន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ក៏​មិន​គោរព​វិធានការ​សុខាភិបាល​៣​កុំ​៣​ការពារ​ផង​ដែរ ។ ដូច្នេះ​គណៈកម្មការ​ចំពោះ​កិច្ច​ត្រូវ​ធ្វើការ​អប់រំ​ចំពោះ​ករណី​នេះ ។

សម្តេច​គូសបញ្ជាក់​ថា ៖«​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​នោះ​ទេ គឺ​ត្រូវ​អនុវត្ត​វិធានការ​៣​ការពារ ៣​កុំ ត្រូវ​តែ​បន្ត​ដោយ​គ្មាន​ការ​លើកលែង​វិធានការ​អប់រំ និង​ច្បាប់​ត្រូវ​បន្ត​ទៅ​លើ​បញ្ជា​នេះ ។ ពីព្រោះ បើ​មិន​ដូ​ច្នះ​ទេ​ប្រជាពលរដ្ឋ​អះអាង​ចាក់​វ៉ាក់សាំង​មិន​អនុវត្ត​វិធានការ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ